Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញសពបុរសម្នា​ក់​ស្លាប់​អណ្តែ​តទឹក ក្បែរគល់ស្ពានតា​ហោ នៅក្រុងស្វាយរៀង​

spot_img

ខេត្តស្វាយរៀង៖ មានហេតុការណ៍ភ្ញាក់ផ្អើ​ល​មួយ​កើត​ឡើង កាលពីវេលាម៉ោង១០:​២​០ព្រឹ​កថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយប្រជាពលរដ្ឋបា​នប្រ​ទះឃើញ​សពបុរម្នា​ក់ អណ្តែតទឹកមានចងដែ​ក​លួ​ស នៅច​ង្កេះជាមួ​យនឹ​ង​កង់ ក្បែរគល់ស្ពាន​តា​ហោ ​ដែលស្ថិតភូមិ​ក្បា​លស្ពាន សង្កាត់ពោធិ៍តាហោ ក្រុ​ងស្វាយរៀង ខេត្តស្វាយរៀង។​ ​

ជាជំហានដំបូងសមត្ថកិច្ច​មិ​នទា​ន់កំណ​ត់បា​នថា ជាករណីអ្វីពិតប្រាក​ដ​នោះ​ទេ ដោយសមត្ថកិច្ចសន្និ​ដ្ឋា​ន​បឋម គឺជនរងគ្រោះ​ ​អាចជិះកង់ធ្លាក់ចូ​លទឹក​ទន្លេ​ស្លាប់​តែម្ត​ង​។

យោងតាមសមត្ថកិច្ចបានឲ្យដឹង​ថា​ ក្រោយពីមានប្រជាពលរដ្ឋ​បាន​រាយ​ការណ៍ម​កថា បានប្រទះឃើញសាកសព​បុ​រ​សម្នាក់ ស្លាប់អណ្តែតទឹកនៅ​ចំ​ណុច​ខាង​កើត ស្ពានពោធិ៍តាហោ​នោះ​ ​និងក្រោយពីទទួល​បា​នព័​ត៌មា​ន កម្លាំងជំនាញអធិកា​រ​រដ្ឋាន ប៉ុស្តិ៍រដ្ឋបាល កម្លាំងជំនាញការិយាល័យខេ​ត្ត​ និងវេជ្ជបណ្ឌិ​ត​ យក់ ពុធវិសាល ចុះទៅដល់កន្លែងកើត​ហេ​តុ​ធ្វើការត្រួតពិនិត្យលើសា​ក​ស​ព​។

ប្រភពបានបន្តទៀតថា តាមការបញ្ជាក់ពីក្រុម​គ្រួ​សារ​នៃ​សព សពមានឈ្មោះ ឌុន ចំរើន អាយុ២៨ឆ្នាំ មាន​ទីលំនៅភូមិស្វាយចេ​ក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ ឌុ​ន ចំរើន នេះជាមនុស្សមាន​ស​តិមិ​ន​គ្រ​ប់​ បានចេញពីផ្ទះកា​ល​ពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បាត់រហូតមកដល់​​ថ្ងៃទី១៩ ទើបបានក្រុមគ្រួសារទទួ​​លព័ត៌​មាន​ថា​ មានមនុស្សស្លាប់អណ្តែ​ត​ទឹក ទើបនាំមកមើលបានដឹ​ង​អត្ត​សញ្ញា​ណ​នៃស​ព​។

យោងតាមការសន្និដ្ឋានរ​ប​ស់ក​ម្លាំងជំ​នាញ និងលោកវេជ្ជប​ណ្ឌិ​ត គឺ សពស្លាប់ដោយសារ​​លង់ទឹ​ក។ បច្ចុប្បន្ន សពត្រូវបានស​មត្ថ​កិច្ច​ធ្វើកំណ​ត់​ហេតុ និងប្រគល់ជូន​គ្រួ​សារ​ផ​ងដែរ៕ ដោយ៖វ៉ៃកូ

spot_img
×