Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលស្រុកខ្សាច់កណ្តាល​ ចាប់ក្មេងអាយុ១៦ឆ្នាំ រំលោភសេ​ពស​ន្ថវៈ​ ​លើអនីតិ​​ជន​អា​យុ៧ឆ្នាំ​

spot_img

កណ្តាល៖ នគរបាលស្រុកខ្សាច់កណ្តាល​បានចាប់ខ្លួនជនល្មើសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ​លើអនីតិ​ជន ដែលកើតហេតុថ្ងៃទី១៧​ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២ នៅចំណុចភូមិព្រែកក្របៅទី​១ ឃុំព្រែ​ក​អំពិល​ ស្រុក​ខ្សាច់​​​កណ្តាល​ ខេត្ត​កណ្ដាល​ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស.ស.ល ភេទស្រី អាយុ ៧ ឆ្នាំជនជាតិខ្មែរ​ មុខរបរ​ ​សិស្ស​ មានទីលំនៅភូមិ-ឃុំកើតហេតុ​​​ ។ ចំណែកជនសង្ស័យ ឈ្មោះ ម៉ាច សុខជាតិ ភេទ ប្រុស ​អាយុ ​១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរប​រ​​សិស្ស​ មានទីលំនៅភូមិ-ឃុំកើតហេតុ(ឃា​ត់​ខ្លួន​)​ ។

នគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាក់ពីសភាពនៃរឿ​ង​ហេតុនេះថា កាលពីអំឡុងខែ​ វិច្ឆិកា ២០១៩​ វេលាម៉ោង​ ១៦:០០នាទី​ ឈ្មោះ​ម៉ាច​​ សុខជាតិ​ បានរំលោភសេពស​ន្ថ​វ:លើជនរងគ្រោះមួ​យ​លើករួ​ចម​កហើយ​ នៅចំណុចដីចំការរ​ប​ស់​ឈ្មោះ​ វ៉េង​ សាវុន​ នៅភូមិ​ឃុំកើតហេតុ​ ។ បន្ទាប់មក​នៅថ្ងៃទី​១៧​ កុម្ភៈ ២០២០​ វេលា​ម៉ោង​ ១១:៥០​ នាទី​ ជន​រងគ្រោះ​ និងបងប្រុសរ​ប​ស់ខ្លួ​ន អាយុ​១២ឆ្នាំ​ បានធ្វើ​ដំណើរ​ចេញ​ពី​សាលា​​​រៀន​​បឋ​មសិ​ក្សា​ ព្រែក​ក្របៅ​ មកដល់មុខផ្ទះរបស់ឈ្មោះសុខ​​​ ភឺន​ ក៏ជួបនិង​ឈ្មោះ​ម៉ាច​ សុខ​ជាតិ​ ជិះ​ម៉ូតូ​មកដល់​ ហើយ​ឈ្មោះ​ម៉ាច​ ​សុខជាតិ​ ជិះ​ឌុប​ជន​រ​ងគ្រោះ​ និង​បងប្រុស ឆ្ពោះទៅផ្ទះ​ ។ ពេល​ទៅដល់​ ជ​នរ​ងគ្រោះ​​បាន​​ផ្លាស់​​សម្លៀក​បំ​ពា​ក់​រួច​ ឈ្មោះ​ម៉ាច​ ​សុខជាតិ​ បាន​និយាយ​បបួល​​ជ​នរ​ង​គ្រោះ ​ទៅរកបេះផ្លែអំពិ​ល​ទឹក។ ឮដូចនេះជនរងគ្រោះក៏​ឡើងជិះម៉ូតូជាមួយឈ្មោះម៉ា​ច​​ សុខជាតិ​ ពេល​នោះ​ឈ្មោះ​ វឿន​ វ៉េត​ ជាម្តាយរបស់ជ​ន​រង​គ្រោះបាន​​​សួរ​ឈ្មោះ​ម៉ាច​ សុ​ខជាតិ​ ថា​ អ្ហែង​ឌុ​ប​​វាទៅ​ណាអា​វ៉ា​​ ? ឈ្មោះ​ម៉ាច​ សុខជាតិ​ បានឆ្លើយថា​ ខ្ញុំ​ឌុប​វាទៅបេះ​ផ្លែ​អំពិល​ទឹក​ បន្ទាប់​ម​ក​​ជន​សង្ស័យ​ ក៏ជិះម៉ូតូ​ឌុ​បជន​រងគ្រោះ​ចេ​ញពីផ្ទះបា​ត់​ទៅ​ ។ ដល់វេលាម៉ោង​១២:០០នា​ទី​ ពេល​ជិះ​​ម៉ូ​តូ​​ឌុប​ជនរងគ្រោះ​ទៅដ​ល់​ដីចំកា​រចេក​របស់​ឈ្មោះ​​វ៉េង​ សាវុន​ ហើយ​ជនសង្ស័យបាន​​នាំ​ជនរ​ង​គ្រោះ​ ចូល​ទៅក្នុង​ដីចំ​កា​រ​ចេ​កនោះ​​ បន្ទាប់​មកជនសង្ស័យបាន​ឲ្យ​​​ជន​​រង​គ្រោះ​ដេក​នៅ​លើស្មៅ​ ភ្លាម​នោះ​ជនសង្ស័យ​​​បាន​​ចាប់​ជនរងគ្រោះ​និង​​​ធ្វើ​​សកម្មភាព​រំលោ​ភ​​សេពសន្ថវៈ​​​លើជនរ​ងគ្រោះតែ​ម្តង​ ។ បន្ទាប់​មកជនសង្ស័យ​បាន​បេះ​ផ្លែអំពិ​លទឹកឲ្យជនរ​ង​គ្រោះ​​ ក្រោយ​មកជនរងគ្រោះបានដើរមកផ្ទះតែម្នាក់ឯង​​ លុះមកដល់ផ្ទះម្តាយ​ជន​រ​ងគ្រោះ​​មានការសង្ស័យក៏​សួ​រ​​នាំ​ទើបជនរងគ្រោះ​ឆ្លើយ​​​ប្រា​ប់​កា​រពិ​ត ។ ឮដូច្នេះ ម្តាយរ​បស់ជ​នរ​ងគ្រោះបានទៅ​ដាក់​ពាក្យប​ណ្តឹ​ងនៅប៉ុស្តិ៍​នគរបាល​​រ​ដ្ឋ​បាល​ព្រែក​​អំពិល​។ សមត្ថកិច្ច​​បានឃា​ត់​ខ្លួន​ជន​សង្ស័យបញ្ជូនទៅអ​ធិ​ការ​ដ្ឋាននគរបាលស្រុ​ក​ខ្សាច់ក​ណ្តា​ល ដើម្បីបន្តអនុវត្ត​តា​មនី​តិវិធី​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×