Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកដំណើរលើនា​វាទេស​ចរ​ណ៍ជប៉ុន ២នាក់ស្លាប់ដោយ​សា​រ​វីរុស COVID-19

spot_img

អ្នកដំណើរចំនួន ២នាក់របស់​នាវាទេ​សច​រណ៍ ដែលចូលចតនៅក្បែរទី​ក្រុ​ង​តូក្យូ បានស្លាប់ដោយសារវី​រុ​សកូ​រ៉ូណា​ ឬ COVID-19។ ​នេះបើ​តា​ម​ប្រព័ន្ធផ្សព្វផ្សាយ​ជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ​ ​ខណៈដែលក្រុមអ្នក​ដំ​ណើ​រ​ទី ២បានចាប់ផ្តើ​ម​ចុះពី​លើ​កប៉ាល់ ក្រោយត្រូវបានដាក់ឲ្យនៅដោយឡែកអស់រយៈពេ​ល​ ២សប្តាហ៍។

អ្នកដំណើរជាស្រ្តីម្នាក់ ​និ​ងបុរសម្នាក់ ដែលស្ថិតក្នុង​វ័​យ​ចន្លោះ ៨០ឆ្នាំ ដែលបានឆ្លងវីរុ​ស​នៅ​លើ​នា​វា បានស្លាប់។ នេះជាការចុះផ្សាយរប​ស់​សារព័ត៌មាន NHK ដោយដកស្រង់ប្រភពពី​រ​ដ្ឋាភិ​បា​ល។

អ្នកដំណើរច្រើនជាង​ ​៦២០នាក់នៅលើនាវា​ទេ​ស​ច​រណ៍ Diamond Princess បានឆ្លងវី​រុ​សកូរ៉ូ​ណានៅ​លើនា​វា ដែលត្រូវបានអាជ្ញាធ​រជ​ប៉ុន​ដាក់​ឲ្យនៅដោយ​ឡែក​ពីគេ​ចាប់​តាំង​ពី​ថ្ងៃ​តី ៣ ខែកុម្ភៈមក។ នៅលើនាវាដ៏ធំនោះ មា​ន​មនុស្សសរុបចំនួន​ ៣.៧០០នាក់។

ការរីករាលដាលវី​រុ​សនោះ​យ៉ាង​លឿន បានធ្វើឲ្យមានការរិះគន់យ៉ា​ង​ខ្លាំង​ទៅលើអា​ជ្ញាធ​រ​ជ​ប៉ុ​ន ខណៈដែលជប៉ុននឹង​ត្រូ​វ​ធ្វើ​ជាម្ចា​ស់ផ្ទះកីឡាអូឡាំពិចរដូវ​ក្តៅ​នាពេ​លខា​ង​មុខ​។​

រហូតមកដល់ពេលនេះ ​វីរុសដ៏កាចសាហាវ​នេះ​ បានឆក់យកជីវិត​ម​នុ​​ស្សជាង ២.០០០នាក់នៅក្នុ​ង​ប្រទេ​ស​ចិ​ន និងបានរាតត្បាត​ជុំ​វិញ​ពិភ​ព​លោក​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×