Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​វ័យក្មេង​២​នាក់​សង្សារ លួច​ម៉ូតូ​បាន ជិះ​រត់គេច​មិន​រួច ត្រូវ​ប្រជាពលរដ្ឋ ស្ទាក់ចាប់ ប្រគល់​ឲ្យ​សមត្ថកិច្ច​

spot_img

​កណ្តាល​៖ នគរបាល​ស្រុក​ពញាឮ បាន​ឃាត់​ជនសង្ស័យ​វ័យក្មេង​២​នាក់​ដែលមាន​ផ្ទុក​សារធាតុ​ញៀន ក្នុងករណី​អំពើ​លួច (​ម៉ូតូ​) កើតហេតុ​ថ្ងៃទី​១៨​ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​១៥.៣០ នាទី ចំណុច​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​ជនរងគ្រោះ​០១ នាក់​ឈ្មោះ ពូ អ៉ី ភេទ ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ លក់​ត្រី ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​។ ចំ​ណែ​ល​ជនសង្ស័យ​០២ នាក់ ១-​ឈ្មោះ សុង ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះជួល សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​ជនសង្ស័យ​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម (+​វិជ្ជមាន​)​។​២-​ឈ្មោះ រុន ស្រី​និ​ច ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ បុគ្គលិក កន្លែង​លក់​មី​ហិ​រ ទីលំនៅ​ភូមិ​ពោធិ​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល បាន​តេស្ត​រក​សារធាតុ​ញៀន​នៅក្នុង​ទឹកនោម​(+​វិជ្ជមាន​) ។​

​វត្ថុតាង​ចាប់យក​៖ -​ម៉ូតូ​ម៉ាក​សង់ C១២៥ ពណ៌ ខ្មៅ ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1U 4649 (​ជា​របស់​ជនរងគ្រោះ​)​។ -​ម៉ូតូ​ម៉ាក Nex ពណ៌ ស ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ កំពង់ធំ 1M 3752 (​របស់​ជនសង្ស័យ​)​។ -​ប្រអប់​សំរាប់​ដាក់​ឧបករណ៍ កាច់ក​ម៉ូតូ​០១ -​សោរ​ខ្សៀ លេខ​០៨ ចំនួន ០១ -​កូន​កន្ត្រៃ​ដែក​០១ -​ឧបករណ៍​សម្រាប់​កាច់​សោរ ក​ម៉ូតូ​០៣-​ទូរស័ព្ទដៃ ម៉ាក iPhone 6plus ចំនួន ០១ គ្រឿង​។​

​នគរបាលបានបញ្ជាក់ពីសភាព​នៃ​រឿងហេតុ ៖ នៅ​ថ្ងៃខែ​ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​របស់ខ្លួន ត្រឡប់​មកពី លក់​ត្រី នៅ​ចំណុច​ផ្សារ​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ វិញ រួច​បាន​ចត​ម៉ូតូ​ទុក​នៅ​ចិញ្ចើមផ្លូវ​ខាងមុខផ្ទះ​របស់ខ្លួន (​ចំណុចកើតហេតុ​ខាងលើ​) បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​ឡើងទៅ​លើផ្ទះ​ដើម្បី​ហូបបាយ​ជាមួយ​ប្រពន្ធ ដោយ​ជនរងគ្រោះ​ពុំ​ដក​សោរ​ចេញពី​ក​ម៉ូតូ​ទេ ក្នុងខណៈ​ពេលនោះ ជនសង្ស័យ ០២​នាក់ ឈ្មោះ សុង ពិសិដ្ឋ បាន​ជិះ​ម៉ូតូ​ម៉ាក nex ម៉ូតូឌុប​ជនសង្ស័យ ឈ្មោះ រុន ស្រី​និ​ច ភេទ​ស្រី​ត្រូវជា​សង្សារ ឆ្លៀត​ពេលនោះ ជនសង្ស័យ​ឈ្មោះ សុង ពិសិដ្ឋ បានធ្វើ​សកម្មភាព ឡើង​ជិះ​បញ្ឆេះ​ម៉ូតូ​របស់​ជនរងគ្រោះ ដែលមាន សោរ​ជាប់​ស្រាប់​នោះ ជិះ​គេចខ្លួន​ទៅ ទិស​ខាងត្បូង ចំណែក​ជនសង្ស័យ​ឈ្មោះ រុន ស្រី​និ​ច បាន​ជិះ​ម៉ូតូ​ម៉ាក​nex​តាម​ពីក្រោយ ស្របពេលនោះ ជនរងគ្រោះ​បានឮ​សំឡេង បញ្ឆេះ​ម៉ាស៊ីន​ម៉ូតូ​របស់ខ្លួន ក៏​ចេញមក​មើល បានឃើញ​ជនសង្ស័យ​០២​នាក់​ខាងលើ ជិះ​ម៉ូតូ​របស់ខ្លួន​គេច​ទៅ​ទិស​ខាងត្បូង ក៏បាន​ទូរស័ព្ទ ទៅប្រាប់​ឈ្មោះ ម៉ាត់ រ៉ូ​សេន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ឲ្យ​ជួយ​មើល និង​ស្ទាក់​ម៉ូតូ​របស់ខ្លួន ដែល​ជនសង្ស័យ​ទាំង​០២​នាក់ បាន​ជិះ​គេចខ្លួន​នោះ លុះ​ពេល​ជនសង្ស័យ​ជិះ​ម៉ូតូ គេចខ្លួន​ដល់ ចំណុច​មុខផ្ទះ​ឈ្មោះ ម៉ាត់ រ៉ូ​សេន ក្នុងពេលនោះ​ឈ្មោះ ម៉ាត់ រ៉ូ​សេន បាន​ហៅ​អ្នកជិតខាង ឲ្យ​ជួយ​ស្ទាក់​ម៉ូតូ និង ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ ខាងលើ រួម​និង​វត្ថុតាង រួច​បាន​រាយការណ៍ មក​​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់​អុស​តែម្តង បន្ទាប់មក​កម្លាំង​ផ្នែក​ជំនាញ បាន​សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​អុស បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ មកកាន់ អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី ៕​ដោយ​៖​កូ​ឡាប​

spot_img
×