Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​កិច្ចសន្យា​ពី​ព្រឹក ល្ងាច​ឡើង​ស៊ិ​ច​ស៊ី​ដដែល កុំ​ពត់​ស្រឡៅ កុំ​ប្រដៅ​ស្រីខូច , ថៃ ស្រី​នាង ត្រូវ​ចាប់ខ្លួន​ម្តងទៀត បន្ទាប់ពី​នាង​មិន​គោរព​កិច្ចសន្យា

spot_img

​ភ្នំពេញ​៖ នៅ​ព្រលប់​ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ច បានសម្រេច​ឃាត់ខ្លួន ឈ្មោះ ថៃ ស្រី​នាង បន្ទាប់ពី​នាង​មិន​គោរព​កិច្ចសន្យា​ដែល​បាន​ឡាញ​វីដេអូ​សុំទោស និង​ផ្តិតមេដៃ​លើ​កិច្ចសន្យា​កាលពី​ព្រឹក​ថ្ងៃនេះ ។​

​លោក​ផែង វណ្ណៈ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា ស្រី​ម្នាក់​ឈ្មោះ ថៃ ស្រី​នាង ដែល​រស់​ដោយសារ​ការ Live Video បញ្ចេញ​ដោះ បញ្ចេញ​អូក​ណូ​ក តាម ហ្វេ​ស​ប៊ុ​ក ត្រូវបាន​សមត្ថកិច្ច​នគ​របាល​រាជធានី​ភ្នំពេញ ហៅ​ទៅ​អប់រំ និង ធ្វើ​កិច្ចសន្យា ឲ្យ​ឈប់​ប្រព្រឹត្តិ​អំពើ​បង្ហាញ​កេរ​ម៉ែ​ចែក​ឲ្យ​តទៅទៀត ។ ប៉ុន្ដែ​បន្ទាប់ពី​ចេញពី​ការិយាល័យ​នគរបាល​មក ថៃ ស្រី​នាង នៅតែ​បង្ហោះ​រូបថត​សិច​ស៊ី​ដដែល ។ នេះ​បាន​គេ​ហៅថា កុំ​ពត់​ស្រឡៅ កុំ​ប្រដៅ​ស្រីខូច ។ ឈ្មោះ ថៃ ស្រី​នាង ធ្លាប់​ត្រូវបាន​គូរ​ស្នេហ៍​វាយ​បែក​មុខ​បែក​មាត់​ម្ដង​រួចមកហើយ ព្រោះតែ​បង្ហាញ​កេរ​ម៉ែ​ចែក​ឲ្យ​ហួសហេតុ​ពេក ។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក នា​រសៀល​ថ្ងៃនេះ ថៃ ស្រី​នាង បាន​បញ្ជាក់ថា លោកពូ ផែង​វណ្ណៈ គួរតែ​ប្រើ​ពាក្យសម្តី​ឲ្យ​បាន​ថ្លៃថ្នូ ជាង​នេះ​បន្តិច ក្នុងនាម​លោកពូ​ជា អ្នកកាសែត ជាពិសេស ពូ​និយាយ​រឿង​មិន​ពិត​របស់ខ្ញុំ ច្រើនណាស់ តែ​ខ្ញុំ​ធ្វើ​មិនដឹង ព្រោះ​មិន​ចង់​មាន​បញ្ហា ពូ​គួរតែមាន​ក្រមសីលធម៌ ក្នុងការ​និយាយ​ឲ្យ​បាន​ខ្ពស់ជាង​នេះ​បន្តិច ជៀសវាង​ក្មេង យក​គំរូ តាម ពូ​ចាស់​ហើយ កុំ​ចង់បាន ឡា​ច​និង​ស៊ែរ​ច្រើនពេក វៃ​ឆ្កែ​កុំ​ឲ្យ​ទាល់ច្រក​ណា​ពូ ស​ង្ឃឹ​ថា​ពូ​និង​យល់​នៅ​អ្វី​ដែរ ខ្ញុំ​និយាយ ។​

​ស្រី​នាង បន្តថា ឲ្យ​ខ្ញុំ​ស្លៀកពាក់​បែបនេះ ហើយ​លក់​លី​អូ តើ​ពិត​ទេ​? នេះហើយ​សង្គម​ខ្មែរ​ជាន់ពន្លិច ។ ខ្ញុំ​សូម​មិន​ជ្រលក់​មួយ អា តាំង​គីម​សួរ និង​អាចារ្យខ្មោច និង​ទេ វា​ជា​រឿង​អត់​ប្រយោជន៍ មនុស្ស​វា​ជា​មនុស្ស​ដង្កូវ​ក្នុងសង្គម​តែប៉ុណ្ណោះ ខ្ញុំ​មិន​យក​ពេលវេលា​ទៅ​ចំណាយ​លើ​បុគ្គល​យក​សង្គម​បាំង​មុខ​និង​ឡើយ សុំ​ចប់​គ្នា​ត្រឹម​និង​ចុះ Hero. សូម​ជូន​ពាន​. ដែល​ចិញ្ចឹមចិត្ត ឈ្នានីស​ខ្ញុំ​មោ​រហូត​ផង​. ខ្ញុំ​អហោសិកម្ម​ឲ្យ​ចុះ​។​

​លោក​វរសេនីយ៍ទោ សុខ ហេង អធិការនគរបាល​ខ​ណ្ឌ​ទួលគោក បានបញ្ជាក់​ឲ្យ​ដឹងថា ថៃ ស្រី​នាង ដែល​តែងតែ​ផុស​រូបភាព និង​វីដេអូ​ខ្លី​ប លក់​សម្លៀកបំពាក់ សិច​ស៊ី​ជ្រុល​ហួសហេតុ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទំនៀមទម្លាប់​ប្រពៃណី និង​កិត្តិយស​របស់​ស្ត្រី​ខ្មែរ ត្រូវបាន​នាំខ្លួន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា ហើយ ថៃ ស្រី​នាង ក៏បាន​ថត​វីដេអូ​ដើម្បី​ធ្វើការ​សុំទោស​ជា​សាធារណ​:​ផងដែរ ។​

​ស្ត្រី​រកស៊ី​ម្នាក់​ដែល​តែង​ផ្សាយ Live លក់​ផលិតផល​តាម Facebook ដែល​បញ្ចេញ​អស់​កេរ​ខ្មាស ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន​មកវិញ ក្រោយ​ពេលដែល​ទើប​ធ្វើ​កិច្ចសន្យា​ហើយ បែរជា​ល្មើ​សនឹង​កិច្ចសន្យា និង​បន្ត​ប្រព្រឹត្ត​អំពើ​ឥត​អៀនខ្មាស​នោះ​ម្តងទៀត ជាពិសេស​នោះបាន​រិះគន់​មន្ត្រី​អាជ្ញាធរ​នៅលើ​បណ្តាញ​សង្គម Facebook ទៀតផង​។​
​ស្ត្រី​អាយុ​៣៩​ឆ្នាំ ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង ត្រូវគេ​ស្គាល់​ថា ជា​ស្ត្រី​លក់​ផលិតផល​អន​ឡាញ​របស់ខ្លួន​តាម​បណ្តាញ​សង្គម ដោយបាន​បញ្ចេញ​សាច់ និង​កន្លែង​កេរ​ខ្មាស​មួយចំនួន ដែល អំពើ​ទាំងនោះ បាន​រង​ការរិះគន់​យ៉ាង​ក្រៃលែង​។ ស្ត្រី​រកស៊ី​ម្នាក់​នោះ មាន​ទីលំនៅ​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ថា ក្រោយ​ស្ត្រី​រូបនេះ បាន​បង្ហោះ​សារ​រិះគន់​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​នោះ ហើយ​មិន​ព្រម​ធ្វើតាម​កិច្ចសន្យា​របស់ខ្លួន កម្លាំង​នគរបាល​ក៏បាន​ទៅ​ឃាត់​ស្ត្រី​រូបនេះ ដើម្បី​បន្ត​ការសាកសួរ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​សូមបញ្ជាក់ថា ថៃ ស្រី​នាង ដែល​មហាជន​តែងតែ​ឃើញ​សកម្មភាព​លក់​ផលិតផល​តាម Facebook ជាមួយ​ការ​ស្លៀកពាក់​មិន​សមរម្យ​ខ្លាំង ឬ Sexy និង​ត្រូវបាន​អ្នកលេង Facebook នាំគ្នា​រិះគន់​ខ្លាំងៗ​នោះ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​នេះ បានធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ទទួលស្គាល់​កំ​ហុ​ស​របស់ខ្លួន ព្រមទាំង Live Video សុំទោស​ជា​សាធារណៈ​ចំពោះ​ការ ស្លៀកពាក់​របស់ខ្លួន​ក​ន្ល​ង​មក​។​
​សម្រាប់​ករណីនេះ កម្លាំង​សមត្ថកិច្ច នឹង​បន្ដ​ចាត់​វិធាន​ចំពោះ​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​លើ​បណ្តាញ​សង្គម Facebook ដទៃទៀត ដែល​បញ្ចេញ​សាច់ និង​កន្លែង​កេរ​ខ្មាស​ហួសហេតុ ដើម្បី​តែ​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកទិញ​។​

​ក្នុង​កិច្ចសន្យា​របស់ ថៃ ស្រី​នាង មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖​នាង​ខ្ញុំ​បាន Live លក់​ផលិតផល និង​សម្លៀកបំពាក់​លក់​តាម On Line រយៈពេល​កន្លងមក នាង​ខ្ញុំ​បាន​ស្លៀកពាក់​មាន​ភាព​ស៊ី​ច​ស៊ី លិច​លើ​ខើច​ក្រោម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ និង​កិ​ត្ដិ​យស​របស់​ស្ដ្រី​ខ្មែរ វប្បធម៌​ប្រពៃណីជាតិ និង​ច្បាប់​ជា​ធរមាន ។ នាង​ខ្ញុំ​សូម​សន្យា ដកចេញ​នូវ​រាល់​រូបភាព​ស៊ិ​ច​ស៊ី អាក្រាត ក្នុង Page របស់​នាង​ខ្ញុំ​ផុត​កន្លងមក​។​
​នាង​ខ្ញុំ​សូម​សន្យាថា​ឈប់​បង្ហោះ​រូបភាព ស៊ិ​ច​ស៊ី អាក្រាត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ទៀតឡើយ ប្រសិនជា​ថ្ងៃក្រោយ នាង​ខ្ញុំ​មិន​គោរព​តាម​កិច្ចសន្យា​ខាងលើ នាង​ខ្ញុំ​សុខចិត្ដទ​ទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ ទាំងស្រុង​ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​ប្រតិ​ប​ត្ដិ​ការ និង​ចំណាត់ការ​របស់​អាជ្ញាធ​រ​យ៉ាង​ដូច្នេះ ក្រោយពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សម្តែង​ការមិនសប្បាយចិត្ត​ចំពោះ​ការផ្សាយ Live លក់​ផលិតផល​តាម Facebook ដែល​បញ្ចេញ​អស់​កេរ​ខ្មាស​។​

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​បញ្ជា​ទៅ​ក្រសួង​ប្រៃសនីយ និង​ទូរគមនាគមន៍ ឲ្យ​បិទ​រាល់​គណនី Facebook ផ្សាយ​លក់​ផលិតផល ដែល​បញ្ចេញ​អស់​កេរ​ខ្មាស​ទាំងនេះ ចំណែក​អ្នក​មិន​បញ្ចេញ​កេរ​ខ្មាស​មិន​អី​នោះទេ​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការ Live បែបនេះ​នាំឱ្យមាន​ការបំពាន​ផ្លូវភេទ​ស្រី ក្នុងសង្គម​នាពេល​បច្ចុប្បន្ន ហើយ​អាច​នាំ​ឲ្យ​កើតមាន​ករណី ចាប់រំលោភ​ផងដែរ​។
​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×