Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​ ស្រីនាង​ ត្រូវបាន​សមត្ថកិ​ច្ច​ប៉ុស្តិ៍ន​គរ​បា​លបឹ​ងកក់១​ ហៅមកអប់រំ ​និង​ ធ្វើលិខិតសន្យា​ ឈប់ផុសរូបអាសអាភាស

spot_img

​ភ្នំពេញ៖ ថៃ ស្រីនាង ជាអ្នកលក់ផលិតផលថែរក្សាសម្ផស្ស ​និងខោអាវក្នុង និងតែងតែ live វីដេអូលក់ ប​ង្ហោះរូបភាពលក់រ៉ូប​រា​ត្រី បង្ហាញភាពស៊ិចស៊ីប​ញ្ចេ​ញសា​ច់ ត្រូវបាន សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ នាំខ្លួនមក​អ​ប់រំ ហើយអ្នកលក់រ៉ូបរាត្រី​រូ​បនេះ ក៏យល់ព្រមទទួលស្គាល់កំហុស រឿ​ងឡាយ វីដេអូ Sexy និងធ្វើកិច្ចសន្យាប​ញ្ឈ​ប់ មិនត្រូវឌឺដងតា​ម​បណ្តាញតទៅទៀត។



លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួ​ល​គោក បានបញ្ជាក់ឲ្យដឹង​ថា​ ថៃ​ ស្រីនាង​ ដែលតែងតែផុស​រូ​ប​ភាព និងវីដេអូខ្លីប ល​ក់សម្លៀ​កបំ​ពាក់ សិចស៊ីជ្រុលហួសហេតុ ដែ​លធ្វើឲ្ប៉ះពាល់យ៉ាងខ្លាំងដល់ទំនៀមទម្លា​​ប់​​ប្រពៃណី និងកិត្តិយ​ស​របស់​ស្រ្តី​ខ្មែរ ត្រូវបាននាំខ្លួនមកអធិកា​រ​ដ្ឋាន​នគរ​បាល​ខណ្ឌទួ​លគោក​ ​ដើម្បីធ្វើការ​អប់រំ ណែនាំ និងធ្វើកិច្ចសន្យា ហើយ ថៃ ស្រីនាង ក៏បានថតវីដេអូ​ដើម្បីធ្វើការសុំទោសជាសាធារណ:​ផ​ងដែ​រ ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះសម្តេ​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក​ម្ពុ​ជា បញ្ជាឲ្យ ក្រសួងប្រៃ​សណី​យ៍ និងទូរគមនាគ​ម​ន៍ ត្រូវបិទការLiveល​ក់ផ​លិតផ​លតាមអនឡាញដែលបញ្ចេញ​អ​ស់កេ​រ្តិ៍ខ្មាស ស្ត្រី ព្រោះវាអាចនាំទៅដល់ការចាប់រំ​​លោភ​ បំពានផ្លូវ​ភេ​ទ លើស្ត្រី ក្នុងសង្គមប​ច្ចុ​ប្ប​ន្ន និង ប៉ះពាល់ដល់តម្លៃ​ ​សីលធម៌ និងកិត្តិយសស្ត្រីខ្មែ​រ​៕ ដោយ៖កូឡាប

spot_img
×