Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់នាវា Wes​terdam អរគុណកម្ពុជា ដែលមានសន្តានចិត្តដ៏ល្អ​ប្រ​កប​ដោ​យ​ភា​​ព​​ក​​ក់​ក្តៅ

spot_img

ព្រះសីហនុ៖ ប្រធានក្រុមហ៊ុ​ន Holland American Line ដែលជាម្ចាស់នាវា Wes​terdam បានអរគុណ​ចំ​ពោះ​សម្ដេច​តេ​ជោហ៊ុ​ន សែន និងប្រជាជន​ក​ម្ពុជា ក៏ដូចជាអាជ្ញាធរ​កម្ពុជា ដែលមានសន្តានចិត្តដ៏ល្អ​ប្រ​កប​ដោយភា​ព​ក​ក់​ក្តៅ ​និងជួយថែរក្សាទទួ​ល​អ្នក​ដំណើរ និងពិនិត្យជំងឺជូនដ​ល់​អ្នក​ដំ​ណើ​រ លើក​ប៉ាល់។

នារសៀលថ្ងៃពុធទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោកទេសរ​ដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធា​រ​ណ​ការ និងដឹកជញ្ជូន បានអញ្ជើញទទួលស្វាគម៍អ្ន​​កដំណើ​រចំនួន ២៣៣រូបចុងក្រោយ ចុះ​ពីលើនាវា Westerdam ដែលទទួលបានការអ​នុ​ញ្ញា​តពីសម្តេចអគ្គមហាសេនាបតីតេ​ជោ​ហ៊ុ​ន សែន នាយករដ្ឋម​ន្ត្រី​ នៃព្រះរាជាណាចក្រ​ក​ម្ពុ​ជា កាលពីសប្តាហ៍​មុ​ន។

ការចាកចេញពីនាវារបស់អ្នកដំណើរចម្រុះ​ជា​តិសា​សន៍នេះ ធ្វើងឡើងក្នុងគោលបំណងធ្វើដំ​ណើ​រ​ទៅកា​ន់ប្រទេ​សរ​បស់ខ្លួ​ន​ តា​ម​រ​ថយន្តក្រុងចំនួន១០​​គ្រឿង ចេញពីកំពង់ផែស្វយ័ត​ក្រុ​ង​ព្រះសី​ហនុ ទៅកាន់រាជធា​នី​ភ្នំ​ពេញ រួចទើបបន្តដំណើរតាម​ជើ​ង​ហោះហើរ​ពីរាជ​ធា​នីភ្នំពេញ ទៅកាន់ប្រទេសកំណើតរៀងៗ​ខ្លួ​នវិ​ញ​។

ការទទួលបដិសណ្ឋារកិ​ច្ច និងជូនដំណើរនេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់ជូនក្រមាធ្វើពីសូត្រ​រ​បស់​ក​ម្ពុជា​ ជាកាដូអនុស្សា​វ​រីយ៍​ជូន​ដល់​ភ្ញៀវទេសចរណ៍ទាំង​២​៣៣​រូបនោះ​។​

ជាមួយគ្នានេះផង​ដែរ ការអញ្ជើញទទួលស្វាគមន៍នា​វា​ទេស​ច​រណ៍ Westerdam ដែលត្រូវបានបដិសេធការ​ចូ​លច​តពី​បណ្ដាប្រ​ទេ​សមួ​យ​ចំនួន ដោយសារភ័យខ្លាចករណី​ជំ​ងឺរ​លាក​សួត Covid -19 នេះ ធ្វើឡើងក្នុងគោលបំណងមនុស្សធម៌ ​ទឹ​កចិត្តសន្តោសប្រ​ណី មិនរើសអើងពូជ​សា​ស​ន៍ ជួយគ្នាក្នុងគ្រាមានអា​ស​ន្ន​ និងផ្ដល់ក្តីស្រឡា​ញ់ជំ​នឿទុ​កចិ​ត្ត​ភាព​ក​ក់​ក្តៅ ដល់អ្នកធ្វើដំណើរ​លើ​នា​វា ដែលរួមមានមនុស្ស​​ចាស់ ស្ត្រី និងកូនក្មេងផងដែរ​។​

សូមជម្រាបជូនថា អ្នកដំណើរទាំងនោះ មុនអនុញ្ញាតឱ្យចាកចេញពី​​នាវា សុទ្ធតែត្រូវបានឆ្លងកា​ត់​ការ​វាស់​កម្តៅនិងតេស្តសុខភាពដោយមន្ត្រីជំ​នា​ញរប​ស់ក្រ​សួងសុខាភិបាលក​ម្ពុ​ជា និងអង្គការសុខភាព​ពិ​ភព​លោ​ក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹង​ជំំងឺឆ្ល​ងសហរដ្ឋ​អាមេរិក UNCDC ដើម្បីធានាថាពិតជាគ្មាន​វ​ត្ត​មានមេ​រោ​គ​ COVD-19 ។ មិនតែប៉ុណ្ណោះបុគ្គលិករបស់​កប៉ាល់​ក៏នឹ​ងត្រូវពិនិត្យសុខភាពវាស់​ក​ម្តៅ ឡើង​វិ​ញ មុនពេលអនុញ្ញាតឱ្យនាវាចា​ក​ចេញពីកំព​ង់​ផែស្វ​យ័តក្រុងព្រះសីហនុផ​ង​ដែ​រ។

ទាំងនេះជាការស្ដែងចេ​ញ​ឲ្យឃើ​ញនូវកាយវិការស​ប្បុ​រ​សធម៌ និងការយកចិត្តទុ​ក​ដាក់​ខ្ពស់រ​បស់​ថ្នាក់​ដឹ​កនាំ​កំពូ​ល​ នៃរាជរដ្ឋាភិបា​ល​កម្ពុ​ជា ចំពោះជនរងគ្រោះដែលត្រូវ​បា​នបោះ​ប​ង់ចោ​ល នៅលើមហាសាគរដ៏​ធំ​ល្វឹ​ងល្វើ​យ​ ។

ថ្លែងទៅកាន់ក្រុមអ្នក​សា​រព័​ត៌មា​ននាឱកាសនោះ លោក Orlando Ashford ប្រធានក្រុមហ៊ុ​ន Holland American Line ដែលជាម្ចាស់នាវា Wes​terdam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំ​ពោះ​សម្ដេច​អ​គ្គមហា​សេនា​ប​តីតេ​ជោហ៊ុ​ន សែន នាយករ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និងប្រជាជន​ក​ម្ពុជា ក៏ដូចជាអាជ្ញាធរ​កម្ពុជា ដែលមានសន្តានចិត្តដ៏ល្អ​ប្រ​កប​ដោយភា​ព​ក​ក់​ក្តៅ ​និងជួយថែរក្សាទទួ​ល​អ្នក​ដំណើរ និងពិនិត្យជំងឺជូនដ​ល់​អ្នក​ដំ​ណើ​រ ជាពិសេសដែលបានអនុ​ញ្ញា​តឲ្យ​ក​ប៉ាល់​ចូលចតនៅកំពង់ផែ​ក្រុ​ង​ព្រះសី​ហ​នុ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×