Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចបញ្ជូ​ន​ទៅតុ​លា​ការ ក្នុង​ក​រណីផុ​សរូ​ប​ភា​ព​ស៊ិចស៊ី ចោទពីបទផុសរូ​ប​ភាព និងសម្ភារអាសអាភាស

spot_img

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាល​រា​ជធា​នី​ភ្នំ​ពេញ បានឲ្យដឹងថា ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចបញ្ជូ​ន​ទៅតុ​លា​ការ នៅវេលាម៉ោង ៣:៣០នាទី ថ្ងៃទី​២០ កុម្ភៈ ២០២០ ដើម្បីអនុវត្តបន្តតា​ម​នី​តិវិ​ធីច្បាប់។

ករណីឃាត់ខ្លួនស្ត្រីអ្នកលក់​អ​នឡា​ញម្នាក់​ឈ្មោះ​ថៃ ស្រីនាង នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ក្នុង​ក​រណីផុ​សរូ​ប​ភា​ព​ស៊ិចស៊ី ចោទពីបទផុសរូ​ប​ភាព និងសម្ភារអាសអាភាស ដោយយោងតាមមាត្រា ៣​៨-៣៩ ច្បាប់ប្រឆាំងការជួញដូរម​នុ​ស្ស ​និងការពារអនី​តិ​ជន ដែលជាប់ទោសចាប់ពី​ ​(១ខែ ដល់ ១ឆ្នាំ) ។

នៅព្រឹកថ្ងៃពុធ ទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ច នាំ​ខ្លួ​ន យកមកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគា​ត់​បាន​ផុ​សរូបភាព និងវីដេអូខ្លីប ដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀ​ម​ទម្លាប់ប្រពៃណី ជាពិសេសប៉ះ​ពា​ល់យ៉ា​ងធ្ងន់​ធ្ង​រ​ដល់​កិត្តិយ​ស​របស់ស្ត្រីខ្មែរ និ​ង បានយល់ព្រមថតជា​វី​ដេអូ​ដើម្បីសុំទោសជាសាធារណ​:​នូវកំហុសរបស់​គា​ត់​ ​។

បន្ទាប់ពីធ្វើកិច្ចសន្យា និងសារភាពកំហុសរួ​ច នៅវេលាម៉ោង ១១:៣០ នាទី ក៏បានអនុញ្ញាត​ឲ្យត្រឡប់ទៅផ្ទះវិញ ។ ស្រាប់តែម៉ោង ២​:​៣៥​នាទីរសៀលថ្ងៃដដែល ថៃ​ ស្រីនាង នៅតែមិនរាងចាល​ ​ថែមទាំងផុសរូបអាក្រាត​កា​យ ដែលស្លៀកតែខោលី​អូ​ ​។

ដោយមានការឯកភា​ព​យល់​ព្រម​ពី​លោក គុជ គីមឡុង ព្រះរាជអាជ្ញារងអ​ម​សាលាដំ​បូង​រា​ជ​ធានី​ភ្នំពេញ នៅវេលាម៉ោង ៤:២០នាទីល្ងាច ថ្ងៃទី​១​៩ ​ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋានន​គ​របា​លខណ្ឌ​ទួល​គោ​ក បានចុះទៅនាំខ្លួន ​ថៃ ស្រីនាង ម្តងទៀត ដើម្បីរៀបចំសំណុំឯកសារបញ្ជូនប​ន្ត​ទៅតុ​លាការ និងអនុវត្តតាមនី​តិ​វិ​ធីច្បាប់ ៕ដោយ៖កូឡាប

spot_img
×