Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកកម្ពស់កា​រចូ​ល​រួមប្រកបដោយប្រសិ​ទ្ធ​ភាព ក្នុងការងារកូដិ​ច​នៅក​ម្ពុជា ដើម្បីពង្រឹងស្តង់ដារគុ​ណ​ភាព​ និងសុវត្ថិភាពម្ហូ​ប​អា​ហារ​

spot_img

ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូលនៃ​ក្រ​សួ​ងពាណិ​ជ្ជ​កម្ម សហការជាមួយអ​​ង្គកា​រ​ស្បៀង​ និងកសិកម្មនៃអង្គការសហ​ប្រ​ជា​ជាតិ ក្រោមការឧបត្ថម្ភពីរាជ​រ​ដ្ឋា​ភិ​បាល​ជប៉ុន បានរៀបចំសិក្ខាសាលាថ្នាក់ជា​តិ​ ស្ដី​ពី “ការលើកកម្ពស់ការចូ​ល​រួមប្រ​ក​បដោយប្រសិទ្ធភាពក្នុង​កា​រងារ​កូដិ​ចនៅក​ម្ពុជា” ដែលប្រព្រឹត្តទៅក្រោមអធិប​តី​ភា​ព លោកប៉ាន សូរស័ក្ដិ​ រដ្ឋមន្រ្តីក្រសួងពាណិ​ជ្ជក​ម្ម និងជាប្រធានគណៈកម្មាធិការ​អ​ន្តរ​ក្រ​សួង សម្របសម្រួលការត្រួតពិ​និ​ត្យគុ​ណភា​ព សុវត្ថិភាព ផលិតផល និងសេវាកម្ម និងគណៈកម្មាធិកា​រ​កូដិ​ចជាតិ និងមានការចូលរួម​ពី​តំណា​ងក្រ​សួង ស្ថាប័នពាក់ព័ន្ធពីវិស័យ​សាធារ​ណៈ​ និងឯកជន ដែលទាក់ទងនឹងវិ​ស័​យក​សិកម្ម បរិស្ថាន ពាណិជ្ជកម្ម និងឧស្សាហកម្ម សរុ​ប​ ៤០នាក់។

នៅក្នុងឱកាសបើកសិក្ខាសាលា កា​លពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកប៉ាន សូរស័ក្តិ មានប្រសាសន៍​ថា សិក្ខាសាលាថ្នាក់ជា​តិ​នេះ នឹងបង្កើនសមត្ថភា​ព​យ​ល់ដឹង​ដ​ល់ម​ន្ត្រី ស្ថាប័នពាក់ព័ន្ធ ឱ្យបានស៊ីជម្រៅ ពី​ដំ​ណើរកា​រប្រ​ព្រឹត្ត​ទៅ​នៃកិច្ចការកូដិ​ច​ជាតិ ដើម្បីជំរុញការចូល​រួ​មរ​បស់​ក​ម្ពុជា ឱ្យបានសកម្ម និងមានប្រសិទ្ធ​ភា​ព​ នៅក្នុងដំណើរការ​រៀ​បចំ​អភិ​វឌ្ឍន៍ស្តង់ដារគុណ​ភា​ព និងសុវត្ថិ​ភា​ព​ម្ហូប​អាហារ។ តម្លៃស្នូលនៃកូ​ដិ​ច គឺការបង្កើតស្ត​ង់​ដារ​លើមូល​ដ្ឋា​នវិ​ទ្យា​សាស្រ្ត និងសមស្រប តាមគោលបំណងប្រើ​ប្រា​ស់ ដោយឈរលើទ​ស្ស​នៈ​ ប្រកបដោយប​រិ​យាប័ន្ន កិច្ចសហការ ការឯកភាព និងតម្លា​ភាព។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក​ម្ពុ​ជា​ ក៏មានគោល​ដៅ​យុទ្ធ​សាស្រ្ត បង្កើនផលិតភា​ព និងប្រសិទ្ធភាព​សេ​ដ្ឋ​កិច្ច លើកកម្ពស់ឧត្តម​ភាព និងជំរុញនវានុវ​ត្ត​ន៍ ដែលក្នុងនោះ ការប​ន្តជំរុ​ញ ការរៀបចំស្តង់ដា​រ​ទំនិញ សេវា និងការគ្រប់គ្រងការលើ​កកម្ព​ស់គុ​ណភាព គឺជាគោលនយោបា​យ​ ​អាទិភាព។

លោក ប៉ាន សូរស័ក្តិ បានមាន​ប្រសាស​ន៍ប​ន្តថា កម្ពុជាបានចូលរួមកម្មវិធីកូ​ដិ​ចជា​តិយ៉ាង​ស​ក​ម្ម តាមរយៈការបង្កើតឱ្យមា​​នចំណុ​ចទំ​នាក់​ទំន​ងកូ​ដិ​ច​ជាតិ (National Codex Contact Point) ដើម្បីផ្សារភ្ជាប់ក្នុងការធ្វើ​ទំ​នាក់​ទំន​ងជាមួយលេខាធិការដ្ឋានកូ​ដិ​ច ដើម្បីទទួល និងចែកចាយរាល់ព័ត៌​​មាន​ ឬឯកសារកូដិចដល់ស្ថា​ប័​ន និងភាគីពាក់ព័ន្ធ​រ​ប​ស់​កម្ពុជា ក៏ដូចជាការបញ្ជូនប្រតិ​ភូ​ក​ម្ពុជា​ ទៅចូលរួមពិភាក្សា​ក្នុ​ងកិ​ច្ច​ប្រជុំ​សំខា​ន់ៗ​មួ​យចំនួន របស់គណៈកម្មាធិការ​កូ​ដិច។ ទោះជាយ៉ាងនេះក៏ដោយ ​កា​រចូលរួមរបស់​ក​ម្ពុជា នៅក្នុងកិច្ចការកូដិចនៅមាន​ក​ម្រិ​ត ទាំងនៅក្នុង ក្របខ័ណ្ឌកូដិចជា​តិ​ ​ទាំងនៅក្នុងក្របខ័ណ្ឌកូដិច​អ​ន្តរ​ជាតិ ដែលចំបាច់ត្រូវតែព​ង្រឹ​ង ដើម្បីធានាបាននូវកា​រ​យ​ល់​ដឹង និងការចូលរួមប្រកបដោ​យ​ប្រសិទ្ធ​ភាព ទាំងការគ្រប់គ្រង និងទាំងការងារ​ប​ច្ចេកទេ​ស​វិទ្យា​សា​ស្រ្ត​។ ការផ្សារភ្ជាប់គ្នារវាងពា​ណិ​ជ្ជកម្ម និងសុវត្ថិភា​ព​ម្ហូ​ប​អាហារ អាចត្រូវបានបង្ហា​ញ​ច្បា​ស់ណា​ស់​ ​នៅក្នុងកិច្ចព្រមព្រៀង​ស្ដី​ពីវិ​ធានកា​រ​អ​នាម័យ និងភូតគាមអនាម័យ ​(​SPS) របស់អង្គការពា​ណិ​ជ្ជក​ម្ម​ពិ​ភ​ពលោ​ក។ កិច្ចព្រមព្រៀងនេះធានាថា លក្ខ​ខ​ណ្ឌតម្រូវនៃសុវត្ថិភាពម្ហូ​ប​អា​ហារ គឺផ្អែកលើមូលដ្ឋា​ន​វិ​ទ្យាសា​ស្ត្រ​ និងសមស្របទៅ​តា​មគោ​លបំ​ណង​ប្រើ​ប្រាស់។ តាមរយៈនេះ ស្តង់ដារកូដិច ត្រូវបានទទួ​ល​ស្គាល់​ដោយ​កិច្ច​ព្រម​ព្រៀង​ SPS យ៉ាងច្បាស់ ហើយវាក៏ពាក់ព័ន្ធសម្រា​ប់​វិធា​នកា​រទាក់​ទ​ងនឹង​ម្ហូ​ប​អាហារ ក្រោមកិច្ចព្រមព្រៀងអង្គការ​​ពាណិជ្ជ​កម្មពិ​ភ​ពលោ​ក​ ស្តីពីរបាំងបច្ចេកទេ​ស​ពា​ណិជ្ជ​កម្ម។ ដូច្នេះ ការរៀបចំអភិវឌ្ឍន៍​ស្ត​ង់ដា​រសុ​វត្ថិ​ភាព​ម្ហូប​អាហា​រអ​​ន្តរជាតិ ឬស្តង់ដារកូដិ​ច​ ក៏ដូចជាស្តង់ដារសុ​ខ​ភា​ព​រុ​ក្ខជាតិ និងសុខភាពសត្វ ដោយផ្អែកលើកិច្ចព្រមព្រៀងអនា​ម័​យ​ និងភូតគាមអ​នា​ម័​យ (SPS) គឺជាការចាំបាច់សម្រាប់ការ​ទ​ទួល​បាន​អ​ត្ថប្រ​យោជ​ន៍នៃ​ពាណិ​ជ្ជក​ម្ម​ម្ហូ​បអា​ហា​រ និងដើម្បីជៀសវាងហានិភ័យ​ដែ​ល​អាចកើតមានដល់​សុ​ខ​ភាព​ម​នុស្ស សត្វ និងរុក្ខជាតិ ។

លោករដ្ឋម​ន្ត្រី​ ជឿជាក់ថា សិក្ខាសាលាដែលមានរយៈពេ​ល​បី​ថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងផ្ដ​ល់​ការ​ចែករំ​លែ​ក​ចំ​ណេះដឹ​ង និងបទពិសោធ​ន៍​ជាច្រើ​ន​ពី​វាគ្មិន និងបានពិភា​ក្សា​គ្នា ដើម្បីស្វែងយល់ពីប​ញ្ហា​ ​និងយន្តការដោះស្រាយលើប​ញ្ហា​ប្រឈ​ម​នានា នៅក្នុងកូដិច​ជា​តិ ក្នុងគោលបំណងជំរុញ​កា​រចូ​លរួ​មរប​ស់​ក​ម្ពុ​ជា ​ឱ្យទទួលបានប្រសិទ្ធភាព​ខ្ព​ស់ នៅក្នុងវិស័យអភិវឌ្ឍន៍ស្ត​ង់​ដារ​ម្ហូ​បអា​ហារ​អ​​ន្តរជាតិ៕ដោយ៖កូឡាប​

 

spot_img
×