Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​វ័យ​ចំណាស់​ ២​ នាក់​ ត្រូវ​រថយ​ន្ត​​បុ​ក​​ស្លាប់ ​ពេល​កំពុង​​​ធ្វើ​ដំ​ណើរ​​តាម​​ដ​ង​ផ្លូ​វ​​

spot_img

កោះកុង​៖ ស្នងការដ្ឋាននគរបាលខត្ត បានឲ្យដឹងថា នៅថ្ងៃទី ១៩ កុម្ភៈ ២០២០ នាវេលាម៉ោង ២០:៣០នាទី​យ​ប់ នៅលើផ្លូវជាតិលេខ​ ​៤៨ ចន្លោះបង្គោល​គីឡូម៉ែ​ត្រ​​​លេខ ៣៥-៣៦ ស្ថិតក្នុងភូមិតាំកន់ ​ឃុំ​កណ្តោ​ល​ ស្រុកបូ​ទុ​មសា​គរ​ មាន​ករណី​គ្រោះថ្នាក់​ច​រា​ចរ​ណ៍​​ កើត​ឡើង​ ១​ លើក​ បង្ក​ឡើង​ដោយ​រថ​​យន្ត ១គ្រឿង ប្រភេទរថយន្តដឹកទំនិញ​ ​(​ពុំ​​ទា​ន់​ស្គាល់អត្តស​ញ្ញ​ណ​​ ) បើកបរទិស​ដៅ​ពីរ​កើតទៅ​លិ​ច មកដល់ចំណុច​កើ​ត​ហេ​តុ បានបុកម៉ូតូ ០១គ្រឿង (ទិសដៅផ្ទុយគ្នា​)​ ម៉ូតូម៉ាក វេច ពណ៌ ​ក្រហម ពាក់ផ្លាកលេខព្រះសីហនុ​ ​១D ២៩១៩ បណ្តាលឲ្យស្លាប់មនុស្សចំនួន ០២នាក់ ប្រុស រីឯអ្នកបើ​កប​ររថ​យ​ន្ត​ប​ង្ក បានបើករ​ត់​គេចខ្លួ​ន​បាត់ បច្ចុប្បន្ន​ កម្លាំង​យើង​កំពុង​ធ្វើ​កា​រ​​ស្រាវ​ជ្រា​វ​​ ។

ស្នងការដ្ឋាននគរបា​ល​ខេត្ត​កោះកុ​ង បានឲ្យដឹងថា ជនរងគ្រោះទី​ ១​ មានឈ្មោះ ម៉ិវ មឿន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូ​មិឈូក ឃុំជីខលើ ស្រុកស្រែអំបិល​ (ស្លាប់​)។ ជនរងគ្រោះទី​ ២​ មានឈ្មោះ​ ផាត់ សុផារី ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិ​ខ្មែរ​ ​មានទីលំ​នៅភូ​មិឈូ​ក ឃុំជីខលើ ស្រុកស្រែអំបិល​ ​(ស្លាប់​)​ ។

បច្ចុប្បន្ន​ សពជន​រ​ងគ្រោះទាំ​ងពីរ​នាក់​ខា​ង​លើ កម្លាំង​យើងបានប្រ​គ​ល់ជូន​គ្រួសា​រ​សព យកទៅធ្វើបុណ្យ​តា​មប្រពៃ​ណី​ ​៕ ដោយ៖កូឡាប

spot_img
×