Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ជ្រូកព្រៃ​វាយប្រហារ​ខ្វេះ​តា​អាយុ​៧១​ឆ្នាំ​ម្នាក់​របួសធ្ងន់ នៅ​ខេត្ដ​ពោធិ៍សាត់​

spot_img

ពោធិ៍សាត់​៖ លោកតា​វ័យ​៧១​ឆ្នាំ​ម្នាក់​រង​នូវ​ការវាយប្រហា​ពី​សត្វ​ជ្រូកព្រៃ ដេញ​វត្ដ នៅ​គ្រា​ដែល បុរស​រងរបួស​គាត់​ទៅ ជំ​រះ​ស្មៅ​ចំការ​ដំឡូង​មី របស់គាត់​​ហើយ​ក៍​ត្រូវ​សត្វ​ជ្រូកព្រៃ ១​ក្បាល មិនដឹង ចេញមក​ពី​ណា ដេញ វាយប្រហារ វ័តចំ​ចង្កេះ និង​ក្បាល ខណៈលោកតា​រត់គេច តែ​ត្រូវបាន​ទាក់​ជើង​និងរ​ល្លិ៍ បណ្ដាលឲ្យ​ដួល​។​

​ហេតុការណ៍​ដ៏​កម្រ​ខាងលើនេះ​កើតឡើង​កាល​ពី​ថ្ងៃ​អាទិត្យ ១៣​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ពុទ្ធ​សករាជ ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៨ ត្រង់​ចំណុច​អូរ​រំចេក​(​ចំការ​ដំឡូង​មី​) ស្ថិតក្នុង​ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​ពាក់ព័ន្ធ​ករណី​នេះ​លោក វរសេនីយ៍ទោ ធាង ឡេង អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង​បានឲ្យដឹងថា ជន​រង​របួស​ឈ្មោះ ប្រាក់ អាន ភេទ​ប្រុស អាយុ ៧១​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​។​

​លោក វរសេនីយ៍ទោ ធាង ឡេង អធិការ​នគរបាល​បន្តថា ការ​ដែល​សត្វ​ជ្រូកព្រៃ​វាយប្រហា​(​ខ្វេះ​)​គាត់​នេះ នៅ​គ្រា​ដែល​គាត់​បាន​ដើរ​ទៅ​ចំការ​ដំឡូង​មី​ខាងក្រោយ​ភូមិ​ក្នុង​គោលបំណង​ទៅ​ជុំ​រះ​ស្មៅ ស្រាបតែ​មិន​ដឹង​ជា​យ៉ាងម៉ិច​ក៏​សត្វ​ជ្រូក​ព្រៃ ១​ក្បាល​មក​ដេញ​គាត់​រត់​យក​តែ​ព្រះ​យូ​ស តែ​ជា​អកុសល់​គាត់​បាន​ទាក់​ជើង​ជាមួយនឹង​វល្លិ៍​បណ្ដាល​ដួល​លើដីក៍​ត្រូវស​ត្វ​ជ្រូកព្រៃ ១​ក្បាល​នេះ​វាយប្រហា​(​ខ្វេះ​)​តែម្ដង​។​

​លោក វរសេនីយ៍ទោ អធិការ​នគរបាល​បន្តទៀតថា ជនរងគ្រោះ​របួស​ចំនួន ៤​កន្លែង ត្រកៀក​ខាងឆ្វេង កំភួនជើង​ខាងឆ្វេង ដៃ​ខាងឆ្វេង និង​ក្បាល​ផងដែរ ហើយ​រងរបួស​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ភ្លាមៗ​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×