Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អ្នកស្លាប់កើ​នលើស ២.០០០នាក់ ខណៈអ្នកជាសះស្បើយមានជាង​ ​១៤.០០០នាក់

spot_img

ចំនួនអ្នកស្លាប់ដោយសារវី​រុ​កូរ៉ូ​ណា ឬ COVID-19នៅក្នុងប្រទេសចិ​ន​ បានកើនលើស​ចំ​នួន​ ២.០០០នាក់នៅថ្ងៃពុធនេះ​ ​ក្រោ​យពេលមានអ្នកស្លាប់​ចំ​នួន ១៣៦នាក់ទៀត ប៉ុន្តែចំនួនអ្នកឆ្លងបានធ្លាក់​ចុះ​ជារៀ​ងរា​ល់​ថ្ងៃ​។ នេះបើតាមការបញ្ជាក់រប​ស់​គណៈ​ក​ម្មការ​សុខ​ភា​ព​ជា​តិ​ចិន។

ចំនួនអ្នកឆ្លងវីរុសមរណៈខា​ង​លើសរុបនៅក្នុងប្រទេសចិន​កើ​នដ​ល់ចំ​នួ​ន ៧៤.១៨៥នាក់ ខណៈដែលអ្នកជាសះស្បើយមា​ន​លើស​ ១៤.០០០នាក់។

អ្នកស្លាប់ភាគច្រើនគឺស្ថិតនៅក្នុង​ខេ​ត្ត​ហូបេ ទីកន្លែងដែលវីរុសដ៏កាចសា​ហា​វបា​នផ្ទុះ​កាល​ពី​ខែ​ធ្នូ មុនពេលវាបានរីក​រា​លដាល​ទូ​ទាំង​ប្រ​ទេ​សចិន និងទៅកាន់ពិភ​ព​លោ​ក។​​

នៅក្នុងរបាយការណ៍ចេញនៅថ្ងៃពុ​ធ​នេះ មានអ្នកឆ្លងថ្មីចំនួនតែ​ ១.៧៤៩នាក់​ប៉ុ​ណ្ណោះ​ ដែលតួលេខ​នៃ​ការ​ឆ្លងមា​ន​ការធ្លា​ក់​ចុះជាប​ន្តប​ន្ទា​ប់​រៀងរា​ល់​ថ្ងៃ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×