Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​នាវា​ដឹក​ភ្ញៀវ​ទេចរ​ចិន​

spot_img

​យ៉ាងតិចណាស់​មនុស្ស​១៦​នាក់ បាន​រងរបួស ហើយ​សុទ្ធតែ​ជា​ជនជាតិ​ចិន ក្រោយពេល​ដែល​នាវា​ល្បឿន​លឿន​មួយ​បាន​ផ្ទុះ​មុន​ពេល​ទៅ​ដល់​កោះ Phi Phi Le នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​។​

​តាម​កាសែត​ថៃ ដែល​ដកស្រង់​សម្តី​ប៉ូលិស​ឲ្យដឹងថា នាវា​ជួប​គ្រោះថ្នាក់​នេះ មានឈ្មោះ King Poseidon, កំពុង​ធ្វើដំណើរ​តាម​ផ្លូវ​ពី​ភូ​កេត ទៅ Phi Phi Le​។ នៅ​លើ​នាវា​នេះ​មាន​មនុស្ស ៣១​នាក់ ដែល​អ្នកបើកបរ​ចំនួន​៤​នាក់ ព្រម​ទាំង​ភ្ញៀវទេសចរ​ចិន ២៧​នាក់​។ ខណៈពេល​ដែល​នាវា​ទៅ​ជិត​ដល់​ចំណត​ហើយ​នោះ ស្រាប់តែ​ម៉ាស៊ីន​របស់​វា​ឆាបឆេះ ហើយ​ផ្ទុះ​ធ្វើឲ្យ​អ្នកបើកបរ​២​នាក់​រងរបួស ហើយ​ក្នុងនោះ​មាន​៦​នាក់ ស្ថិតក្នុង​សភាព​គ្រោះថ្នាក់ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។​

​គេ​នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​ទេ​៕ សូ​យ​ន​

spot_img
×