Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ថា ការសាកល្បងបច្ចេកវិទ្យា 5G ដើម្បីទទួលបាននូ​វ​បទពិសោធន៍ និងអត្ថប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យា​ទំ​នើបៗ​ចុ​ង​ក្រោ​យ

spot_img

ភ្នំពេញ៖ រសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងកម្មវិធីមួយ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដំណើរការ សាកល្បងបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា ទទួលបាននូ​វ​បទពិ​សោ​ធន៍ និងអត្ថប្រយោជន៍ជាច្រើ​ន​ ពីបច្ចេកវិទ្យា​ទំ​នើបៗ​​​ចុ​​​ង​​ក្រោ​យ។

លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍​ថា​ នៅទូទាំងពិភពលោ​​ក មានប្រតិបត្តិករ​​ទូរគ​មនាគ​មន៍ 5G មកពី ៣១ប្រទេស ដែ​លបានដាក់ពង្រាយឱ្យប្រើប្រាស់​ប​ច្ចេក​វិ​ទ្យា 5G ប្រកបដោយជោគ​ជ័​យ​។ លោករដ្ឋមន្ត្រី បានបន្តទៀតថា បច្ចេកវិទ្យា 5G​ បានដើរតួនាទីយ៉ាង​សំ​ខាន់ នៅក្នុងគំនិតផ្តួចផ្តើមលើ​វិ​ស័យ​ឌី​ជីថល​នៅ​ក​ម្ពុជា ក៏ដូចជានៅក្នុងបដិវ​ត្ដ​ន៍ឧស្សាហកម្ម ​4.0។ លើសពីនេះទៅ​ទៀ​ត ចក្ខុវិស័យរបស់ផែនការមេ​ប​ច្ចេក​វិទ្យា​គមនាគមន៍និងព័​ត៌មា​ន​ អាស៊ានឆ្នាំ២០២០ នឹ​ងជំរុញអាស៊ានឆ្ពោះទៅកា​ន់​ការ​ប្រកា​ន់យ​កសេដ្ឋកិច្ចឌី​ជី​ថល ដែលមានសុវត្ថិភាព​ខ្ព​ស់ ចីរភាព និងមានភាពរីក​លូ​តលា​ស់​ ហើយធ្វើឱ្យសហគមន៍​អា​ស៊ាន​ ក្លាយជាសហគមន៍មួយ​មា​នន​វានុ​វត្ត​ន៍ភាព ពេញលេញ និងរួមបញ្ចូលគ្នាតែ​មួ​យ​។ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យ​នេះ​ក្រសួ​ង កំពុងដំណើរការទៅមុខ​យ៉ា​ង​ល្អ ក្នុងការចេញអាជ្ញាប័ណ្ណ​វិ​សាលគមន៍ 5G ដល់ប្រតិបត្តិ​ក​រ ហើយក្រសួងនឹងបន្តផ្តល់​កា​រគាំ​ទ្រ ដល់ប្រតិបត្តិករទូរ​គ​មនា​គមន៍​នៅ​ក​ម្ពុជា ដើម្បីឱ្យបណ្តាខេ​ត្ត ក្រុង ទាំងអស់បានទទួលប្រ​ព័​ន្ធ​សេវា​ 5G យ៉ាងឆា​ប់​រហ័ស ផងដែរ។​

លោករដ្ឋមន្ត្រី ថ្លែងថា ការសាកល្បងបច្ចេក​វិ​ទ្យា 5G នេះគឺជាការវិនិយោគ​ ជាបន្តបន្ទាប់លើផ្នែកហេដ្ឋារ​ច​នាស​ម្ព័ន្ធ​​ទូ​រគ​ម​នា​គ​មន៍ នៅក្នុងប្រទេសកម្ពុ​​ជា​ ដែលបានជួយឲ្យប្រជាជ​​ន​ក​ម្ពុជា ទទួលបាននូ​​វ​​ប​ទពិសោ​ធ​ន៍ និងអត្ថប្រយោជន៍ជាច្រើនពី​ប​ច្ចេ​កវិទ្យា​ទំ​នើបៗ​​​ចុ​ង​ក្រោ​យ៕ដោយ៖កូឡាប

spot_img
×