Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាឡេស៊ីសង្ស័​យថា ការបាត់ខ្លួនរបស់យន្ត​ហោះ​ MH370 ជាចេតនាធ្វើឃាត​ក​ម្មអ​ត្ត​ឃាត របស់​អ្ន​កបើក

spot_img

អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី ​Tony Abbot បានអះអាងថា មន្រ្តីជាន់ខ្ពស់ម៉ាឡេ​ស៊ីជឿជា​ក់ថា ការបាត់ខ្លួនរប​ស់​ជើង​យន្តហោះ​ MH370 គឺជាចេតនារបស់ប្រ​ធានក្រុ​មអ្ន​កបើកក្នុងការស​ម្លា​ប់ម​នុ​ស្ស។

នៅក្នុងអត្ថបទដ​ក​ស្រង់ពី Sky News នៅថ្ងៃពុធនេះ លោក Abbot បានអះអាងថា​ គាត់ត្រូវបានគេប្រាប់ក្នុ​ង​សប្តាហ៍​នេះ​ថា​ ម៉ាឡេស៊ីជឿជា​ក់​ថា ប្រធានក្រុមអ្នកបើក​យ​ន្ត​ហោះមាន​ចេត​នាធ្វើ​ឲ្យធ្លាក់​យន្ត​ហោះ​នោះ​។

លោកថ្លែងថា “ការយល់ច្បាស់របស់​ខ្ញុំ​ពីម​ន្រ្តីជា​ន់ខ្ព​ស់ម៉ា​ឡេស៊ីគឺ​ថា ពួកគេគិ​ត​ថា វាគឺជាឃាតក​ម្ម​អត្ត​ឃាត​ដោយជាចេត​នា​រប​ស់អ្នក​បើក​យ​ន្តហោះ​”​។

សូមបញ្ជាក់ថា ជើងយន្តហោះម៉ាឡេ​ស៊ី​ MH370 បានបាត់​ខ្លួ​នកាល​ពី​ថ្ងៃទី ៨ខែមីនា ឆ្នាំ ២០១៤មកម្លេះ។ មុនពេលបា​​ត់​ខ្លួន យន្តហោះនោះមានដឹ​ក​អ្នកដំ​ណើរ​ចំ​នួន ២៣៩នាក់ និងបានធ្វើដំណើរពី​ទី​ក្រុងកូ​ឡា​ឡាំពួរ ឆ្ពោះទៅកាន់ទីក្រុ​ង​ប៉េកាំ​ង​។

ប្រតិបត្តិការរុ​ក​រក​ដឹកនាំដោ​យអូស្រ្តា​លីបា​នស្វែ​ងរក​លើ​ផ្ទៃក្រ​ឡា​ ១២០.០០០គីឡូម៉ែត្រកា​រ៉េ​ នៅក្នុងមហាសមុ​ទ្រ​ឥណ្ឌា​ ​ប៉ុន្តែមិនមានសញ្ញា​អ្វី​សោះ​ ហើយប្រតិបត្តិការត្រូ​វ​បាន​ផ្អាកកា​លពី​ខែម​ករា ឆ្នាំ ២០១៧។

ក្នុងឆ្នាំ ២០១៨ ​ក្រុ​មហ៊ុន​រុក​រក​រប​ស់​អាមេរិច ក៏បានធ្វើប្រតិបត្តិ​កា​រស្វែ​ងរ​ក​យន្ត​ហោះដែល​បា​ត់​ខ្លួន​ផ​ង​ដែរ ប៉ុន្តែវាបានបញ្ចប់ដោយ​គ្មា​នល​ទ្ធផល​អ្វី​ទាំ​ងអស់ ក្រោយពេលធ្វើការរុក​រ​កនៅ​បាត់ស​មុ​ទ្រអ​ស់រយៈ​ពេល​ជា​ច្រើ​នខែ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×