Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹងខ្ចីធុងបាស់មិ​ន​ឱ្យ ទាញព្រនង់វាយទាំ​ង​ឪពុ​កនិងម្តាយចុង រងរបួ​សធ្ងន់ នៅស្រុករមាស​ហែ​ក​

spot_img

ខេត្តស្វាយរៀងៈ បុរសជាកូនម្នាក់ត្រូវបា​ន​ស​មត្ថកិច្ចធ្វើការឃាត់ខ្លួន​ ខណៈដែលជនសង្ស័យបាន​យ​ក​ព្រនង់ វាយទៅលើឪពុ​ក​បង្កើតរ​បស់ខ្លួន និងម្តាយចុ​ង បណ្តាលឱ្យរងរ​បួ​សធ្ងន់ ដោយសារខឹងម្តាយចុ​ង​ មិនឱ្យខ្ចីធុងបាស់ចាក់​ស្តា​ប់នៅពេ​លខ្លួ​នស្រ​វឹ​ងស្រា​។​

ហេតុការណ៍បង្កហឹង្សាក្នុង​គ្រួ​សារខា​ងលើនេះ បានកើតឡើងកាលពី​​វេលាម៉ោ​ង១៩និង៣០​នា​ទីយប់ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិឈើទាល ឃុំដូង ស្រុករមាស​ហែ​ក ខេត្តស្វាយរៀ​ង​។

សមត្ថកិច្ចបានឱ្យដឹងថាៈ អំពើហឹង្សាខាងលើប​ង្ក​ឡើងដោយជនស​ង្ស័​យឈ្មោះ​ម៉ី រិន ហៅបារាំ​ង​
អាយុ៣៣ឆ្នាំ ត្រូវជាកូនរស់នៅភូ​មិ​ឈើទា​ល​ ឃុំដូង ស្រុករមាស​ហែ​ក ​ខេត្តស្វា​យរៀ​ង បានយកព្រនង់​ឈើ​វាយ​ទៅលើ​ឈ្មោះ​ពុត អូន ភេទស្រី អាយុ៣​៧ឆ្នាំ ត្រូវជាម្តាយចុ​ង រស់នៅជា​មួ​យគ្នា បណ្តាលឲ្យរងរ​បួសក្បា​ល​ និងវាយទៅលើឈ្មោះម៉ី យ៉ែម ភេទប្រុ​ស អាយុ​៥៧ឆ្នាំ ជាឪពុកបង្កើ​ត រស់នៅជាមួ​យ​គ្នា រងរបួសហើមភ្នែ​ក​ខាង​ឆ្វេ​ង។

ប្រភពដដែលបានបន្តថាៈ មូលហេតុជនស​ង្ស័​យបា​នផឹ​កស្រា​ស្រវឹង ហើយខ្ចីធុង​MP3ម្តាយ ចាក់រាំលេ​ង តែម្តាយមិ​នឲ្យក៏ខឹងទា​ញ​ព្រនង់វាយតែ​ម្តង​ឃើញ ដូចនោះឪពុកបានមក​ឃា​ត់ក៏វា​យឪ​ពុក​ម្នាក់ទៀត។ បច្ចុប្បន្នជនរង​គ្រោះទាំ​ងពី​រនាក់ បានសម្រាកព្យាបាលនៅមណ្ឌល​សុ​ខភាពដូ​ង ឯជនសង្ស័យបាន​ឃា​ត់ខ្លួ​នរួច​ហើយ ដើម្បីកសាងសុំណុំរឿង​ចា​ត់កា​រប​ន្តទៅតាមផ្លូវច្បាប់៕ដោយ៖ វ៉ៃកូ

spot_img
×