Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាសូម​ចូល​រួម​អ​បអរ​សា​ទរមិ​ត្តចិន ក្នុងការទប់ស្កាត់ការរី​ក​រាល​ដាល​មេរោគកូវីដ១៩ (Co​vid-19) និងអរគុណចំពោះការមើលថែ​និ​ស្សិត​កម្ពុជា នៅប្រទេ​សចិ​ន

spot_img

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសប្រគល់​ស​ញ្ញាប​ត្រដ​ល់គ​រុសិស្ស គរុនិស្សិតបញ្ចប់ការសិ​ក្សា​ឆ្នាំ​២០១៨-២០១៩ ចំនួន ១.៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ ​កាលពីម្សិ​លថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី មានសេចក្តីរីករាយជាមួយនឹ​ង​ព័ត៌មាន អំពីប្រទេសចិ​ន ដែលបានប្រ​កា​សថា បានរកឃើញឱសថដែលអា​ច​ព្យាបាល​ជំ​ងឺ បង្កដោយមេរោគកូ​វី​ដ១​៩ Covid-19 បាន តាមរយៈថ្នាំព្យាបាលជំងឺគ្រុន​ចា​ញ់ ដែលមានលក់នៅតាមទីផ្សារ​ស​ព្វថ្ងៃ​។ ប្រសិនបើឱសថនេះ អាចព្យា​បាលមនុស្សជាសះស្បើ​យ​ពិត​មែននោះ សភាពការណ៍នឹងអាចរល​ត់​បាន​ក្នុងរ​យៈពេល​ដ៏​​ខ្លីខា​ង​មុខនេះ ។ នេះក៏ជាដំណឹងល្អសម្រា​ប់​យើង​ទាំង​អស់​គ្នា​។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករ​ដ្ឋម​ន្រ្តី បានសម្តែងនូវការសោក​ស្តា​យនឹង​ចូល​រួម​រំលែ​កទុក្ខ ជាមួយរដ្ឋាភិបាលនិង​ប្រ​ជាជ​នចិ​ន ព្រមទាំងប្រទេសមួយ​ចំនួន ដែលមានប្រជាពលរដ្ឋខ្លួន​បា​ត់ប​ង់ជី​វិត ដោយសារជំងឺឆ្លង​កូ​វីដ​១៩ (Covid-19) ។ ជាមួយគ្នានេះ​ដែ​រ ​កម្ពុជាសូមអបអរសាទរ​ជា​មួយនឹង​កិច្ច​ខិត​ខំប្រឹ​ង​ប្រែង របស់រដ្ឋាភិបាល​នៃ​សាធារ​ណរដ្ឋ​ប្រជា​មានិ​តចិ​ន​ ក្នុងការទប់ស្កាត់ការរីករា​ល​ដាល​នៃជំងឺ​បង្កដោយ​មេរោ​គកូ​វីដ ១៩ (Covid-19) នេះ។

ក្នុងនាម សម្តេចតេជោជាប្រមុខដឹ​ក​នាំកម្ពុ​ជា សម្តេចសូមថ្លែងអំណរគុណដ៏ជ្រាល​ជ្រៅ​បំ​ផុតដ​ល់មិ​ត្តចិន ដែលបានយកចិត្តទុកដា​ក់​ជួ​យមើ​លថែ​រក្សា ដល់និស្សិតកម្ពុជាដែលកំ​ពុ​ងរ​ស់នៅនឹ​ង​សិក្សា នៅប្រទេសចិនរួម​ទាំ​ងនៅ​តំប​ន់​វ៉ូហាន ដែលមាននិ​ស្សិ​ត​ ២៣នាក់ ដែលពួកគេមានសុខភាពល្អ​ណា​ស់។​ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ​ ​មានការសោកស្តាយដែលមា​ន​ជន​អ​គតិមួ​យ​ចំ​នួន បានប្រឌិតព័ត៌មានមិ​ន​ពិត​ថាមា​ននិ​ស្សិ​ត​កម្ពុ​ជាយើ​ង នៅវ៉ូហានស្លា​ប់​ម្នាក់​ ហើយពួកខិលខូចទាំ​ង​នេះ ក៏បានប្រឌិតរឿងអកុសល​កុ​ហ​ក់បោក​ប្រាស់បន្ថែមទៀតថា នៅពេលនេះ សម្តចតេជោនាយករដ្ឋម​ន្រ្តី ​កំពុងឈឺធ្ងន់​ដោ​យសា​រឆ្លង​មេរោ​គកូ​វីដ​១​៩ (Covid-19) ការប្រមាថរបស់ជន​អ​គតិ​ទាំ​ងនេះ មិនបានអ្វីក្រៅពីទទួ​ល​ត្រ​ឡប់​ទៅវិ​ញ នូវផលនៃអំពើអាក្រ​ក់​រប​ស់​ខ្លួ​នឡើ​យ​៕ដោយ៖កូឡាប

spot_img
×