Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ក្រុមហ៊ុន Holland America Line ម្ចាស់​នាវា​ទេសចរណ៍ Westerdam អរគុណ​សម្ដេច​តេ​ជោ និង​ប្រជាពលរដ្ឋ​កម្ពុជា ចំពោះ​សណ្តាន​ចិត្ត​ដ៏​ល្អ​ប្រកបដោយ​ភាពកក់ក្តៅ

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​ទទួល​ជួប​ជាមួយ​លោក Orlando Ashford ប្រធាន​ក្រុមហ៊ុន Holland America Line ម្ចាស់​នាវា​ទេសចរណ៍ Westerdam នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​១៨​កុម្ភៈ​។​

​ក្នុងជំនួប​នោះ លោក Orlando Ashford បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ប្រជាពលរដ្ឋ​កម្ពុជា​ក៏ដូចជា​អាជ្ញាធរ​កម្ពុជា​ចំពោះ​សណ្តាន​ចិត្ត​ដ៏​ល្អ​ប្រកបដោយ​ភាពកក់ក្តៅ និង​ជួយ​ថែរក្សា​ទទួល​អ្នកដំណើរ និង​ពិនិត្យ​ជំងឺ​ជូន​ដល់​អ្នកដំណើរ ជាពិសេស​ទៀត​នោះ​អនុញ្ញាត​ឲ្យ​កប៉ាល់​ចុះចត​នៅ​ខេត្ត​ព្រះសីហនុ​។ លោក​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា ថ្ងៃនេះ ឬ​ថ្ងៃស្អែក​នឹងមាន​យន្តហោះ​មក​ដឹក​អ្នកដំណើរ​ទាំងនោះ​ត្រឡប់​ទៅ​ប្រទេស​គាត់​វិញ​ហើយ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ពាក្យពេចន៍​ដ៏​ល្អ​របស់លោក លោក Orlando Ashford ដែលជា ប្រធាន​ក្រុមហ៊ុន Holland America Line ។ ទន្ទឹមនឹងនោះ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា បន្ទាប់ពី​បានទទួល​ដំណឹង​ថា នាវា​មានបំណង​ចូល​ចត​នៅ​កម្ពុជា​សម្ដេច​តេ​ជោ​បានសម្រេច​ចិត្ត​អនុញ្ញាត​ឲ្យ​ចូល​ចត​ភ្លាម​ដោយ​យល់ឃើញថា បញ្ហា​មនុស្សធម៌​គឺជា​បញ្ហាសំខាន់ ប្រសិនបើ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ចូល​ចត​ទេនោះ នាវា​មិនដឹង​ជា​ចូល​ចត​នៅទីណា​នោះទេ​ហើយ​អ្នកធ្វើដំណើរ​នៅលើ​នាវា​នោះ​នឹងមាន​ការព្រួយបារម្ភ ហើយ​បើ​មាន​អ្វី​កើតឡើង ជាពិសេស​បើ​មាន​ជំងឺ​រាតត្បាត​នោះ​នឹង​ប៉ះពាល់​ដល់​អ្នក​ដទៃទៀត​។ ក្នុងន័យនេះ សម្ដេច​តេ​ជោ បានសម្រេច​ចិត្ត​ភ្លាមៗ និង​មានការ​សប្បាយចិត្ត​ដោយ​ឃើញ​នាវា​បានមក​ចូល​ចត និង​អ្នកដំណើរ​ទាំងអស់​មិន​មាន​ជំងឺ​កើតឡើង និង​មាន​សុវត្ថិភាព ។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​អ្នកធ្វើដំណើរ​តាម​នាវា​ទេសចរណ៍ Westerdam មិន​ត្រឹមតែ​រៀបចំ​ជប់លៀង និង​យកចិត្តទុកដាក់​លើ​សុខភាព​ប៉ុណ្ណោះ​ទេ​ថែមទាំង​រៀបចំ​យន្តហោះ​ឲ្យ​អ្នកដំណើរ​ទាំងនោះ​បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​គាត់​វិញ​ផងដែរ​។ ទន្ទឹមនឹងនោះ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​មាន​០៣​ចំណុច​៖ ទី​១) សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​គិតដល់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការងារ​មនុស្សធម៌​នៅពេលដែល​ការងារ​មនុស្សធម៌​ត្រូវការ​ចាំបាច់​បំផុត​នោះ គឺ​ក្រុមហ៊ុន​បាន​មកដល់​កម្ពុជា​យើង​ដើម្បី​អនុញ្ញាត​ឲ្យ​កម្ពុជា​ទទួល​ធ្វើ​ការងារ​មនុស្សធម៌​បម្រើ​ដល់​មនុស្សជាតិ​។ ទី​២)​សម្ដេច​តេ​ជោ​បានធ្វើការ​កត់សម្គាល់ថា​អ្វីដែល​ក្រុមហ៊ុន​បានធ្វើ​នោះ​ពិតជា​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អ្នកដំណើរ​នៅក្នុង​នាវា​នោះ​។ ទី​៣) ដែលជា​កត្តា​សំខាន់​នោះ គឺ​ទាំង​អ្នកធ្វើដំណើរ ទាំង​អ្នកគ្រប់គ្រង និង​អ្នកបើកបរ​ក​នាវា រួមទាំង​អាជ្ញាធរ​ដែនដី គឺ​បាន​សហការគ្នា​ល្អ​ធ្វើយ៉ាងណា​បាន​ជួយ​ដល់​អ្នកធ្វើដំណើរ​តាម​នាវា​នេះ ហើយ​នៅក្នុង​រយៈពេល​មួយថ្ងៃ ពីរ​ថ្ងៃ​ទៀត​ពួកគាត់​នឹង​បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​គាត់​វិញ​៕​ដោយ​៖​កូ​ឡាប​

spot_img
×