Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​អាកាស​ថ្មើរជើង​ស្តុ​ប​ផ្សារ​ដើម​គរ ស្ទូច​តម្លើង​គ្រោង​ដែក​តួ​ស្ពាន​ជំហាន​ទី​១

spot_img

​ភ្នំពេញ​៖ ស្ពាន​អាកាស​ថ្មើ​ជើង គឺជា​ស្ពាន​មួយ​ដែល​ផ្តល់​ភាពងាយស្រួល សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​និង​ជាពិសេស​នោះ​គឺ​សិស្សសាលា​តែម្តង ដែល​ចំណាយពេល​សាងសង់ ដើម្បី​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។​

​ស្ពាន​ថ្មើរជើង​ផ្សារ​ដើម​គរ ដែលមាន​បណ្ដោយ​ប្រវែង​២៧​ម៉ែត និង​ទទឹង​ប្រវែង​៣​ម៉ែត ល​ទ្ឋ​ផល​សម្រេចបាន ៨៥% និង​អាច​រួចរាល់​នៅ​ថ្ងៃទី​៥ ខែ​មិនា ខាងមុខ ការដ្ឋាន នឹងត្រូវ​ស្ទូច​តម្លើង​គ្រោង​ដែក​តួ​ស្ពាន នៅ​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២០ ចាប់ពី​វេលា​ម៉ោង ២០​និង​០០​នាទី យប់ ដល់​ម៉ោង ៦​និង​០០​ព្រឹក​។​

​ដើម្បី​សុវត្ថិភាព​និង​បង្ការ​ក្រែង​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជាយថាហេតុ​ការដ្ឋាន​នឹង​បិទ​ចរាចរ​ឆ្លងកាត់​ក្នុង​រយៈពេល​ខាងលើ​។ សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ពង្វាង​ចរាចរ​នៅ​ទីតាំង​ការដ្ឋាន​តាម​ពេលវេលា​ខាងលើ​នៅ​ស្តុ​ប​ផ្សារ​ដើម​គរ ប្រសព្វ​រវាង​មហាវិថី ម៉ៅ​សេទុង និង​ផ្លូវ​លេខ ៣៣៦ ក្នុង​ខណ្ឌទួលគោក ដោយ​សេចក្តី​អនុគ្រោះ​។​

ក្នុងឱកាសនោះ មានលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ​សាធា​រ​ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ លោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក និងលោកប្រធានក្រុមហ៊ុន បានចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ លោក សាំ ពិសិដ្ឋ ​ប្រធាន​មន្ទីរ​​សា​ធា​​រ​ណការ និងដឹកជញ្ជូនរាជធានី​ភ្នំ​ពេញ​ បានឱ្យដឹងថា ការសង់សង់ស្ពានអាកា​ស​​​​ថ្មើ​​រ​ជើ​ង​​​​ផ្សា​រ​​​ដើ​​មគរ ដែលមានបណ្ដោយប្រវែង​​២​​៧​​ម៉ែ​ត្រ និងទទឹងប្រវែង៣​ម៉ែ​​ត្រ​ គិតមកដល់ពេលនេះល​ទ្ធ​ផ​​ល​​សម្រេ​​ច​បាន​ ៨៥% ។

លោក សាំ ពិសិដ្ឋ បន្ថែមថា ដើម្បីសុវត្ថិភាព និង​បង្ការ​ក្រែង​​​មាន​​គ្រោះថ្នា​ក់ ដល់អ្នកដំណើរជា​យ​​ថា​ហេ​​តុ ការ​ដ្ឋានបា​ន​បិ​​ទ​ច​រា​​ចរណ៍ ឆ្លងកាត់មួយរយៈកាលពី​យ​​​ប់​មិញ នៅស្តុបផ្សារដើម​គ​​ ប្រសព្វរវាង​ម​ហា​​វិ​ថីម៉ៅសេ​ទុ​ង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួល​គោ​​ក​។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរា​ជ​ធានី​ភ្នំពេ​ញ បានថ្លែងថា មន្ទីរសាធារណការនិងដឹក​ជ​ញ្ជូនរា​ជធា​នីភ្នំ​ពេ​ញ ដែលជាសេនាធិការរបស់រ​ដ្ឋ​បាលរា​ជធា​នីភ្នំ​ពេញ បាននិងកំពុងលើកដែកផ្លូវ​ថ្មើ​រជើ​ង ឆ្លងកាត់ផ្លូវក្បែរផ្សា​រ​ដើម​គ​ ដើម្បីរៀបចំជាសមិទ្ធផលការ​ងា​ររ​បស់​យើង ដែលយើងខិតខំធ្វើ​នា​ពេល​កន្ល​ងមក និងធ្វើយ៉ាងម៉េចឲ្យបាន​លឿ​ន​ និងបញ្ចប់ការស្ថាបនាផ្លូ​វ​អាកា​សថ្មើរ​ជើ​ងនេះ ឲ្យមុនថ្ងៃទី៨ខែមី​នា​ ​។

​គួ​រំលឹក​ផងដែរ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែ កញ្ញា ឆ្នាំ​២០១៩ មន្ទីរ​សាធារណការ រាជធានី ភ្នំពេញ បាន​សរសេរ​លើ ទំព័រ ហ្វេ​ស ប៊ុ​ក ផ្លូវការ ថា ៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​រៀបចំ​សាងសង់​ស្ពាន​ថ្មើរជើង​ចំនួន ២​ទីតាំង គឺ​នៅ​ភ្លើងស្តុប​សន្ធរម៉ុក និង​ភ្លើងស្តុប​ផ្សារ​ដើម​គរ សម្រាប់​សិស្សានុសិស្ស អាជីវករ និង​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​»​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​មាន​ស្ពាន ថ្មើរជើង​នេះ នៅ​ជម្ពូ​វ័​ន្ត ផ្លូវជាតិ​លេខ​៤ និង នៅ​ចំណុច​ភ្លើងស្តុប​រង្វង់​មូល​នាង គ​ង្ហី​ង​ដោយ​ជោគជ័យ​។​

​គួរបញ្ជាក់​ផងដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សហការ​ជា​ជាមួយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC ដើម្បី​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ជុំវិញ​ស្តុ​ប​ផ្សារ​ដើម​គរ ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ថ្មើរជើង​ឆ្លងកាត់​ទីតាំង​ភ្លើងស្តុប​មិន​ប៉ះពាល់​ចរាចរ​និង​ធានាបាន​សុវត្ថិភាព​៕ ដោយ​៖​កូ​ឡាប​

spot_img
×