Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហេង សំរិន ៖ រយៈពេល​៣​ខែ រដ្ឋសភា អនុម័ត​សេចក្ដីព្រាងច្បាប់​១២ និង​សេចក្ដីស្នើច្បាប់​៤, រដ្ឋសភា នឹង​ចាប់ផ្តើម​សម័យប្រជុំ​លើក​ទី​១០ នៅ​៣​ខែក្រោយ​

spot_img

ភ្នំពេញ​៖ សម្តេច​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា​បានប្រកាស​សម័យប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៥ ដែល​បាន​ដំណើរការ​ចាប់ពី​ថ្ងៃ​១២ ខែតុលា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨ មាន​រយៈពេល​ជាង​៣​ខែ ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​បទបញ្ជាផ្ទៃក្នុង

​របស់​រដ្ឋសភា បានអនុម័ត​សេចក្ដីព្រាង​ច្បាប់​បាន​ចំនួន​១២ និង​សេចក្ដីស្នើច្បាប់​បាន​ចំនួន​៤ រួមទាំង​បាន​ទទួលស្គាល់​សមាជិក​ថ្មី ក៏ដូចជា រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ខ្លួន​មួយចំនួន​ផងដែរ​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី លទ្ធផល​សម័យប្រជុំ​រដ្ឋសភា​លើ​ក​ទី​៩ នីតិកាល​ទី​៥ របស់​រដ្ឋសភា ដែល​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៨​។​

​សេចក្ដីប្រកាស​ព័ត៌មាន បានបញ្ជាក់​ថា ក្នុង​រយៈពេល​៣​ខែ​មកនេះ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ បាន​សម្រេច​នូវ​លទ្ធផល ដូចខាងក្រោម​៖​ទី​១៖ អនុម័ត​សេចក្ដីព្រាងច្បាប់​បាន​ចំនួន​១២ ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល​។​ទី​២៖ អនុម័ត​សេចក្ដីស្នើច្បាប់​បាន​ចំនួន​៤ ដែល​ស្នើឡើង​ដោយ តំណាង​ក្រុមតំណាងរាស្ដ្រ​ហត្ថលេខី​។​ទី​៣៖ ប្រកាស​សុពលភាព នៃ​អាណត្ដិ​របស់​សមាជិក​ថ្មី​នៃ​រដ្ឋសភា នីតិកាល​ទី​៥ នី​មួយៗ ចំនួន​៣​លើក​។​ទី​៤៖ បោះឆ្នោត​ទុកចិត្ត អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចំនួន​១​លើក​។​ទី​៥៖ បោះឆ្នោត​ជ្រើសតាំង លោក យូ ហុកគ្រី ជា​អនុប្រធាន​ទី​១ រដ្ឋសភា​។ ទី​៦៖ បោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម​សមាជិក​គណៈកម្មការ​នា​នា​នៃ​រដ្ឋសភា ចំនួន​៣​លើក​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​ជម្រាបជូន​អង្គសភា​ជ្រាប​ដែរ​ថា យោង​មាត្រា​៨៣ វាក្យខ័ណ្ឌ ទី​២ នៃ​រដ្ឋធម្មនុញ្ញ និង​យោង​តាម​ប្រការ​១ វាក្យខ័ណ្ឌទី​២ នៃ​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​បានចែង​ថា សម័យប្រជុំ​នីមួយៗ​មាន​ថេរវេលា​យ៉ាងតិច​៣​ខែ​។ អាស្រ័យ ដោយ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ រហូតមកដល់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨ មាន​រយៈពេល​លើសពី​៣​ខែ ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​។ នៅក្នុង​រយៈពេល​៣​ខែ​កន្លងមកនេះ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ សម្រេចបាន​លទ្ធផល​ដូចតទៅ​១) អនុម័ត​សេចក្តីព្រាងច្បាប់​បាន​ចំនួន ១២ ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល ២)​អនុម័ត​សេចក្តីស្នើច្បាប់​បាន​ចំនួន ៤ ដែល​ស្នើឡើង​ដោយ​តំណាង​ក្រុមតំណាងរាស្ត្រ​ហត្ថលេខី ៣)​ប្រកាស​សុពលភាព នៃ​អាណត្តិ​របស់​សមាជិក​ថ្មី នៃ​រដ្ឋសភា នីតិកាល​ទី​៥ ចំនួន ៣​លើក ៤)​បោះឆ្នោត​ទុកចិត្ត​អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចំនួន ១​លើក ៥)​បោះឆ្នោត​ជ្រើសតាំង​ឯកឧត្តម យូ ហុកគ្រី ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ៦)​បោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម​សមាជិក​គណៈកម្មការ​នា​នា​នៃ​រដ្ឋសភា​ចំនួន ៣​លើក​។​

​សូមបញ្ជាក់​ថា សម័យប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៥ នៃ​រដ្ឋសភា ដែល​មាន​រយៈពេល​៣​ខែ បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៥​ខែ​មករា​នេះ ហើយ​រដ្ឋសភា នឹង​ចាប់ផ្តើម​សម័យប្រជុំ​លើក​ទី​១០ នៅ​៣​ខែ​ក្រោយ​ទៀត​។​

​ក្នុង​សម័យប្រជុំ​នេះ សេចក្តីព្រាងច្បាប់ ស្តី​ពី​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេវាកម្ម ក្រោម​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា ត្រូវបាន​រដ្ឋសភា​អនុម័ត​ជ​ឯកច្ឆន្ទ​ដោយ​សំឡេង​១១៣ នៃ​ចំនួន​សមាជិក​សភា​ចូលរួម​ទាំងអស់​។​

​ការអនុម័ត​ច្បាប់​នេះ ធ្វើឡើង​ក្នុង​សម័យប្រជុំ​របស់​រដ្ឋសភា​លើកទី​៩ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុម័ត​ចប់ សព្វគ្រប់​នៅ​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា​នេះ ដោយ​សំឡេង​១១៣ លើ ១ ១៣ សំឡេង នៃ​សមាជិក​សមាជិកា​ទាំងមូល​នៃ​អង្គសភា ដែល​បាន​ចូលរួម​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម តំណាង​រាជរដ្ឋាភិបាល ឡើង​ការពារ​សេចក្តីព្រាងច្បាប់​នេះ បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា ត្រូវបាន​ផ្តល់​សច្ចាប័ន​តាម​ព្រះរាជក្រម​លេខ នស​/​រក​ម​/០២១១/០០៤ ចុះ​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១១​។ លោក​បន្តថា រហូតមកដល់​ពេលនេះ មាន​ប្រទេស​ចំនួន​៩ បាន​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​នេះ​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ​មាន​សារសំខាន់​ណាស់ ក្នុង​ការជំរុញ​ដល់ ក្រសួង​ពាណិជ្ជកម្ម​បំពេញ​ការងារ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រសួង និង​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន គ្រឹះស្ថានឧត្តមសិក្សា អង្គការ និង​គ្រប់​អង្គភាព​ការងារ​របស់​កម្ពុជា ដើម្បី​ធ្វើឲ្យ​ប្រទេស កម្ពុជា​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ថែមទៀត​នៅក្នុង​ទីផ្សារ​ពិភពលោក​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផង​ដែរ​អំពី​សមិទ្ធផល​សំខាន់ៗ ដែល​ក្រសួង​ពាណិជ្ជ កម្ម​សម្រេចបាន នៅក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នេះ ដោយ​បាន​អនុវត្ត​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល តាមរយៈ​ការបង្កើន​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ការអភិវឌ្ឍ​វិស័យ​ឯកជន ការផ្តល់សេវា​សាធារណៈឲ្យ​ជិត​ប្រជាពលរដ្ឋ និង​ការបង្កើន​ល្បឿន​នៃ​ការអភិវឌ្ឍ​លើ​វិស័យ​ពាណិជ្ជកម្ម​។ ជា​ពិសេស​ក្រសួង​ពាណិជ្ជកម្ម បាន​កំពុង​បន្ត​ជំរុញ​ការកសាង​សេចក្តីព្រាងច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម ដែល​ជា​តម្រូវការ​របស់​ធុរជន និង​វិនិយោគិន​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេវាកម្ម ក្រោម​កិច្ច​ព្រ​ម​ព្រៀង​ក្របខ័ណ្ឌ​ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា គឺជា​ច្បាប់​ថ្មី​មួយទៀត ដែល​កម្ពុជា​ត្រូវការ​ដើម្បី​ធានា និង​ជំរុញ​ដល់​វិនិយោគ​របស់​បរទេស​នៅ​កម្ពុជា​៕ ដោយ​៖​កូឡាប​

spot_img
×