Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេសកកម្មជួ​យស​ហ​គមន៍ កសិករបន្ទាយស្រីលក់​ត្រ​សក់​​ផ្អែម ត្រូវបានបញ្ច​ប់​ ដោយជោគ​ជ័​យ មុនផែនការ​គ្រោ​ង​ទុក

spot_img

សៀមរាប៖ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទា​យ​ស្រី បានថ្លែងតាមរយៈផេកហ្វេ​ស​ប៊ុ​ក នៅថ្ងៃទី១៩កុម្ភៈ​នេះ​ថា​ បេសកកម្មជួយសហ​គ​មន៍​កសិក​រប​ន្ទាយ​ស្រីលក់ត្រសក់ផ្អែម​ ត្រូវបានបញ្ចប់ដោយជោគជ័យ​​មុន​ផែនកា​រ​គ្រោ​ង​ទុ​ក ត្រសក់ផ្អែមទាំងអស់នៅ​ក្នុ​ងចំកា​រ​ទាំង​មូលត្រូវបានទិញនិងកក់ទុក​រួ​ចអ​ស់​ហើយ​គិ​តត្រឹ​ម​ថ្ងៃ​នេះ។

លោកបានមានប្រសាសន៍ថា ខ្ញុំបា​ទសូមជូនដំណឹងដ៏គួរឲ្យរីក​រាយជំនួសសហគមន៍កសិ​ក​រត្រ​ស​ក់ផ្អែមស្រុកបន្ទាយស្រី​ថា​ ​ចំណោទបញ្ហាលក់របស់​ពួ​កគា​ត់ត្រូ​វ​បានដោះស្រាយរួចរាល់​ទាំ​ងស្រុ​ងគិ​តត្រឹ​មក្នុង​ថ្ងៃ​នេះ​ ហើយគម្រោងកម្មវិធី​ផ្ស​ព្វផ្សា​យ​លក់ដោយផ្ទាល់នៅផ្សារហេ​រី​ថេក (ដែលដំបូងឡើយគ្រោ​ង​លក់​រ​ហូតដ​ល់​ថ្ងៃទី២​៦​កុ​ម្ភៈ​) ក៏នឹងបញ្ចប់ត្រឹមថ្ងៃ​ទី​មួយ​នេះដែរ ដោយសារតែតម្រូវកា​រ​ដ៏ច្រើ​នលើ​ស​លុប​និ​ងគួរឲ្យស្មានមិ​នដ​ល់​នេះ។

ក្នុងនាមសហគមន៍កសិករ​ស្រុ​ក​បន្ទា​យស្រី ខ្ញុំសូមថ្លែងការដឹងគុណដ៏ស្មោះ​អ​ស់ពី​ចិ​ត្ត​ ចំពោះសាធារណៈជនទាំ​ង​អស់ ដែលបានចូលរួមជួយទិ​ញ​ត្រស​ក់ផ្អែ​មក្នុង​ពេ​ល​លំបា​ក​មួ​យនេះ។ ដោយសារតែមានការខ្នះខ្នែង​ចូ​លរួ​ម​ជួ​យ ពីសំណាក់បងប្អូនប្រជាព​​លរ​ដ្ឋ​មកពីគ្រប់ទិសទីយ៉ា​ង​ផុ​សផុល​បែ​បនេះហើ​យ​ ​ទើបបញ្ហាទាំងមូលអាចដោះស្រា​យ​បា​ន​ត្រឹ​មតែ​ក្នុងរយៈពេលមិនដល់២​ថ្ងៃ​ស្រួលបួលផង។ ក្នុងនោះ មានបុ​គ្គ​លនិងក្រុមហ៊ុនមួយចំនួ​ន​ដែ​លខ្ញុំ​បាទ​សូមថ្លែងអំណរ​គុណ ជាពិសេសនិងសូមរំលេច​ ​រួមមាន៖ ផ្សារទំនើបឡាក់គី ដែ​ល​បានយល់​ព្រម​ទទួ​លយ​កទៅលក់នៅក្នុងគ្រប់ហា​ង​រប​ស់​ខ្លួនទាំ​ង​អស់ និងលក់ក្នុងថ្លៃដើ​ម​។ ផ្សារហេរីថេក​ ដែ​លបា​នផ្តល់​ទីតាំ​ង​ស​ម្រា​ប់ផ្សព្វផ្សាយ និងលក់ដោយផ្ទាល់ដោ​យ​មិន​គិត​ថ្លៃ ។ ក្រុមហ៊ុន Temple Group ដែលបានបញ្ជូនក្រុមកា​រ​ងារ​ម​កជួយ​ធ្វើបង្អែ​មនិ​ងទឹ​ក​ក្រឡុ​ក ពីត្រសក់ផ្អែមនិងចែកជូនដោ​យ​ឥត​គិ​តថ្លៃ​។ ក្រុមហ៊ុន Retro Investment ដែ​ល​បានបញ្ជូនក្រុមការងារស​ម្រ​បសម្រួ​លការ​ល​ក់ ការតុបតែង និងការគ្រប់គ្រងកម្មវិធី​ទាំ​ងមូ​លឲ្យបានបញ្ចប់ទៅដោយរលូន។​ លោកបណ្ឌិត អ៊ឹង ឃាង ដែលបានទិញត្រសក់ផ្អែមចំ​នួ​ន១​៥០​០​គីឡូក្រាម ហើយចែកជូនអ្នករត់ម៉ូតូឌុបនិ​ង​ម៉ូតូ​កង់បី​ដោយឥ​តគិ​ត​ថ្លៃ។ លោកជំទាវ អ៊ូ ធីតាពៅ (ជាមិត្តភក្តិនិងជាភ​រិ​យាឯ​កឧ​ត្តម​ គួច ចំរើន) ដែលបានស្ម័គ្រចិត្ត​ជួ​យទិ​ញ១​០​០​០គីឡូក្រាម តែបរិច្ចាគត្រសក់ផ្អែមត្រឡប់​ទៅ​វិញ​ទាំ​ងអស់ ដើម្បីទុកជូនប្រជាកសិករស​ម្រា​ប់លក់​ប​ន្ត។​

លោកបន្តថា ទំព័រប្រវត្តិសា​ស្ត្រថ្មីមួ​យនៃវ​ប្បធ​ម៌ចេះ ជួយគ្នានៅក្នុងស្រុកបន្ទាយស្រីត្រូ​វបាន​បង្កើត​ឡើ​ង ត្រឹមតែក្នុងរយៈពេ​ល​ប៉ុន្មាន​ថ្ងៃ​នេះ។​ ​បើទោះជាវាគ្រាន់តែជាបញ្ហាមួយតូ​ច​តាច​ក៏​ដោយ តែវាបានឆ្លុះបញ្ចាំងពីសណ្តា​ន​ចិត្ត​ដ៏​ធំទូ​លា​យ​ ដែលប្រជាកសិករស្រុក​ប​ន្ទា​យ​ស្រី នឹងចងចាំការចូលរួ​ម​ជួយ​ស្រោច​ស្រង់​ក្នុងគ្រា​អា​សន្នមួ​យនេះ​ ហើយសង្ឃឹមថាស្មារតីរួមសាម​គ្គី​គ្នា​នឹង​បន្ត​មាននៅ​ក្នុង​បេះខ្មែ​រគ្រ​ប់ៗ​រូ​ប។

មែន! បញ្ហាកសិកម្ម ​ជា​ទូទៅគឺជារឿងធំហើយស្មុគស្មា​ញ​ រួមទាំងមានបញ្ហាប្រឈមនិងមាន​ភា​ព​ខុស​ប្លែ​ក​គ្នា ពីតំបន់មួយទៅតំប​ន់​មួ​យ ហើយក៏មិនអាចនឹងងាយដោះស្រា​យ​ភ្លាម​ៗដូ​ចក​រណី​នេះដែ​រ​។ ដំណោះស្រាយលើកនេះគឺគ្រាន់តែជាដំ​ណោះ​ស្រាយ​បណ្តោះ​អាស​ន្ន​ ដែលសមស្របនឹងប្រភេទប​ញ្ហា​ ដែលមានចរឹតបណ្តោះអាសន្ន​បែ​ប​នេះ។​ យើងនៅសេសសល់បញ្ហារ៉ាំរ៉ៃនិ​ងស៊ីជម្រៅជាច្រើនទៀតនៅក្នុ​ងវិស័យកសិ​ក​ម្ម​ ដែលទាមទារ​ឲ្យមានដំណោះស្រាយយូរអង្វែ​ង​ និងដំណោះស្រាយបែបយុទ្ធសា​ស្ត្រ​ទូលំ​ទូលាយ​ទ្រ​ង់​ទ្រាយ​ធំ។ តែខ្ញុំជឿជាក់​ថា​ បើយើងទាំងអស់គ្នា​នាំ​គ្នា​ចូលរួមជួយដោះ​ស្រា​យ នៅតំបន់ណាជួយគ្នាដោះនៅ​តំ​ប​ន់​នោះ បូករួមផ្សំនឹងការខិតខំរ​ប​ស់​រាជ​រ​ដ្ឋា​ភិបាល ក្នុងកម្រិតគោលនយោ​បា​យ​បន្ថែ​ម​ទៀ​ត នោះយើងនឹងអាចមើល​ឃើ​ញព​ន្លឺថ្មីពីវិស័យកសិ​ក​ម្ម​នេះ​បាន​។

សូមបញ្ជាក់: បងប្អូនដែលបា​ន​កក់ទុកត្រសក់ផ្អែ​ម​រួ​ចហើយ ក្រុមការងារនឹងរៀបចំផ្ញើជូននៅក្នុងពេលប៉ុន្មា​ន​ថ្ងៃខា​ងមុ​ខនេះ​។​ ប៉ុន្តែខ្ញុំបាទសូមអធ្យា​ស្រ័​យ​ចំ​ពោះបងប្អូនដែលចង់បន្តចូ​ល​រួម​ជួយផ្សេ​ងៗទៀ​ត​ ដោយហេតុតែក្រុមការងារមិ​ន​មាន​ត្រស​ក់ផ្អែ​ម ដើម្បីបន្តលក់ជូនទៀ​ត​ឡើយ​។​ បងប្អូនដែលនៅចាប់អារម្ម​ណ៍​ចង់​សាករ​ស​ជាតិត្រសក់ផ្អែមបន្ទា​យ​ស្រី​ ប្រហែលជាអាចនៅរកទិញបាននៅ​តា​មផ្សា​រទំនើ​ប​ឡា​ក់គី​៕ ដោយ៖កូឡាប

 

spot_img
×