Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​ពិ​ក្សា​ការងារ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស វៀតណាម​

spot_img

វៀតណាម​៖​ក្នុងឱកាស​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារជាតិ អាស៊ាន និង កិច្ចប្រជុំ​កិច្ច​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​អូស្ត្រាលី​ក្រៅផ្លូវការ នៅ​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នា​ថ្ងៃ​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​ចូលជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ង៉ូ ស៊ុន លិ​ច្ស រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស វៀតណាម ។​

​នៅក្នុង​ជំនួប​នោះ លោក ង៉ូ ស៊ុន លិ​ច្ស បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា ក្នុង​សកម្មភាព​អាស៊ាន ជាពិសេស ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ( ADMM ) ។ លោក​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស វៀតណាម បាន​បញ្ជាក់ថា​៖ ឆ្នាំនេះ​ជា​ខួប ១០ ឆ្នាំ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក ( ADMM-Plus ) ដែលមាន​រដ្ឋមន្ត្រី​ការពារជាតិ​ចំនួន ១៨ ប្រទេស បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួម នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក ។

​លោក​ង៉ូ ស៊ុន លិ​ច្ស បញ្ជាក់​អោយដឹងថា​៖ ក្នុងឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ១០​ឆ្នាំ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក ក៏ដូចជា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​នៅ​ចុង​ឆ្នាំនេះ ក្រសួង​ការពារ​ប្រទេស​វៀតណាម​មាន​គម្រោង​រៀបចំ​ការតាំងពិព័រណ៍​ការពារជាតិ​ជា​លើកដំបូង​នៅ​ប្រទេស​វៀតណាម ដើម្បី​បង្ហាញជូន​ទស្សនា​នូវ ឧបករណ៍ សម្ភារ​ការពារជាតិរ​បស់​វៀតណាម ។

​លោក រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា​៖ វៀតណាម​សន្យា​គាំទ្រ​បណ្តា​គំនិត​ផ្តួចផ្តើម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក របស់​កម្ពុជា ជាពិសេស​គំនិត​ផ្តួចផ្តើម​អំពី​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន ។

​លោក ង៉ូ ស៊ុន លិ​ច្ស រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស វៀតណាម ក៏បាន​ថ្លែងអំណរគុណ​ដល់​ការគាំទ្រ​របស់​កម្ពុជា​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​បណ្តា​ប្រទេស​អាស៊ាន​មានការ​ឯកភាព​ជាមួយ​គ្នា ។​

​មានមតិ​ឆ្លើយតប​វិញ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងអំណរគុណ និង វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម​ថ្មីៗ​មួយចំនួន​របស់​វៀត​ណា​ម និង​បាន​សំដែង​ការអបអរសាទរ គាំទ្រ​ចំពោះ​ការ​ប្រារព្ធ​ខួប ១០ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក នាពេលខាងមុខ ៕ ដោយ​៖​កូ​ឡាប​

spot_img
×