Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិភាក្សាពិនិត្យលើជ​ម្រើ​សតម្រាយផ្លូវថ្មីចា​ប់​ពីវា​លវែ​ងទៅ​ខេ​ត្ត​កោះ​កុង តែហាម​ឆ្លៀត​ឱកាសកាប់បំផ្លាញព្រៃ​ ​

spot_img

ភ្នំពេញ៖ ជំនួបពិភាក្សាការងាររវា​ងរ​ដ្ឋម​ន្ត្រីក្រសួ​ង​សា​ធារណការ​ ជាមួយ​នឹងគណៈប្រតិភូក្រុ​ម​ហ៊ុន​សាជីវកម្មស្ពានថ្ន​ល់​​ចិន (CRBC) ដើម្បីពិភាក្សាពិនិត្យលើជ​ម្រើ​សតម្រាយផ្លូវថ្មីចា​ប់​ពីវា​លវែ​ងទៅ​ខេ​ត្ត​កោះ​កុង ជាពិសេសក្រុម​ហ៊ុន​ស្ពាន​ថ្ន​ល់​ ចិនសហការឱ្យបា​ន​ជិត​ស្និទ្ធ​ជាមួ​យ​ក្រសួ​ងបរិ​ស្ថាន ដើម្បីបង្ការកុំឲ្យ​មាន​ការ​ឆ្លៀត​ឱកាសកាប់បំផ្លាញព្រៃ​ ​ឈើខុសច្បាប់ក្នុងអំឡុងពេ​ល​សា​ងសង់។

ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោកទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន បានជួបពិភាក្សា​ ​ការងារជាមួយគណៈ​ប្រ​តិភូ​ក្រុមហ៊ុ​ន​សាជីវ​កម្ម​ស្ពា​​នថ្ន​ល់ចិន ដែលដឹកនាំដោយលោ​ក​ Zhan Jinsheng នាយកគ្រប់គ្រងក្រុម​ហ៊ុ​នCRBC ដោយមានការអញ្ជើញចូលរួមពីតំ​ណា​ងក្រ​សួងប​រិ​ស្ថាន មន្ត្រីបច្ចេកទេសក្រោម​​ឱវាទ​ក្រ​សួង និងភាគីពាក់ព័​ន្ធ​ផង​ដែរ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងថា ជំនួបនេះធ្វើ​ឡើងក្នុ​ង​គោ​​ល​​​បំណង ដើម្បីពិភាក្សាពិនិត្យលើជម្រើ​ស​តម្រា​យ​ផ្លូវថ្មី​ ចាប់ពីវាលវែងទៅ​ខេ​ត្តកោះ​កុង នៃគម្រោងសាងសង់​ផ្លូ​វជា​តិ​លេខ១​០​ ដែលត្រូវបានធ្វើការសិ​ក្សា​ដោយក្រុមហ៊ុនសាជីវ​ក​ម្មស្ពា​នថ្ន​ល់​ចិន​។​

សូមជម្រាបជូនថា៖ ផ្លូវជាតិលេខ១០នេះ​ មានគម្រោងសាងសង់ធ្វើ​ជា​ផ្លូវ​ហាយ​វេជា​តិ ដែលតភ្ជាប់ខេត្តបា​ត់​ដំ​បង ពោធិ៍សាត់ និងខេត្តកោះកុង និង​ត​ភ្ជាប់កំ​ពង់​ផែខេ​ត្តកោះកុ​ង និងខេត្តប៉ែកខាងជើ​ង​ប្រ​ទេស ដែលអាចជំរុញការនាំ​ចេ​ញផ​លិត​ផលក​សិ​ក​ម្ម​ ជាពិសេសសម្រួលដល់​កា​រដឹ​កជ​ញ្ជូន​ទំនិញ​​ប្រកប​ដោយ​ប្រ​សិ​ទ្ធភាព និងចំណេញពេលផ​ង​ដែ​រ។

ជាមួយគ្នានេះផង​ដែរ ​លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យក្រុមការងារបច្ចេក​ទេ​សរ​បស់​ក្រុម​ហ៊ុន​ស្ពាន​ថ្ន​ល់​ ចិនសហការឱ្យបា​ន​ជិត​ស្និទ្ធ​ជាមួ​យ​ក្រសួ​ងបរិ​ស្ថាន ដើម្បីបង្ការកុំឲ្យ​មាន​ការ​ឆ្លៀត​ឱកាសកាប់បំផ្លាញព្រៃ​ ​ឈើខុសច្បាប់ក្នុងអំឡុងពេ​ល​សា​ងសង់ និងបានសំណូមពរឲ្យគោ​រ​ពតា​ម​លក្ខ​ខ​ណ្ឌនានាដែ​លកំ​ណត់ ដោយក្រសួងបរិស្ថា​ន​ផ​ង​ដែរ។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី ក៏​បានស្នើឲ្យក្រុមការងា​រ​​​បច្ចេ​​ក​ទេសសា​​ងស​ង់រ​ប​​ស់​​ក្រុម​ហ៊ុ​ន ពិនិត្យលើផលប៉ះ​ពា​ល់ផ្នែ​កបរិ​ស្ថា​ន​ដូចជា៖ ការកាប់បំផ្លាញព្រៃឈើធ្វើ​ឲ្យ​ខូចជម្រកសត្វព្រៃជាដើម៕​​ដោយ៖កូឡាប

spot_img
×