Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធានការចំនួន៩ចំណុច ទប់ស្កាត់ការចរា​​ច​រ​ណ៍បក្សី និងផលិតផលពីបក្សី​ ​នាំចូលពីប្រទេសវៀតណា​ម​ ខណៈជំងឺផ្តាសាយ​​បក្សី AH5N1ផ្ទុះឡើងវិញ ​

spot_img

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុ​ក្ខាប្រមា​ញ់ និងនេសាទ បានចេញសារាចរណែនាំ ស្តី​ពីវិធានការចំនួន៩ចំណុច ទប់ស្កាត់ជំងឺផ្តា​​សាយប​ក្សី​ ខណៈជំងឺផ្តាសាយ​ប​ក្សី AH5N1 កំពុងផ្ទុះឡើង​​​វិញ នៅប្រទេសវៀត​ណា​ម ស្របពេលបច្ចុប្បន្នពិភ​ព​លោ​កកំ​ពុងតែ​ជ្រួល​ច្រប​ល់​ភ័យខ្លាចមេរោគ​កូ​រ៉ូណា ឬហៅថា Covid-19 ។ នេះបើផ្អែកតាមប្រភពព័​​ត៌មា​នរបស់ប្រទេសវៀតណាម​កា​លពី​​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅខេត្តត្រាវិញភាគខាងត្បូ​ង​​ មានការការផ្ទុះជំងឺ​ផ្តា​សា​យប​ក្សី​ AH5N1 ហើយត្រូវបានកម្ទេចស​ត្វ​មាន់ប្រ​មា​ណជា​ង​៥៥.០០០ក្បាល ។

យោងតាមសារាចរណែ​នាំ​រប​ស់​ក្រសួង​កសិ​កម្ម ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ដើ​​ម្បីទប់​ស្កាត់​ការ​ឆ្ល​ងរាល​ដា​លនៃ​ជំ​ងឺផ្តាសា​យ​បក្សី ត្រូវទប់ស្កាត់ការចរា​​​ច​រ​ណ៍​បក្សី និងផលិតផលនាំចូលពីប្រទេសវៀ​ត​ណា​ម និងតំបន់មួយចំនួនទៀ​ត​ក្នុង​ផ្ទែ​ប្រទេស ដោយតម្រូវឲ្យអគ្គនាយកដ្ឋា​ន​សុខ​ភា​ពសត្វ និងផលិតផ​ល​សត្វ មន្ទីរកសិ​​កម្ម រុក្ខាប្រមា​ញ់​ និងនេសាទ និងការិយា ល័យផលិតកម្ម និ​ងបសុព្យា​បាល​រាជ​ធានី-ខេត្ត ជាពិសេសខេត្តជាប់​ព្រំ​ដែននៃប្រទេស​វៀ​តណា​ម ត្រូវមានការ ទទួលខុសត្រូវប្រកប​ដោ​យត​ម្លាភា​ព ក្នុងការទប់ស្កាត់ការឆ្លងរាល​ដា​លនៃ​ជំងឺផ្តា​សា​យប​ក្សី និងត្រូវអនុវត្ត​វិ​ធា​នកា​រ​៩ ចំណុចដូចខាងក្រោមនេះ​ ​៖ ១-ត្រូវពង្រឹងការទប់​ស្កា​ត់ការ​នាំ​ចូ​លប​ក្សី និងផលិតផល​​ពីប​ក្សីខុ​ស​ច្បាប់ ដែលឆ្លងកាត់​តា​ម​ច្រក​ព្រំ​ដែន តាមអាកាសយានដ្ឋានអ​ន្ត​រ​ជាតិ កំពង់ផែ និងពីខេត្តមួយទៅ​តំ​ប​ន់​មួយ ដោយសហការជាមួយអាជ្ញា​​ធរ​ថ្នាក់ ក្រោមជាតិគ្រប់លំ​ដា​ប់ថ្នា​ក់​ ជាពិសេសសមត្ថកិ​ច្ច​ច្រក​ចេញតា​ម​ព្រំដែ​ន ។ ក្នុងករណីមិន​អ​នុ​វត្ត​ត្រឹ​មត្រូវ ឬមានការថ្លោះធ្លោយដោយប្រ​កា​រ​ណាមួ​យ មន្ទីរកសិកម្មរុ​ក្ខា​ និងនេសាទ ក៏ដូចជាការិយាល័យផលិត​ក​ម្ម​ និងបសុព្យាបាលរាជ​ធា​នី​-ខេត្ត ត្រូវទទួលខុស​ត្រូ​វចំ​ពោះមុ​ខ​ក្រ​សួង​ក​សិ​ក​ម្ម​រុក្ខា​ប្រ​មាញ់ និងនេសាទ ចំពោះមុខច្បាប់ ​។​ ២-អគ្គនាយកដ្ឋាន​​សុខ ភាពសត្វ និងផលិតកម្មស​ត្វ ត្រូវបង្កើនការត្រួតពិនិ​ត្យ​ចរា​​ច​រ​ណ៍សត្វ​ ​និងផលិតផលសត្វ​ប​ន្ថែម​ទៀត ដោយសហការជាមួយ​ម​ន្ទី​រ រុក្ខា និងនេសាទ​ ក៏ដូចជាការិយាល័យផលិតក​ម្ម និងបសុព្យាបាលរាជ​​ធានី-ខេត្ត អាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដា​​ប់ថ្នា​ក់ និងសមត្ថកិច្ចពា​ក់​ព័​ន្ធ ។ ៣-ពង្រឹងការអនុវត្តវិធានការ​ជី​វសុ​វ​ត្ថិភា​ព ឱ្យបានហ្មត់ចត់នៅ​គ្រ​ប់ក​សិដ្ឋា​នចិញ្ចឹ​មប​ក្សី​ កន្លែងចិញ្ចឹម បក្សី កន្លែងប្រមូល​ផ្តុំ​ប​ក្សី ​កន្លែងអាជីវក​ម្ម​បក្សី និងសត្តឃាតដ្ឋា​ន​ប​ក្សី ព្រមទាំងបង្កើន​កា​រ​អង្កេ​ត តាមដាន ឃ្លាំមើល ត្រួតពិនិត្យសុខភាពបក្សីនៅ​ទូ​ទាំង​ប្រ​ទេស​ និងចាត់វិធានកា​រ​ឱ្យបា​នទា​ន់ពេ​ល​វេលា ក្នុងករណីសង្ស័យផ្ទុះជំងឺផ្តា​សា​យប​ក្សី​ ។
៤-រាល់ការចរាច​រណ៍បក្សី និងផលិតផលពីបក្សី​ ​ត្រូវមានលិខិតអ​នុ​ញ្ញាត វិញ្ញាបនបត្រអ​នា​ម័យ និងផលិតផលស​ត្វ​ ស្របតាមបទដ្ឋានបច្ចេ​ក​ទេ​​ស​​ និងត្រូវស្ថិតក្រោមការត្រួ​ត​ពិនិ​ត្យសុខ​ភា​ព​សត្វ និងអនាម័យសត្វពីមន្ត្រីជំ​នា​ញប​សុពេ​ទ្យនៅចំណុចដើមទី​ឱ្យ​បា​នត្រឹ​ម​ត្រូវ​ ។
៥-មុនចេញវិញ្ញាបនបត្រអនា​ម័​យស​ត្វ និងផលិតផ​ល​សត្វ​ ជាពិសេសបក្សី​ ​និងផលិត​​ផ​ល​បក្សី​ ត្រូវ ពិនិត្យសុខភាពស​ត្វ​ ​និងអនាម័យស​ត្វ​ឱ្យបា​នត្រឹ​មត្រូវ ព្រមទាំងស្គាល់ប្រភពបក្សី​ឲ្យ​បាន​ច្បាស់​លា​ស់ ងាយស្រួលក្នុងការតាម​ដា​ន​និ​ងគ្រ​ប់គ្រ​ងជំ​ងឺ ។ ៦-ត្រូវអនុវត្តវិធានការ​ជី​វសុ​វត្ថិ​ភាព ដោយលាងសម្អា​ត​ និងបាញ់ថ្នាំសម្លាប់មេរោ​គ​តាម​លក្ខ​ណៈ​ បច្ចេកទេសលើម​ធ្យោ​យបា​យដឹ​កជ​ញ្ជូ​ន​សត្វ ជាពិសេសមុននិងក្រោ​យ​​ដឹ​កជ​ញ្ជូ​នប​ក្សី ។ ៧-ត្រូវបង្កើនកា​រ​អ​ប់រំ​​ និងផ្សព្វផ្សាយឱ្យបាន​ទូ​លំទូ​លាយ​ដល់ក​សិ​ករ​ចិញ្ចឹ​ម​បក្សី ម្ចាស់​កសិដ្ឋាន​ ​ចិញ្ចឹមបក្សី ម្ចាស់សត្តឃាតដ្ឋានបក្សី អ្នកពិឃាតបក្សី​ ​អ្នកធ្វើអាជីវកម្ម​​ទិ​ញ-លក់បក្សី និងផលិត​ផ​ល​ពីប​ក្សី ត្រូវយកចិត្តទុកដា​ក់​ធ្វើអនា​ម័​យ បាញ់ថ្នាំសម្លាប់​​មេ​រោ​គ និងអនុវត្តវិធា​ន​ការជី​វ​សុវ​ត្ថិភាព ក្នុងការ​ចិ​ញ្ចឹម​បក្សី និងផលិត ផល​ពីបក្សី សកម្មភាពពិឃា​ត​ប​ក្សី និងកន្លែងតាំងលក់នៅទី​ផ្សា​រ​ ជាពិសេសផ​ល​ប៉ះពាល់​នៃជំ​ងឺផ្តាសា​យប​ក្សី និងវិធានការទប់ស្កាត់​ជំ​ងឺផ្តា​សាយប​ក្សី​ ។ ៨-ធ្វើការសហការជាមួយភាគី​នៃ​ប្រទេ​សវៀត​ណាម ក្នុងការផ្លាស់ប្តូរព័ត៌មានទាក់​ទ​ងនឹ​ងជំងឺ​ផ្តាសាយ​បក្សី ចរាចរណ៍ប​ក្សី​ និងផលិតផ​ល​ពីបក្សី ដើម្បីទប់ស្កាត់ជំងឺផ្តាសាយ​​​ប​ក្សីឲ្យមាន ប្រសិទ្ធភាពខ្ព​ស់​ ។ ៩-ករណីមានការសង្ស័​យ​ជំងឺ​ផ្ដាសា​យប​ក្សី ​សូមទំនាក់ទំនង​ព័​ត៌មា​នទាន់ហេតុការណ៍ដែលមានលេ​ខ​ទូររស័ព្ទ០១២ ២១៤ ៩៧០​ ។
សូមបញ្ជាក់ថា ការដែល​រ​ដ្ឋមន្ត្រី​ក្រសួង​កសិ​កម្ម និងរុក្ខាប្រមាញ់ និងនេសាទ ចេញសារាចរណែនាំ​​ ស្តីពីវិធានការទប់ស្កាត់ជំ​ងឺ​ផ្តាសា​យប​ក្សទាំង​៩ចំណុ​ចខា​ងលើនេះ ខណៈជំងឺផ្តាសាយប​ក្សី​ AH5N1 កំពុងផ្ទុះឡើងវិញនៅ​ប្រ​ទេ​សវៀ​ត​ណាម ហើយស្របពេលដែលបច្ចុប្បន្នពិភ​ព​លោកកំ​ពុង​តែភ័​យខ្លាច​មេរោគ​កូ​រ៉ូណា ឬហៅថា Covid-l19 ។ នេះបើផ្អែកតាមប្រភពព័ត៌មានរ​ប​ស់ ប្រទេសវៀតណាមកាលពីថ្ងៃ​ទី​១​៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅខេត្តត្រាវិញភាគខាង​ត្បូ​ង​ មានការការផ្ទុះជំងឺ​ផ្តា​សាយ​បក្សី​​ AH5N1 ហើយត្រូវបានក​ម្ទេ​ចស​ត្វមាន់​ប្រមា​ណជា​ង​៥​៥.០០០ក្បាល ៕
ដោយ៖ បញ្ញាស័ក្តិ

spot_img
×