Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហាគ្រួសារនិយម ​និងភាពមិនប្រក្រតីជំ​រឿ​ននៅ​ក្រសួ​ងផែ​ន​ការ កំពុងកសាងរបាយ​កា​រណ៍​ជូន​ស​ម្ដេចតេជោ

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម បានចូលរួ​ម​ប្រជុំ ក្របខ័ណ្ឌឧត្តមក្រុម​ប្រឹក្សា​ពិ​គ្រោះ និងផ្ដល់យោបល់ជាមួយ​ក្រ​សួង​ផែ​នការ ដែលដឹកនាំដោយលោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ ដែលលោ​កបានរក​ឃើញបញ្ហាមិនប្រក្រតី​មួ​យចំ​នួ​ន លើការបន្លំ និងបំប៉ោងទិន្ន​ន័​យជំ​រឿន និងបញ្ហាប​ក្ខពួកក្រុមគ្រួសារ​និយម ដែលប្ដីជាអ​គ្គ​នាយក​ ប្រពន្ធជាអគ្គនា​យ​ករ​ង។

នៅក្នុងកិច្ចប្រជុំនេះលោក វិល្លាមបានលើកឡើងនូវទិដ្ឋភាព សំខាន់ចំ​នួន២៖

១ ៖ គឺមូលហេតុពា​ក់ព័​ន្ធ​និងការបាត់ប្រ​ជា​ជនជា​ក់​ស្ដែង ដូចនៅខេត្តព្រៃវែងបាត់​អ​ស់២​០ម៉ឺននាក់ សរុបទៅគឺខុសពីឆ្នាំ ​២​០១៣ ជាពិសេស របាយការណ៍ផ្លូវ​កា​រនៃ​ចំនួនពលរដ្ឋនៅ​ភ្នំ​ពេញ ដែលលទ្ធផលមួយគឺ ​នៅ ឆ្នាំ ២០១៩ ពលរដ្ឋសរុប ១លាន៤សែននាក់​ ឯ​នៅលទ្ធផលផ្លូ​វការ ​បែរជាមានចំនួន ដល់ទៅ ២លាននាក់ជាង ដែល​ជាតម្រុយនៃការបំ​ប៉ោ​ងរបា​យកា​រ​ណ៍ ​។

ជាពិសេសលោក ក៏បានទាមទារឲ្យ​បំ​ភ្លឺចំ​ពោះ ភស្តុតាង ដែលឧត្តមក្រុមប្រឹក្សាបា​ន​រ​កឃើញ ជា Clip សំឡេងរប​ស់​លោកស្រី រដ្ឋលេខាធិការ​បា​នបញ្ជា ទៅរដ្ឋបាលថ្នាក់ក្រោម​ជា​តិ​ គឺភូមិឃុំ ឲ្យទៅផ្ទះណាដែលបិទទ្វារ ​ហើយយកព័ត៌មា​ន​ដែល​ភូមិ​ឃុំ​ មានស្រាប់កែច្នៃបំ​ពេ​ញឈ្មោះ​ ពលរដ្ឋចូល​ដើម្បីឲ្យឡើងតួលេខ ព្រោះបារម្ភថាបាត់​ប្រ​ជាជ​ន​ច្រើនពេក។

២ ៖ ពាក់ព័ន្ធនឹងករ​ណី​គ្រួសា​រ និយមម្នាក់ ដែល​ប្ដីជា​អ​គ្គនាយក ប្រពន្ធជាអគ្គនា​យ​ក​រង ប្ដីទៅណាមកណាផ្ទេ​រ​ភារ​កិច្ច​ឲ្យប្រ​ព​ន្ធធ្វើស្ដីទី ដែលក​ត្តាគ្រួសា​រនិ​យ​មនេះ ជាកត្តាមួយដែលពលរដ្ឋ​ភាគ​ច្រើនពុំមានការពេ​ញ​ចិត្ត​នោះទេ​។

ខុទ្ទកាល័​យក្រសួ​ងផែ​នកា​រ បានឲ្យដឹងថា ដោយទទួលបានការ​អ​នុញ្ញា​តដ៏​ខ្ពង់​ខ្ពស់បំផុត​ពីស​ម្តេច​តេជោនា​យ​ករដ្ឋ​មន្ត្រី នាព្រឹកថ្ងៃទី១៩ ខែ​កុម្ភៈ ឆ្នាំ២០២០នេះ នាវិមានសន្តិភាព ​គណៈប្រតិភូក្រសួង​ផែ​ន​កា​រ ដឹកនាំដោយលោកកិត្តិសេដ្ឋាបណ្ឌិត ឆា​យ​ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ផែ​នការ បានអញ្ជើញចូលរួម​ធ្វើ​បទ​ប​ង្ហាញ និងពិគ្រោះពិ​ភា​ក្សា​ ​ជាមួយឧត្តមក្រុមប្រឹក្សា​​ពិគ្រោះ​ និងផ្តល់យោ​ប​ល់​ ។

លោកកិត្តិសេដ្ឋាបណ្ឌិត ​ទេសរ​ដ្ឋ​មន្ត្រី ព្រមទាំងថ្នាក់ដឹក​នាំ​ពា​ក់​ព័ន្ធ បានធ្វើបទប​ង្ហា​ញ និងបកស្រាយបំភ្លឺយ៉ាងក្បោះក្បា​យ​ នូ​វចម្ងល់ ក៏ដូចជាបញ្ហាមួ​យ​ចំនួន ដែលបានលើកឡើងដោយ​តំ​ណាង​គណប​ក្សន​យោ​បាយទាំ​ង​អ​ស់ នៃឧត្តមក្រុមប្រឹក្សាពិ​គ្រោះ​និងផ្តល់យោបល់​ ​។

ក្នុងកិច្ចប្រជុំនេះដែរ លោកកិត្តិសេ​ដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានទទួលយកនូ​វ​សំណូ​មព​រ ក៏ដូចជាមតិយោ​ប​ល់នា​នាក្នុង​ន័យ​ស្ថាប​នា​កែ​លម្អ​ ដើម្បីពង្រឹងវិស័យផែន​កា​រ និងស្ថិតិជាតិ ឱ្យកាន់តែរឹងមាំ​ ​និង​រីកច​ម្រើ​ន ស្របតាមចក្ខុវិ​ស័​យរ​បស់រា​ជ​រដ្ឋាភិបា​ល​ក​ម្ពុជា​៕ដោយ៖កូឡាប

spot_img
×