Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​កែប ចុះបង្ក្រាប​ការ​ណាត់​លួច​លេងល្បែង​ស៊ីសង​ជល់​មាន់ ក្នុង​មូលដ្ឋាន

spot_img

​ខេត្ត​កែប​៖ នៅ​ល្ងាច​ថ្ងៃទី​18 ខែកុម្ភៈ ឆ្នាំ​2020 ដោយ​អនុវត្តន៍​តាម​ការដឹក​នាំ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ​ស ញ៉​ន ស្នងការរង​ទទួល​ផែន​ការងារ​សន្តិសុខ បាន​ដឹកនាំ​កំលាំង​នគរបាល​ខេត្ត ក្រុង និង​ប៉ុស្តិ៍​រដ្ឋបាល​សា​មុ​ី ចុះបង្ក្រាប​ករណី​ការ​ណាត់​លួច​លេង​ល្បែងស៊ីសង (​ជល់​មាន់​) នៅ​វាលស្រែ ក្នុងភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុង​/​ខេត្ត​កែប​។

​ស្នងការ​នគរបាល​ខេត្ត​កែប បាន​ឲ្យ​ដឹងថា ករណី​ខាងលើ​នគរបាល​យើង​បាន​ឃាត់ខ្លួន​អ្នកលេង​ចំនួន​2​នាក់ និង​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​៖ ម៉ូតូ​ចំនួន​2​គ្រឿង​,​មាន់​ជល់​ចំនួន​2​ក្បាល​និង​ជញ្ជីង​ថ្លឹង​មាន់​ជល់​1​គ្រឿង រួមទាំង​សម្ភារៈ​មួយចំនួនទៀត​ផងដែរ​។​

ជនសង្ស័យ​និង​វត្ថ​តាង​ខាងលើ​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​នៅ​ព្រឹក​នេះ​៕ ដោយ​៖​កូ​ឡាប​


spot_img
×