Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខេត្តបា​ត់​ដំបង​ ចាប់ជនល្មើសម្នាក់ លួចគណនីហ្វេសប៊ុកអ្នកដទៃ (​ឆាត​Chat ) ឲ្យផ្ញើប្រាក់ឲ្យខ្លួន

spot_img

បាត់ដំបង៖ ស្នងការដ្ឋាន​នគ​របាល​ខេត្តបាត់​ដំ​បង បានឲ្យដឹងថា ពូកែខាងលួចគណនីហ្វេ​ស​ប៊ុកអ្នកដទៃ (​ឆា​ត​Chat) ឲ្យផ្ញើប្រាក់ឲ្យខ្លួន ត្រូ​វបាន​សមត្ថកិច្ចន​គ​របា​លខេត្តបាត់ដំបង​ នាំខ្លួនតាមដីការបស់​អ​យ្យកា​រអមសាលាដំបូងរាជធានី​ភ្នំ​ពេ​ញ។

នគរបាលស្រុកបា​ណន់ បានឲ្យដឹងថា ពីថ្ងៃទី​១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២០​ តាមបទបញ្ជារប​ស់​ឧត្តម​សេនីយ៍​ទោ​​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការ​ដ្ឋា​ននគ​រ​​បាលខេ​ត្តបាត់​ដំ​បង​ និងអនុវត្តតាមដីកា​ប​ង្គា​ប់​របស់អយ្យការ​អ​ម​​សាលា​​​ដំ​បូង​រាជ​ធា​នី​ភ្នំពេ​ញ​ ព្រមទាំងបានការសម្រ​ប​សម្រួ​លលើនីតិ​​វិធីពី​​លោក​ នួន​ សាន​ ព្រះរាជអាជ្ញាអម​សាលា​​ដំ​​បូង​ខេត្ត​បាត់​ដំប​ង​ ក៏ដូចកា​រស្នើសុំកិច្ចសហការ​អ​នុវត្តរបស់នាយក​ដ្ឋា​នប្រ​ឆាំង​បទ​ល្មើស​បច្ចេកវិទ្យានៃអគ្គស្នងកា​រ​ដ្ឋាន​នគរ​បា​លជា​តិ ​លោកឧត្តម​​​សេនី​​យ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនកា​រ​​ងា​រ​ព្រ​ហ្មទណ្ឌ​ បានដឹកនាំមន្ត្រីន​គ​រ​បាល​ក្នុងក្រុម​​​ការ​​ងា​រអ​នុវ​ត្តដីកា នៃស្នង​ការដ្ឋា​ន​​ សហ​​កា​រ​ជាមួយកម្លាំងនគរបាលនៃ​អ​ធិកា​រដ្ឋាន​​ន​​គ​រ​​បាលស្រុ​កបា​ណន់​​ ធ្វើការនាំខ្លួនឈ្មោះ​​ រ៉េន​ សារី​ ភេទប្រុស​ អាយុ​ ៣០ឆ្នាំ​ មានទីលំនៅ​​ស​ង្កាត់​ ចំការ​សំរោង​ ក្រុងបាត់ដំបង​​​ ខេត្ត​បាត់​​​ដំ​បង​​ ពាក់ព័ន្ធករណីលួចយ​ក​គណ​នីហ្វេស​​ប៊ុ​កអ្នក​ដ​ទៃ​ ដើម្បី(ឆាតChat)ឲ្យ​គេ​ផ្ញើប្រាក់មក​ឲ្យខ្លួនដោយចេត​នា​​នា​ពេលក​ន្លង​ទៅ​​ ​។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី​ ២០​ខែ​ ធ្នូ​ ឆ្នាំ​២០​១៩​​ កន្លងទៅថ្មីៗនេះសមត្ថកិច្ចន​គ​របា​ល​ នៃស្នង​ការដ្ឋាននគរបាល​ខេ​ត្តបា​ត់ដំប​ង​​ បានសហការជាមួយមន្រ្តីនគរបា​ល នៃស្នងការដ្ឋាននគរ​បា​ល​ខេ​ត្តកែប ធ្វើការឃាត់ខ្លួនជនស័ង្ស​យ​​ចំ​នួ​ន​២នាក់ ​ភេទប្រុស ក្នុងករ​ណី​ (លួច​បន្លំគណនី​ហ្វេ​សប៊ុ​ករួច​ផ្ញើ​សា​រឲ្យអ្នកដទៃផ្ញើប្រាក់មកឲ្យ​ខ្លួ​ន​ ) ​កាល​ពី​ថ្ងៃទី​​ ១៨ ​ខែ​ ធ្នូ​ ឆ្នាំ២០១៩​ ​ហើយក្នុង​​​សក​ម្មភាពជាបន្ត​ប​ន្ទាប់ មានការចូលរួមរបស់​ឈ្មោះ​​​ រ៉ែន​ សារី​ នេះផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័័យត្រូបាន​បញ្ជូនទៅកាន់អយ្យការអ​ម​សាលា​ដំ​បូងរា​ជធា​នី​ភ្នំពេ​ញ ដើម្បីចាត់ការតាមផ្លូ​វ​ច្បា​ប់៕ដោយ៖កូឡាប

spot_img
×