Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​​កូរ៉េ​​ដឹក​សាំង​១​គ្រឿង​រង​កា​រ​ឆេះ​បំផ្លាញ​ទាំងស្រុង​ ​និងណ្តាលឱ្យដាច់ខ្សែបណ្តាញ​អ​គ្គិស​នីមួយ​ចំ​នួ​ន នៅក្រុងស្ទឹងត្រែង

spot_img

ស្ទឹងត្រែង ៖ រថយន្ត​មួយគ្រឿង​ប្រភេទ​កូរ៉េ​ចំណុះ​​​៣​​តោ​ន​កន្លះ រង​ការឆេះ​បំផ្លាញ​ទាំ​ងស្រុង រួមទាំង​សាំង​នៅលើ​រថយន្ត​​ផង ដោយសារ​ឆ្លង​ផ្ទុះ​សេ​ក្បាល​​​អា​គុយ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ នៅវេលា​ម៉ោង​០​៨​​និង​​២០​នាទី ក្នុង​បរិវេណ​ស្ថានីយ៍​ប្រេង​​រ​បស់​​ឈ្មោះ​ ស្រូ​យ រស្មី ស្ថិតនៅ​ភូមិ​ត្រពាំ​ង​​ព្រីង ។ រថយន្ត​នេះ​សម្រាប់​ដឹង​ប្រេ​ង​​ចែ​កចាយ ខណៈពេល​កម្មករ​បាន​លើក​​ប្រេ​ង​​ដាក់​លើ​រថយន្ត​ចំ​​នួន​​២​០​​កាន ។

ក្នុង​ហេតុការណ៍​នេះ​ឃើញ​មាន​រ​ថ​យន្ត​​អគ្គិភ័យ​២​គ្រឿង​​​មកជួ​យ​​បាញ់​​ទឹក​ពន្លត់ ដោយ​ប្រើ​ទឹក​អ​ស់​​៦​​រថយន្ត ទើប​រលត់​ទាំងស្រុ​​ង​នៅវេលា​ម៉ោង​៨​​​និង​៤៥​នាទី ថ្ងៃ​ដដែល មិនបណ្តាលឲ្យមានមនុស្សរ​​ងគ្រោះថ្នា​ក់ឡើ​យ​ ។

ចំំណែកអគ្គិសនីខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៨:២០នាទីព្រឹក មាន​ករណីអគ្គិភ័យឆេះឡានដឹកប្រេ​ង​ ក្នុងបរិវេណស្ថានីយប្រេងឥន្ធនៈ​ស្រូ​យរ​ស្មី បានបណ្តាលឱ្យដាច់ខ្សែបណ្តាញ​អ​គ្គិស​នីមួយ​ចំ​នួ​ន ។ អគ្គិសនីស្ទឹងត្រែង សូមធ្វើការផ្អាកការផ្គត់ផ្គង់ច​រ​ន្តអ​គ្គិសនី​បណ្តោះ​អាសន្ន​នៅ Feeder 1 P006 ស្ថិតនៅភូមិត្រពាំងព្រីង ស​ង្កា​ត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដើម្បីឱ្យក្រុម​ការងា​រប​ច្ចេ​ក​ទេស ធ្វើការជួសជុលខ្សែបណ្តាញឡើ​​ងវិញ ។

​ករណីដាច់ចរន្តអគ្គិសនីដោយសារអ​គ្គិ​ភ័យនៅ Feeder1 P006 ដែលស្ថិតភូមិត្រពាំ​ងព្រីង សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបណ្តា​ល​ឱ្យខូ​ច​ខាតខ្សែ LV 3 x 150mm2 +70mm2 និង ខូចគុណ​ភាព​បង្គោ​ល LV មួយដើ​ម ។
ក្រុមការងារបច្ចេកទេស​បា​នធ្វើកា​រ​ជួសជុល និង ប្តូរបង្គោលរួចរា​ល់​ និង ភ្ជាប់ចរន្តអគ្គិសនីជូនអ​តិ​ថិជន ឱ្យមានចរន្តប្រើប្រាស់ឡើងវិញទាំង​ស្រុ​ង នៅវេលាម៉ោង១៣:៣០នាទីរសៀលនេះ ៕ដោយ៖កូឡាប

spot_img
×