Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកសភា​រុស្សី​៖ កូរ៉េខាងជើង​កំពុង​រៀបចំ​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ​

spot_img

​ប្រទេស​កូរ៉េខាងជើង​កំពុងតែ​រៀបចំ​ធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​រយៈ​ចំងាយ​ឆ្ងាយ ដែល​ខ្លួន​ជឿជាក់ថា អាច​បាញ់​ដល់​សមុទ្រ​ខាងលិច​របស់​អា​មេ​រិច​។ នេះ​បើតាម​ការដកស្រង់​សម្តី​របស់​តំណាងរាស្ត្រ​រុស្សី​ម្នាក់ ដែល​ទើប​ត្រឡប់មក​ការ​ទស្សនៈកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង​។​

​លោក Anton Mrozov សមាជិក​គណកម្មាការ​កិច្ចការបរទេស​នៃ​សភា​រុស្សី និង​តំណាងរាស្ត្រ​ពីរ​នាក់​ផ្សេងទៀត បានធ្វើ​ដំណើរ​ទស្សនៈកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង​ចាប់ពី​ថ្ងៃទី ២ ដល់ទី ៦ ខែតុលា​នេះ ហើយ​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ភ្នាក់ងារ​សារ​ព៌​ត​មាន​រុស្សី RIA​។​

​លោក Anton Mrozov និយាយថា “​ពួកគេ (​កូរ៉េខាងជើង​) កំពុង​រៀបចំ​ការបាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ​។ ពួកគេ​ក៍បាន​ប្រាប់​ពួកយើង​ពី​ការ​គណនា​គណិតវិទ្យា ដែល​ពួកគេ​ជឿជាក់ថា មី​ស៊ី​ល​របស់​ពួកគេ​អាច​បាញ់​ចំ​សមុទ្រ​ខាងលិច​របស់​អា​មេ​រិច​”​។​

“​នៅ​ឆ្ងាយ​ពីអ្វី​ដែល​ពួកយើង​យល់ ពួកគេ​ប៉ុនប៉ង​បាញ់​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ​មួយទៀត​ក្នុង​រយៈពេល​ដ៍​ខ្លី​ខាងមុខ​។ ហើយ​ជាទូទៅ អារម្មណ៍​របស់​ពួកគេ​គឺ​ចូលចិត្ត​រករឿង​”​។​

​ភាព​តានតឹង​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ដោយសារតែ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង នៅពេល​ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​ធ្វើតេស្ត​មី​ស៊ី​ល​ជាច្រើនលើក និង​ធ្វើការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ខណៈដែល​រដ្ឋ​កុ​ម្មុនិ​ស្ត​មួយ​នេះ​កំពុងអភិវឌ្ឍន៍​ទៅរក​គោលដៅ​នៃ​ការបំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើ​មី​ស៊ី​ល ដើម្បី​បាញ់​ដល់​ទឹកដី​អា​មេ​រិច​៕ សុភ័ក្ត្រ

spot_img
×