Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មេខ្យល់ ចំនួន​២ និង​នា​រី​រ​​ងគ្រោះ​៥នាក់​ ពាក់ព័ន្ធ នាំនារីក្មេងៗ ឱ្យរួមភេទជាមួយភ្ញៀវ នៅ​តាមផ្ទះសំណាក់ និងសណ្ឋាគារ​

spot_img

​ ភ្នំពេញៈកម្លាំង​នាយកដ្ឋាន​ប្រឆាំង​​កា​រ​​ជួញដូ​រ​​​មនុស្ស ​និង​ការពារ​​អនីតិជន​ នៃ​ក្រសួង​មហាផ្ទៃ​​ បាន​ឆ្មក់​បង្រ្កាប​ ហាង​ផឹក​ស៊ី​មួយ​​ក​ន្លែង​ ដែល​បង្កប់​​​ ការ​ជួញដូរ​ផ្លូវ​​ភេ​ទ​​ជាមួយ​​ភ្ញៀ​វ​ ។


ប្រ​តិ​បត្តិ​កា​រ​នេះ​បាន​ធ្វើ​ឡើង​​នៅ​​វេលា​​​ម៉ោង​ ៨និង​៣០នាទី​យ​ប់​ ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ហាង​មួយ​កន្លែង​​ យីហោ​ លីហួរ​រស្មី​ពន្លឺ​​សាច់​អាំង​​ (៩៩៩​ )​ផ្ទះ​លេខ​២៣A ផ្លូវ​៣៧១​ ភូមិ​ឬស្សី​២​ សង្កាត់​ស្ទឹង​មានជ័​យ​​​៣​ ខណ្ឌ​មា​ន​ជ័យ​ រាជធានី​ភ្នំពេ​ញ​​ ។

សមត្ថកិច្ច​បានឃើញ​​​ ម​នុស្ស​ចំនួន​ ៧នាក់​ ក្នុង​នោះ​មាន​​ មេការ​ហាង​ ប្រុស​ស្រី​ចំនួ​ន​​២នាក់​ និង​នារី​រងគ្រោះ​​​ចំ​នួន​​៥នាក់​ ព្រម​ទាំង​ដក​ហូ​ត​​ ស្រោម​អនាម័យ​​​ប្រើប្រាស់​​រួច​​ចំនួន​១​ ដែល​សមត្ថកិច្ច​​រ​ក​​ឃើញ​ នៅ​ក្នុង​បន្ទប់​​ផ្ទះ​​សំណាក់​ ឈ្មោះ​ វិរៈ​មហា​​សា​ល​​ ។

ជន​សង្ស័យ​ជា​​មេ​ការ​ ម្ចាស់​ហាង​មាន​​​ឈ្មោះ​ សឹក​ សុភា​ព​ ភេទ​ប្រុស​ អាយុ​៣៨ឆ្នាំ​ និង​ប្រពន្ធ​ ឈ្មោះ​ តត​ សុផាត​ អាយុ​៣៦ឆ្នាំ​ ។

សម​ត្ថកិ​ច្ច​​បា​នឲ្យដឹង​ថា​ មុន​នឹង​កម្លាំង​ នាយកដ្ឋាន​ប្រឆាំង​​​ការ​​ជួ​ញដូរ​​​មនុស្ស​​និង​​ការពារ​អនីតិជន​​ នៃ​ក្រសួង​មហា​ផ្ទៃ​​ ដោយ​មាន​ សម្របសម្រួល​​​ ពី​ លោក​ សុខ​ កែវ​បណ្ឌិត​ ព្រះ​រាជ​អាជ្ញារ​ង​​ នៃ​អយ្យការ​អម​​សា​លា​​ដំបូង​​រាជ​ធានី​​ភ្នំ​ពេញ​ និង​លោក​ ឧត្ដម​សេនីយ៍​​​ទោ​ សំបូរ​ មាណ្ណារិទ្ធអនុប្រធាន​នាយកដ្ឋាន​ប្រ​ឆាំ​ង​​ជួញដូរ​មនុស្ស​​និង​ការពារ​អនី​តិ​ជន​ នៃ​ក្រសួង​មហាផ្ទៃ​​ បានចុះ​បង្ក្រាប​​​ជាក់​​ស្ដែ​ង​ ករណី​ (សញ្ចារកម្ម​ )នៅ​ក្នុង​​ ហា​ង​ យីហោ​ លីហួរ​រស្មី​ពន្លឺ​សាច់​​​អាំង​ ៩៩៩​ ដោយ​ ឃាត់​មនុស្ស​ប្រុស​​ស្រី​​ ចំនួន​៧នាក់​ ក្នុង​នោះ​មាន​ នារី​រងគ្រោះ​ ចំ​នួ​ន​៥​នាក់​ និង​ម្ចាស់​ហាង​ ជា​មេខ្យល់​ប្តីប្រពន្ធ​​ចំ​នួន​​​២នាក់​ ព្រម​ទាំង​ឆែកឆេរ​ រក​ឃើញ​ ស្រោម​អនាម័យ​​ប្រើប្រាស់​រួច​ចំនួ​ន​​១​ នៅ​ក្នុង​បន្ទប់​ផ្ទះ​​សំណាក់​ ឈ្មោះ​ វិរៈ​មហា​សាល​ ដែល​ជាបន្ទប់​ សម្រាប់​ណាត់​ភ្ញៀវ​​​​ទៅ​​រួម​ភេទ​ ។

ក្រោយ​ពេល​​កើតហេតុ​ បន្ទាប់​ពី​ឃាត់​ខ្លួន​និ​ង​​ត្រួត​ពិនិត្យ​​រួ​ច​​ហើយ​ នារី​រងគ្រោះ​​ចំ​នួន​​៥នាក់​ ព្រម​ទាំង​ជ​ន​ស​ង្ស័យ​ មេខ្យល់​ប្តីប្រព​ន្ធ​​​ចំនួ​ន​២នាក់​ រួម​ទាំង​​​វត្ថុ​តាំង​ ត្រូវ​បាន​សម​ត្ថ​កិច្ច​ នាំ​ខ្លួន​យក​ទៅ​​សា​កសួ​រ​​នៅ​នាយកដ្ឋាន​ ប្រឆាំង​​​ការ​ជួញដូរ​មនុស្ស​​​និង​​ការពា​រ​​​អនីតិជន​ បន្ត​ទៀត​ ចំណែក​ទីតាំង​​​ខាង​​លើ​ មិន​បាន​បិទ​ទ្វារ​​​នោះ​​ទេ ​ដោយសារ​តែ​មានឪពុកម្តា​​យ​និ​ង​​ កូន​តូច​២នាក់​ របស់​ម្ចាស់​ទី​តាំ​ង​គ្មាន​កន្លែង​​ស្នា​ក់​​នៅ​​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×