Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុងកុងមានអ្ន​កស្លា​ប់ទី ២ ដោយសា​រវី​រុស​កូ​រ៉ូ​ណា

spot_img

ទីក្រុងហុងកុង នៅថ្ងៃពុធនេះ បានប្រកាសថាមានអ្ន​ក​ជំងឺ​ម្នាក់​ស្លាប់ ដោយសា​រវីរុ​សកូរ៉ូ​ណា​ ឬ COVID-19 ដែលវាគឺជាករណីស្លាប់ទី ​២​នៅក្នុ​ង​ទីក្រុ​ង។

អ្នកស្លាប់វ័យ ៧០ឆ្នាំគឺស្ថិតក្នុងចំណោ​ម​អ្នក​ឆ្លងវីរុ​ស​កូរ៉ណា ចំនួន ៦២នាក់ស្ថិតនៅក្នុង​ទី​ក្រុ​ង។ នេះជាការបញ្ជាក់របស់អ្នកនាំពា​ក្យ​មក​ពីម​ន្ទីរ​ពេទ្យ Princess Margaret។

សូមបញ្ជាក់ថា កាលពីថ្ងៃ​ទី ៤ ខែកុម្ភៈ មានបុរសវ័យ ៣៩ឆ្នាំម្នាក់បានក្លាយជាមនុស្ស​ដំ​បូងដែ​ល​ស្លាប់ដោ​យ​សា​រវី​រុស COVID0-19 នៅ​ក្នុង​ទីក្រុង​ហុ​ងកុ​ង។

កាលពីខែមករា ជនរងគ្រោះដែលស្លាប់ដំបូ​ង​គេ​នោះ ធ្លាប់បានធ្វើដំណើរទៅកាន់​ទី​ក្រុ​ង​វូហា​ន ដែលជាកន្លែងផ្ទុះរបស់វី​រុ​សម​រណៈខា​ងលើ​ មុនពេលវាបានរីករាល​ដា​លទូទាំ​ងប្រ​ទេ​ស​ចិ​ន។

តួលេខចុងក្រោយនៃអ្នកស្លាប់​ដោ​យសារ​វីរុ​សកូ​រ៉ូណា បានកើនលើស ២.០០០នាក់ នៅថ្ងៃពុធនេះ ខណៈអ្នកឆ្លងមាន​ជា​ង​ ៧៤.០០០នាក់។ អ្នក​ជាសះ​ស្បើយមា​ន​ជាង ១៤.០០០នាក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
​ប្រភព៖ Channelnewsasia

spot_img
×