Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរលួច ០១​នាក់ ទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ ជនសង្ស័យ ០១​នាក់ ឈ្មោះ ឃិន ហាក់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ដែល​បានធ្វើ​សកម្មភាព​បន្លំ​ចូល​លួច​ទូរស័ព្ទ​ក្នុង​ហាង​លក់​ទូរស័ព្ទដៃ​មួយកន្លែង យីហោ ម៉ាលី នៅ​ចំណុច ផ្លូវ​មុនី​រ៉េត ភូមិ​ត្នោត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​០២:០០​នាទី ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ បានសម្រេច ០២​គ្រឿង ម៉ាក Oppo Reno 2F ព​ណ៍ស លាយ​ខៀវ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​០៨:០០​នាទី ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ក្រោយពេល​ឃាត់ខ្លួន​បាន ជនសង្ស័យ ខាងលើ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹងថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព បន្លំ​ចូល​លួច​ទូរស័ព្ទដៃ នៅ​ចំណុច ខាងលើ ពិតប្រាកដ​មែន ហើយ​យកទៅ​លក់បាន​ប្រាក់ ៤៥០​ដុល្លា​អាមេរិក​។​

​ទើប​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ជនសង្ស័យ ខាងលើ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ក្រោយពី​ធ្វើការ​សួរនាំ​រួច​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×