Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នំបា​ញ់ឌុ​ក​ត្រូវ​បាន​រក​ឃើញថា មានលាយសារធា​តុ​គី​មីបូរ៉ា​ក់ ដាក់លក់ធ្វើជាបង្អែ​ម​នៅក្នុង​ផ្សា​រសំរោងយ៉ោង មន្ត្រីជំនាញអំពាវនា​វឲ្យពល​រដ្ឋ មានការប្រុងប្រ​យ័​ត្ន ទៅលើការទទួលទាន ​ព្រោះប៉ះពាល់ដល់​សុ​ខ​ភា​ព

spot_img

តាកែវ៖ មន្រ្តីជំនាញសាខាកាំកុង​ត្រូ​លខេ​ត្ត នៅក្នុង​ឱកាសចុះត្រួតពិនិត្យទំនិ​ញ​ និងចំណីអាហារជា​​​ច្រើន​​​​មុន រួមនឹងគ្រឿងកំប៉ុងជាច្រើ​ន​មុខ​នៅក្នុ​ងផ្សា​រសំ​រោង​យ៉ោង ដែលស្ថិតនៅក្នុងស្រុក​បា​ទី នាព្រឹក​​ថ្ងៃ​​​​ព្រហស្បតិ៍​ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើតេស្ត​​ប​ឋមរកឃើ​ញសារ​ធាតុ​គីមី​ប៊ូរ៉ាក់ លើនំបា​​ញ់​ឌុក ។


លោក ប៉ោ លាងគង់ ប្រធា​នសា​ខា ដែលបានដឹកនាំមន្រ្តីជំនា​ញ​កាំកុ​ងត្រូ​ល សហការនឹង​ម​ន្ទីរពាណិជ្ជកម្ម​ខេ​ត្ត និងកម្លាំងសន្តិសុ​ខ​ផ្សារ បានថ្លែងឲ្យដឹងបន្ទាប់​ពី​បញ្ច​ប់កា​រត្រួតពិ​និត្យទំ​និ​ញថា នៅក្នុង ការចុះត្រួតពិនិត្យ​ទំ​និ​ញ​នេះ មន្រ្តីជំនាញបានធ្វើតេស្តបឋមទៅលើចំណី​អា​ហារ​ និងបន្លែ រួមនឹងនំ​ប​ង្អែម ជាច្រើនមុខ ​ក្នុងនោះយើងបានរកឃើញវត្ត​មា​ន​ប៉ូរ៉ា​ក់ ដែលជាសារធាតុគីមីនៅក្នុ​ង​នំបា​ញ់​ឌុក ហើយក៏​បាន​​​ធ្វើការដកហូតយកមកបំផ្លាញចោ​លភ្លាមៗផងដែ​រ​ជិត​១០​គី​ឡូក្រា​ម​ ។

លោក ប៉ោ លាងគង់ បន្តថា សារធាតុគីមីប៊ូរ៉ា​ក់​នេះ មានផលប៉ះពាល់យ៉ាងធ្ងន់​ធ្ង​រទៅ​ដល់​ប្រ​ជា​ ពលរដ្ឋណាដែលបរិភោគ​ចំ​ណី​អាហា​រ ដែលមានផ្ទុកសារធា​តុ​គីមី​មួយនេះ គឺបង្កឲ្យមានបញ្ហា​​ត​ម្រង​​​នោម ឈឺក្បាល រលាកប្រព័ន្ធ​រំលា​យអា​ហា​រ ក្រពះ ពោះវៀន ថ្លើម រមាស់ស្បែក ហើយសម្រាប់​មនុស្ស​ធំពេញ​​​វ័​យ​លាយចាប់ពីកម្រិត៧​ដ​ល់៣​៥ក្រាម បណ្តាល ឲ្យស្លាប់ សម្រាប់មនុស្សចា​ស់​ ១៥ក្រាម និងកុមារ ៥ក្រាម អាចបង្កឲ្យក្អូ​ត​ធ្លាក់ឈាម ​និងស្លាប់បាន​ ​។

លោកប្រធានសាខា បន្ថែមទៀតថា ក្រៅពីបានធ្វើតេស្តទៅលើ​ចំណីអាហា​រ រួមនឹងបន្លែខាង​​លើ​​​នេះ មន្រ្តីជំនាញក៏បា​ន​ពិនិត្យ​ផ​ងដែរ ទៅលើគ្រឿងកំ​ប៉ុង ដើម្បីរកមើលគ្រឿងកំប៉ុ​ង​ណាដែល​ហួស​​កាល​​​បរិច្ឆេ​ទ​​ប្រើ​ប្រា​ស់ និងមានសភាពចាស់ ច្រែះ កំប៉ិទ ពិសេសយើងក៏បាន​ណែ​នាំទៅដ​ល់ក្រុ​មអា​ជីវករ ឲ្យរៀបចំទុកដាក់រ​ប​ស់ល​ក់​ដូរ​ ធ្វើយ៉ាងម៉េចលក់ឲ្យមានស្តង់ដារបច្ចេ​កទេ​សត្រឹ​មត្រូវ ជៀសវាង​ដា​ក់លក់ ត្រូវថ្ងៃ ដែលធ្វើឲ្យទំនិញនោះឆា​ប់​ខូច​គុណ​ភា​ព ហើយគ្រឿងកំប៉ុងណា​ដែ​លមា​នស​ភា​ព​មិនល្អ ឬហួស កាលបរិច្ឆេទ សូមកុំដាក់លក់​ជូ​ន​អតិថិជន យកទុកដា​ច់​ដោយឡែ​ក​ពី​គ្នា ឬយកទៅបំផ្លា​ញ​ចោល​ដោយ​ខ្លួន​ឯង ។

លោកប្រធានសាខាកាំកុងត្រូ​ល​ ប៉ោ លាងគង់ ក៏បានបញ្ជាក់បន្ថែមថា ​ថ្ងៃនេះមន្រ្តីជំនាញ ក៏​បានចុះបិទ P​oster និងចែកជូនបងប្អូនប្រ​ជា​ពល​រដ្ឋ រួមនឹងអាជីវ​ក​រ ដើម្បីឲ្យពួកគាត់បាន​កា​ន់ដឹ​ងកា​ន់​​តែ​ច្រើនបន្ថែមទៀតពីសុ​វ​ត្ថិភា​ពចំណី​អាហា​រនេះ ព្រោះនៅក្នុង Poster នេះដែរ មានរូបភាព​​​ជា​ច្រើន​​​ដែលបង្ហាញពីអាហារណា​គួ​រប្រើ​ប្រាស់ ឬយកមកប​រិ​ភោគ និងគ្រឿងកំប៉ុង​ណា​គួរ​ទិ​ញឬ​មិនគួ​រទិញ និង​របៀប ពីការ​ទុកដា​ក់ល​ក់រ​បស់​អាជី​វករ ហើយអ្វីដែលសំខាន់គឺ​​ទាំងអា​ជី​វករ និងប្រ​ជា​ពល​រដ្ឋ ពួកគាត់ ពេញចិត្តចំពោះសកម្មភាព​រ​បស់​មន្រ្តីជំ​នាញ​កាំ​កុង​ត្រូល ដែលបានចុះត្រួតពិនិត្យទំ​និ​ញតា​មទី​ផ្សា​រ និង​អប់រំ​ពួកគាត់បានយល់ដឹង​ច្រើន​ពីសុ​វត្ថិ​ភា​ពចំ​ណី​អា​ហា​រ​នេះ៕​ ដោយ៖តាកែវ

spot_img
×