Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីទេសចរណ៍ ស្នើគណៈមេធាវីកម្ពុជាជួយពង្រឹងការគ្រប់គ្រ​ង និងការអនុវត្តច្បាប់​វិវាទទេសច​រ​ណ៍

spot_img

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើសុំឲ្យគណៈមេធាវីកម្ពុ​ជា​ ជួយដល់ក្រសួងលើ​កា​រងា​រសំខាន់មួយចំនួន ដូ​ចជា
ដូចជា ជួយប្រឹក្សាយោបល់ផ្នែកច្បាប់ដល់ក្រ​សួ​ងទេស​ចរណ៍​ក្នុងការដោះស្រាយ និងសម្របសម្រួលវិវាទ​ទេ​សច​រណ៍។

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រ​សួងទេ​ស​ចរណ៍​ ​លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួ​បពិភាក្សាការងារជាមួយលោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា ក្នុ​ងគោលបំណងដើម្បីធានានូវ​ស​ង្គតិ​ភាព និងសុខដុម​នីយក​ម្មនៃ​វិធា​នច្បាប់ ធានានូវនិត្យា​នុ​កូល​ភាព និងការដោះស្រាយសម្របសម្រួល​វិ​វាទទេ​សច​រណ៍ ការពង្រឹង និងបង្កើនល្បឿនអ​ភិបាល​កិ​ច្ចល្អ ក្នុងទិសដៅចូលរួមចំណែកព​ង្រឹ​ងនី​តិរដ្ឋ និងលើកកម្ពស់វប្បធម៌នៃ​កា​រគោរ​ពច្បាប់ និងជំរុញការ​អ​នុវ​ត្តន៍ច្បាប់។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងអំ​ពីស្ថាន​ភាព​ភាពទេ​សចរណ៍សកលលោក​ តំបន់ និងទេសចរ​ណ៍​កម្ពុ​ជា ពិសេសក្នុងដំណាក់កាលនៃវិ​​បត្តិ​ជំងឺ Covid-19 ដែលទាំងអស់គ្នា​ត្រូ​វរួ​មសា​ម​គ្គី​គ្នា ដោយគ្មានការរើសអើងចំ​ពោះ​ជន​ជាតិ​ចិ​ន ដើម្បីទប់ទល់​នឹ​ងវិ​បត្តិ និងចាត់វិធានការប​ន្ទា​ន់នា​នា ដើម្បីជំរុញសកម្មភាពទេ​ស​ចរណ៍ និងស្រោច​ស្រ​ង់ឧស្សា​ហកម្ម​ទេស​ចរ​ណ៍។

លោកថោង ខុន បានលើកឡើងពីការខិតខំរបស់ក្រ​សួ​ង ក្នុងការពង្រឹងកា​រ​គ្រ​ប់គ្រង និងអនុវត្តច្បាប់ស្តី​ពី​ទេស​ចរ​ណ៍ ដែលក្នុងនោះក៏សង្កេតឃើ​ញ​មាន​បុគ្គល​មួយ​ចំនួន បានប្រព្រឹត្តសកម្មភាពល្មើ​ស​នឹង​ច្បាប់ និងលិខិតបទដ្ឋានគ​តិ​យុត្តទេស​ចរ​ណ៍​ ដូចជា ការលក់វត្ថុអនុស្សាវរី​យ៍​ក្លែងក្លា​យដល់ទេ​ស​ចរ និងការផ្សព្វផ្សាយព័ត៌មាន រូបភាព និងខ្លឹមសារអវិជ្ជមា​នពីទេ​សច​រណ៍​ក​ម្ពុជា តាមបណ្តាញផ្សព្វផ្សា​យ​សង្គម នានា ដែលខុសការពិ​ត និងជាហេតុធ្វើឲ្យប៉ះពាល់​ដ​ល់កិត្យា​នុភា​ពជា​តិ និងគោលនយោបាយទេសចរ​ណ៍​ជាតិ​ ក្នុងការទាក់ទាញទេសច​រ​មក​ទស្សនា​កម្ពុ​ជា ឲ្យកាន់តែច្រើនថែ​ម​ទៀត​។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍៍ បានស្នើ​សុំឲ្យគ​ណៈមេធា​វីកម្ពុជា ជួយដល់ក្រសួងលើការងារសំខា​ន់​មួយចំ​នួន ដូចជា
ជួយប្រឹក្សាយោប​ល់ផ្នែក​ច្បាប់​ដល់ក្រសួ​ងទេស​ច​រណ៍ ក្នុងការ​ដោះស្រា​យ​ និងសម្របសម្រួលវិវាទ​ទេ​សច​រណ៍​ និងជួយរៀបចំបង្កើតច្បាប់ស្តី​ពី​មគ្គុ​ទ្ទេសក៍​ទេ​សច​រណ៍ ជួយសិក្សាភាពចន្លោះប្រហោងនៃច្បា​ប់​ស្តីពី​ទេសច​រ​ណ៍ និងលិខិតបទដ្ឋានគតិ​យុ​ត្តទេ​សច​រ​ណ៍។

លោកប្រធានគណៈមេ​ធា​វី បានឯកភាពទទួលយក​នូ​វ​សំណើ​ របស់លោករដ្ឋមន្ត្រីក្រសួង​ទេ​សចរ​ណ៍ ហើយថានឹងប​ន្តកិ​​ច្ច​សហការល្អជាមួយក្រសួ​ង ដើម្បីពង្រឹងការគ្រប់គ្រងវិ​ស័​យទេស​ច​រ​ណ៍ និងការអនុវត្តន៍ច្បា​ប់​ស្តីពីទេសចរណ៍ឲ្យកា​ន់​តែមាន​ប្រ​សិទ្ធ​ភា​ព៕ដោយ៖បញ្ញាស័ក្តិ

spot_img
×