Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​សិទ្ធិមនុស្ស ផ្តល់​មេធាវី​ការពារ​ក្តី​ជូន​ស្ត្រី​ជាប់ឃុំ នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​២ ដែល​កូន​អាយុ​៥​ខែ ស្លាប់​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា មក មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី ធ្វើ ការ​ស៊ើប​ឣ​ង្កេ​ត​ករណី​ទារិកា ឣា​យុ ៥​ខែ បាន​ស្លាប់ នៅ មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​នៅ​ថ្ងៃទី​១៩ ខែកុម្ភ​: ឆ្នាំ​២០២០ ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី លោក​កែវ រ៉េមី រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា ប្រធាន គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចាត់​ឲ្យ​ក្រុម​ការ ងារ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដឹកនាំ​ដោយ លោក ជូ ហេង សមាជិក គ​.​ស​.​ម​.​ក​. និង​ជា​អគ្គនាយករង នៃ​អគ្គនាយក ដ្ឋា​ន​ស៊ើបអង្កេត និង​អប់រំ​សិទ្ធិមនុស្ស រួម​ដំណើរ​ដោយ លោក​ប៊ុត ផល្លា សមាជិក គ​.​ស​.​ម​.​ក​. និង​ជា​ប្រធាន​នាយកដ្ឋាន ស៊ើប អង្កេត លោក រស់ សា​វី អនុប្រធាននាយកដ្ឋាន​ស៊ើបអង្កេត និង លោក អ៊ឹម ម៉ានិត អនុប្រធាន​នាយដ្ឋាន​ស៊ើបអង្កេត ចុះមក មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី ធ្វើ ការ​ស៊ើប​ឣ​ង្កេ​ត​ករណី​ទារិកា ឣា​យុ ៥​ខែ បាន​ស្លាប់ នៅ មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុស្សី​) នៅពេលដែល បញ្ជូន ទារិការ​ដល់​មន្ទីរពេទ្យ​បាន​មួយថ្ងៃ​។​

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានផ្តល់​មេធាវី​ការពារ​ក្តី​ជូន​ស្ត្រី​ម្នាក់​ជាប់ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) ដែលមាន​កូន​អាយុ​៥​ខែ​ស្លាប់​ដោយ​ជំងឺ​នៅ​មន្ទីរពេទ្យ​។

​ការសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា បានធ្វើ​ឡើង​ក្រោយ​ទទួល​ព័ត៌មាន តាម​បណ្តាញសារព័ត៌មាន​ផ្សេងៗ ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ ស្តីពី​ការស្លាប់​របស់​ទារិកា អាយុ​៥​ខែ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ ដែល​រស់នៅ​ជាមួយ​ម្តាយ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយសារ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹង​បន្ថែមថា ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចាត់​ក្រុមការងារ​ស៉ី​ប​អង្កេត ធ្វើការ​ប្រមូល ពិនិត្យ សិក្សា និង​វិភាគ​លើ​ព័ត៌មាន​និង​របាយការណ៍​បឋម និង​ចុះ​ស៉ើ​ប​អង្កេត​ដោយផ្ទាល់​នៅនឹងកន្លែង ដោយ​ជួប​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន​៖ ប្រធាន​ពន្ធនាគារ មន្ត្រី​ប៉ុស្តិ៍​សុខភាព ជន​ជាប់ឃុំ​ដែល​នៅ​បន្ទប់​ជាមួយគ្នា​ចំនួន ២​រូប ម្តាយ​ទារិកា និង​ប្រធាន​អគារ ហើយ​ទទួលបាន​នូវ​លទ្ធផល​ដូចតទៅ​៖
១)​ពិតជា​មាន​ករណី​ស្លាប់​របស់​ទារិកា អាយុ​៥​ខែ ជា​កូន​របស់​ស្ត្រី​ជាប់ឃុំ ដែល​ជាប់ចោទ​ពីបទ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ទារិកា​រូបនេះ បាន​បញ្ជូនទៅ​ពិនិត្យ​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ ដោយ​សណ្តក​ឆ្អឹង​១ រួច​មន្ទីរពេទ្យ ក៏​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ខាង​ពន្ធនាគារ​ក៏បាន​បញ្ជូនមក​មន្ទីរ​ពេទ្យ​កុមារ​ជាតិ មុន​ការ​ណាត់ជួប​ជា​លើក​ទី​២​។ នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០​ទារិកា​បាន​បញ្ជូនមក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហើយ​បាន​ស្លាប់​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង ០៨៖៣០​នាទី​ព្រឹក ដោយ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។​

២)​ខាង​ពន្ធនាគារ​បាន​តាមដាន និង​បញ្ជូន​ទារិកា​ទៅ​ព្យាបាល​ដោយ​យកចិត្តទុកដាក់ គ្មាន​ការធ្វេសប្រហែស​ម្តងណា​ឡើយ ប៉ុន្តែ​ដោយ​អាកា​រៈ​របស់​ទារិកា​រូបនេះ មាន​សភាព​ធ្ងន់ធ្ងរ​ពេក ទើប​មិន​អាចជួយ​សង្គ្រោះបាន ហើយ​ខាង​ពន្ធនាគារ​ពិតជា​មានការ​សោកស្តាយ​ចំពោះ​ការស្លាប់​របស់​ទារិកា​រូបនេះ​។​

៣)​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​រកឃើញថា​ស្ត្រី​ជាប់ឃុំ​រូបនេះ មិន​បានទទួល​ព័ត៌មាន​គ្រប់គ្រាន់​ពាក់ព័ន្ធ​នឹង សិទ្ធិ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់​ឡើយ ដោយ​មិនមាន​មេធាវី​ការពារ​ក្តី​ជូន​គាត់​។​

៤)​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា សម្រេច​ផ្តល់នូវ​មេធាវី​ការពារ​ក្តី តាម​ការស្នើសុំ​របស់​ស្ត្រី​ជាប់ឃុំ​រូបនេះ ដោយ​ឥតគិតថ្លៃ និង​ចូលរួម​គ្រប់​ដំណើរការ​នីតិវិធី​របស់​តុលាការ ក្នុងការ​ការពារ​សិទ្ធិ​របស់​ជន​ជាប់ឃុំ​តាមផ្លូវ​ច្បាប់ និង​ស្នើ​សុំឱ្យ​ជន​ជាប់ឃុំ​រូបនេះ​បាន​ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ផងដែរ​។​

​អង្គការ​លីកាដូ នៅ​​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ផ្សាយ​ព័ត៌មាន​ថា ទារក​អាយុ​៥​ខែ​ម្នាក់​រស់នៅ​ជាមួយ​ម្ដាយ ដែល​កំពុង​ជាប់ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ព្រៃ​ស​) បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែមករា នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​។ ការស្លាប់​ដ៏​ខ្លោចផ្សារ​នេះ​បង្ហាញ​ពី តម្រូវការ​ចាំបាច់​សម្រាប់​អាជ្ញាធរ​ក្នុងការ​ផ្ដល់​អាទិភាព​សិទ្ធិ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​សម្រាប់​ស្ត្រី​ដែលមាន​កូនតូច​នៅ​ជាមួយ​។

​ស្ត្រី​ជា​ម្ដាយ​ក្មេងរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្នរ​ង់​ចាំ​សវនាការ កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩ បន្ទាប់ពី​រង​ការចោទប្រកាន់​ពី​អាជ្ញាធរ​ថា​បាន​កាន់កាប់​កញ្ចប់​ថ្នាំញៀន​ប្រភេទ​មេ​តា​ហ្វេ​តា​មីន​ដែលមាន​តម្លៃ​ត្រឹម​តែមួយ​ម៉ឺន​រៀល ឬ​២.៥​ដុល្លារ​។ អ្នកស្រី​មិនត្រូវ​បានផ្ដល់​មេធាវី​ការពារ​ក្ដី​ទេ ហើយក៏​មិនបាន​ដឹង​ពី​សិទ្ធិ​ក្នុងការ​ស្នើសុំ​នៅក្រៅ​ឃុំ​ផងដែរ​។ អ្នកស្រី​មាន​ផ្ទៃពោះ​៨​ខែ នៅពេល​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។​
​យើងខ្ញុំ សូម​ស្នើសុំ​ដោយ​ទទូច​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ធានាថា​ករណីបែបនេះ​មិន​កើតមានឡើង​ម្ដងទៀត​។​

​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ ទារក ទេវី អាយុ​៥​ខែ ដែល​លីកាដូ​បាន​ប្ដូរ​ឈ្មោះ​ដើម្បី​រក្សា​ឯកជន​ភាព បាន​រងរបួស​ជា​ទម្ងន់​ដោយ​បាក់​ឆ្អឹងភ្លៅ​។ នៅតែ​មិនទាន់មាន​ភាពច្បាស់លាស់​អំពី​រឿងហេតុ​ដែលនាំឱ្យ​នាងរង​របួស​នេះ​។ បុគ្គលិក​ពេទ្យ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​បាន​ពិនិត្យ​ស្ថានភាព​ជំងឺ​របស់​នាង និង​បាន​បញ្ជូន​នាង​និង​ម្ដាយ ទៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ដែល​បាន​ព្យាបាល​អ្នក​ជាប់ឃុំ​មកពី​ពន្ធនាគារ​កន្លងមក​។ បុគ្គលិក​ពេទ្យ​បាន​ថតកាំរស្មីអ៊ិច និង​បាន​រកឃើញថា ទារក​នេះ​បាន​បាក់​ឆ្អឹងភ្លៅ​។​

​ទេវី និង​ម្ដាយ ត្រូវបាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​កុមារ​ជាតិ ដោយសារ​ខាង​មន្ទីរពេទ្យ​លើកឡើងថា មិនមាន​អ្នកជំនាញ​ដើម្បី​ព្យាបាល​អ្នកជំងឺ​ក្មេង​បែបនេះ​ទេ​។ មន្ទីរពេទ្យ​កុមារ​ជាតិ​ក៏បាន​ព្យាបាល ទារក​រងគ្រោះ រួច​ហើយក៏​បញ្ជូន​នាង​ត្រឡប់​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​វិញ ទោះបីជា​បុគ្គលិក​ពន្ធនាគារ​បានស្នើ​សុំ ទេវី និង​ម្ដាយ ស្នាក់នៅ​ពេទ្យ​មួយ​យប់​ដើម្បី​តាមដាន​ស្ថានភាព​ជំងឺ​។ បុគ្គលិក​មន្ទីរពេទ្យ​បាន​បដិសេធ និង​ត្រូវបាន​រាយការណ៍​ថា បាន​និយាយថា គ្មាន​បន្ទប់​ទំនេរ​សម្រាប់ ទេវី និង​ម្ដាយ​ទេ​។​

​អំឡុងពេល​មួយ​សប្ដាហ៍​ក្រោយមក ស្ត្រី​ជា​ម្ដាយ​បានកត់សម្គាល់​ឃើញថា ទេវី​មាន​អាកា​រៈ​ក្ដៅខ្លួន និង​ក្អក​ជាប្រចាំ​។ មន្ត្រី​ពន្ធនាគារ​បាន​នាំ ទេវី ត្រឡប់​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​វិញ​។ វេជ្ជបណ្ឌិត​នៅ​ទីនោះ​បាន​ជួប​ជាមួយ ទេវី និង​ម្ដាយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ មុនពេល​កំណត់​ការ​ណាត់ជួប​តាមដាន​ជំងឺ​នៅ​៣​សប្ដាហ៍​ក្រោយ​។ ស្ត្រី​ជា​ម្ដាយ​បាន​ប្រាប់​វេជ្ជបណ្ឌិត​ថា នាង​អស់​ថ្នាំ​ដែល​បានផ្ដល់​ឱ្យ ទេវី លេប​កាលពី​លើក​មុន​ហើយ ប៉ុន្តែ​វេជ្ជបណ្ឌិត​មិន​បានឱ្យ​ថ្នាំលេប​បន្ថែម​សម្រាប់ ទេវី ទេ​។ មិនមាន​ភាពច្បាស់លាស់​ពី​វេជ្ជបញ្ជារ​ដែល​ត្រូវបាន​ណែនាំ​ដោយ​គ្រូពេទ្យ​ទេ​។​

​ត្រឹម​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០ ទេវី មានការ​ពិបាក​ដកដង្ហើម​។ ម្ដាយ​របស់​នាង បានកត់សម្គាល់​ឃើញថា ទេវី បានចាប់ផ្ដើម​បាត់បង់​ស្មារតី និង​បាន​ប្រាប់​ទៅ​មន្ត្រី​ពន្ធនាគារ​ភ្លាមៗ​។ បុគ្គលិក​ពេទ្យ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ បានដាក់​សេរ៉ូម ទេវី និង​បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ជា​កន្លែង​ដែល​អ្នក​ទាំងនោះ​សម្អាត​ស្លេស និង​ថតកាំរស្មីអ៊ិច សួត​របស់​នាង​។ ទេវី និង​ម្ដាយ ត្រូវបាន​អនុញ្ញាតឱ្យ​សម្រាក​ព្យាបាល​មួយ​យប់​នៅក្នុង​មន្ទីរពេទ្យ​។​

​ការធ្វើ​កោសល្យវិច័យ​សាកសព​បាន​បង្ហាញថា ទេវី បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត និង​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​។​
​លុះដល់​ព្រឹក​ថ្ងៃ​២៦ ខែមករា ទេវី ពិបាក​ដកដង្ហើម​ជាខ្លាំង​។ នាង​ត្រូវបាន​បញ្ជូនទៅ​កាន់​បន្ទ​ប់​សង្គ្រោះបន្ទាន់ ជា​កន្លែង​ដែល​វេជ្ជបណ្ឌិត​បាន​ព្យាយាម​យក​ស្លេស​ចេញពី​សួត​របស់​នាង និង​បានធ្វើ​ចលនា​បេះដូង ប៉ុន្តែ​នាង​នៅតែ​មិនដឹង​ខ្លួន​។ បន្ទាប់មក ទេវី ត្រូវ​បានដាក់​នៅក្នុង​ទូកញ្ចក់​បំពាក់​ជាមួយនឹង​អុកស៊ីសែន​។​

៣​នាទី​ក្រោយមក នាង​ក៏បាន​ស្លាប់បាត់​បង់ជីវិត​។​

​ការធ្វើ​កោសល្យវិច័យ​សាកសព​បាន​បង្ហាញថា ទេវី បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត និង​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​៕ ដោយ​៖​កូ​ឡាប​

spot_img
×