Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ម្តេច​តេជោ​ហ៊ុន សែន ដាក់ចេញនូវទិសដៅជាយុ​ទ្ធ​សា​ស្ត្រសំ​ខាន់ៗ៤ ដែលត្រូ​វខិ​តខំពុះពាសម្រេចឱ្យបាន​ បន្តប្តូរផ្តាច់កា​រ​ពារ និងថែរក្សាឱ្យបាននូវសុ​ខ​ស​ន្តិភាព, ឯករាជ្យភាព, ​អធិបតេយ្យជា​តិ​ និងបូរណភា​​ពទឹកដី

spot_img

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រ​ក​ម្ពុជា បានអញ្ជើញជាអធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់ បិទសន្និបាតបូកស​​រុបល​ទ្ធផ​លការ​ងា​រ​ឆ្នាំ២០១៩ និងលើកទិសដៅការ​​ងារ​ឆ្នាំ​២០២០ របស់ក្រសួងមហាផ្ទៃ ដែ​លពិធីនេះធ្វើឡើងនៅទីស្តីការក្រ​​សួង​មហា​ផ្ទៃ​។

សម្តេចតេជោនាយករដ្ឋមន្ត្រី បា​នកោត​សរសើរ និង វាយតម្លៃខ្ពស់ចំពោះក​​ងក​ម្លាំង និងមន្រ្តីរាជការទាំងអស់​នៃ​ក្រសួ​ងម​ហាផ្ទៃ ដែលបានប្រឹងប្រែងបំពេញការ​ងា​រប្រ​កប​ដោយ​ស្មារ​តី​ទ​ទួល​ខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធ​ផលជាច្រើននៅក្នុងឆ្នាំ២០១៩​ក​ន្ល​ងមកនេះ។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព​ការងារប្រកបដោយស្មារតីទទួល​ខុ​សត្រូ​វ​ក្នុង​ឆ្នាំថ្មីជាបន្តនេះ សម្តេចតេជោហ៊ុន សែន បាន​ដាក់ចេញនូវទិសដៅជាយុ​ទ្ធសាស្ត្រ​សំ​ខាន់ៗ៤ ដែលត្រូវខិតខំពុះ​​ពាសម្រេ​ច​ឱ្យបា​នគឺ៖

ទី១)បន្តប្តូរផ្តាច់ការពារ និង​ថែរក្សាឱ្យបាននូវសុខ​ស​ន្តិភាព, ឯករាជ្យភាព, អធិបតេយ្យជាតិ និងបូរណភាពទឹក​ដី​, សន្តិសុខសណ្តាប់ធ្នា​ប់​ស​ង្គម និងស្ថិរភាព​ម៉ា​ក្រូសេដ្ឋកិច្ច ព្រមទាំងលើកស្ទួយ​នូ​វ​សិទ្ធិ​សេរីភាពគ្រប់យ៉ាងរ​ប​ស់ប្រ​ជា​ព​លរដ្ឋ។

ទី២)បន្តជំរុញ​លើ​កក​ម្ពស់ដំណើរការលទ្ធិប្រជា​ធិ​បតេ​យ្យសេ​រីពហុបក្ស តាមរយៈការធានាឱ្យបាន​នូ​វសុ​ខ​ស​ន្តិភាព និងការអភិវឌ្ឍប្រ​ទេ​សជាតិប្រកបដោយចីរ​ភា​ព និងការកសាងភាព​សុ​ខដុ​មរ​មនា​ជាមួយគ្រប់ជាតិសា​ស​ន៍ នៅក្នុងសង្គមជាតិទាំ​ងមូល។

ទី៣)បន្តអប់រំប្រ​ជាព​លរ​ដ្ឋឱ្យយល់ដឹងច្បាស់ពីការ​អ​នុវត្ត និងការប្រើប្រាស់សិទ្ធិ​សេ​រី​ភាព តាមរយៈការរួមគ្នា​កា​រពា​ររ​ដ្ឋធម្មនុញ្ញ ការពារ​ព្រះ​ម​ហាក្សត្រ ការពាររបបរា​ជា​និយ​មឤ​ស្រ័យ​រ​ដ្ឋធ​ម្ម​នុញ្ញ និង ប្រព័ន្ធនយោបាយនៅក​ម្ពុ​ជា។ ត្រូវពង្រឹងនិង ជំរុញការអនុវត្តច្បា​ប់​ឱ្យ​បាន​ម៉ឺង​ម៉ា​ត់ និងស្មើភាព​​​គ្នា​ ។

ទី៤)លើកកម្ពស់ប្រ​សិទ្ធភា​ពនូវការកែទម្រង់លើគ្រប់វិ​ស័​យឱ្យ​កាន់​តែស៊ីជម្រៅ ស្របតាមបាវចនា ​”កែទម្រ​ង់ខា​ង​ក្នុង បង្កើនមិត្តខាងក្រៅ​ក្នុ​ងស្មា​រ​តីឯ​ករាជ្យ” និងអភិក្រម “ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់” ។

នៅក្នុងពិធីបិទសន្និបាតរសៀល​ថ្ងៃ​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូ​វ​គោល​ការ​ណ៍​ណែ​នាំ និងអនុសាសន៍ចំ​នួ​ន​៨ ដូចខាងក្រោម៖

១)ត្រូវបន្តថែរក្សា​សុ​ខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារ​​ណៈ និងសុវត្ថិភាពសង្គម, ពង្រឹងជំនឿទុកចិ​ត្ត​ដល់​ធុរ​ជន​ ​ក្នុង​ការបណ្តាក់ទុន​វិ​និយោគ និង ការប្រកបឤជីវក​ម្ម​នៅ​ក​ម្ពុជា, ធានាសុវត្ថិភាពទាំងស្រុងស​ម្រា​ប់​រាល់ព្រឹ​ត្តិ​កា​រណ៍ជាតិ-អន្តរជាតិ ដែលរៀបចំនៅក​ម្ពុជា ទប់ស្កាត់មិនឱ្យមានអំពើភេរវ​​កម្ម​ និងឧក្រិដ្ឋកម្មឆ្ល​ង​ដែន​នា​នា។

២)ត្រូវបន្តជំរុញការ​អនុវ​ត្តគោ​លនយោ​បា​យ​ភូមិ ឃុំមានសុវត្ថិភា​ព​ ឱ្យកាន់តែសកម្មផុសផុលដើម្បីជំរុ​ញ​ចល​នាប្រ​ជាជ​ន បានចូលរួមជាមួយឤ​ជ្ញា​ធរ កងកម្លាំងមាន​ស​ម​ត្ថ​កិច្ច ក្នុងការបង្ការទប់ស្កា​ត់​ និងបង្ក្រាបគ្រឿងញៀន​ខុ​ស​ច្បាប់ ចោរកម្ម ឃាតកម្ម អំពើប្លន់ប្រដាប់ឤ​​វុធ ល្បែងស៊ីសង ការជួញដូរមនុស្ស ​ឤ​ជីវកម្មផ្លូវភេទ ការកាប់ឈើ និងការទន្ទ្រានកាន់កាប់​ដី​ធ្លីខុ​សច្បាប់, បទល្មើសនេសាទ ឤជីវ​កម្ម​រ៉ែ និងឤជីវកម្មខ្សាច់ខុសច្បា​ប់​។

៣)ត្រូវ រួមគ្នាពង្រឹងឱ្យមាន​ប្រ​សិ​ទ្ធភា​ព ជាមួយនឹងស្មារតីទទួលខុ​ស​ត្រូ​វខ្ពស់ នូវយុទ្ធនាការលើកកម្ពស់កា​រ​គោរ​ពអ​នុវ​ត្តច្បា​ប់​ចរា​ច​រណ៍ផ្លូវគោក​ឱ្យ​បា​នម៉ឺងម៉ាត់, អប់រំផ្សព្វផ្សាយច្បាប់ចរា​ច​រណ៍​ឱ្យបានកាន់តែទូលំទូលា​យ​នៅទូ​ទាំ​ងប្រទេ​​ស សំដៅកាត់បន្ថយគ្រោះថ្នា​ក់​ចរា​ចរណ៍ឱ្យបានជាអតិ​ប​រ​មា។

៤)ត្រូវបន្តលើកកម្ពស់​វិ​ធាន​ការគ្រប់គ្រងមុខសញ្ញានានា​ទា​ក់ទ​ង​នឹងកិច្ចការអន្តោប្រវេសន៍ដើម្បីចូលរួមបង្ការ​ ​ទប់ស្កាត់បណ្តាញភេរវ​ក​ម្ម ឧក្រិដ្ឋកម្មឆ្លងដែន ​សំ​ដៅពង្រឹងសន្តិសុខ​ជា​តិ​ និងសណ្តាប់ធ្នាប់ក្នុងស​ង្គ​មតា​មរយៈការបង្កើនការ​គ្រ​ប់គ្រ​ងឱ្យ​បា​នហ្ម​ត់​ចត់ និងមានប្រសិទ្ធភាព​នូ​វ​ជ​នប​រទេសអន្តោប្រវេសន៍ស្របតា​ម​ច្បាប់ ។

៥)ត្រូវបន្តអនុវត្តប្រ​ក​បដោ​យប្រសិទ្ធភាពនូវការកែទម្រង់​​រដ្ឋបា​លថ្នា​ក់ក្រោ​ម​ជា​តិ តាមរយៈកិច្ចសហ​កា​រស​ម្រ​ប​សម្រួល ជាមួយកម្មវិធីកែទម្រង់​​នានា និង ក្រសួង-ស្ថាប័នញក់ព័ន្ធ ធ្វើការផ្ទេរធនធា​ន​ហិ​រញ្ញ​វត្ថុ ទ្រព្យ សម្បត្តិ ស្របតាមប្រ​ព័​ន្ធ​វិមជ្ឈការ សំដៅធានាឱ្យរ​ច​នាស​ម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងរដ្ឋ​បា​ល​ក្រុង ស្រុក ខណ្ឌ ដំណើរការបានដោយរលូន និ​ង​មានប្រ​សិ​ទ្ធ​ភា​ព។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវលើក​ក​ម្ពស់​ភាព ជាម្ចាស់ប្រកបដោយភាពច្នៃប្រ​ឌិ​ត ក្នុងការចា​ត់ចែង ប្រើប្រាស់មុខងារ​ ​និងធនធានដែលបា​ន​ផ្ទេរ ហើយ ដើម្បីឆ្លើយតបតាមត​ម្រូ​វកា​ររ​បស់​ប្រ​ជាព​ល​រ​ដ្ឋ។

៦)ត្រូវបន្តខិតខំយកចិត្ត​ទុ​កដា​ក់ធ្វើ​ការ​ប​ណ្តុះ​បណ្តាល, កសាងសមត្ថភាពដល់​ម​ន្ត្រីរា​ជកា​រស៊ីវិល, កងកម្លាំង នគរបាលជាតិ និ​ងមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោ​ម​ជាតិ ដើម្បីផ្តល់នូវជំនាញវិជ្ជា​ជី​វៈ ចំណេះដឹង និង ចំណេះធ្វើជាក់ស្តែងថ្មី​ៗ​ ​ជាពិសេសសេវាស​ង្គ​ម, សេវារដ្ឋបាល, សេវាសន្តិសុខ, និងសេវាសាធារណៈចាំបាច់​​នានា​រប​ស់ប្រជា​ព​ល​រដ្ឋ ប្រកបដោយតម្លាភាព, ​គណនេ​យ្យភាព និង មានប្រសិទ្ធភាព​ខ្ពស់ ។

៧)តាមការព្យាករណ៍ឆ្នាំ ២០២​០២ នេះ ប្រទេសយើងនឹងមានឤកាសធាតុ​ក្តៅ​ហួត​ហែង​ ហើយការមកដល់​នៃ​រ​ដូវ​វស្សានឹងមានសភាពយឺ​ត​យ៉ាវ​ជាង​សព្វដង ។ ដូច្នេះ ក្រសួង-ស្ថាប័នញក់ព័ន្ធ ​និង ឤជ្ញាធររដ្ឋបាលថ្នាក់​ក្រោ​មជាតិ ត្រូវធ្វើការត្រួត​ពិ​និត្យ វាយតម្លៃអំពីប្រភពទឹកស​ម្រា​ប់​ប្រើប្រា​ស់ ក្នុងជីវភាពប្រចាំ​ថ្ងៃ​រ​បស់ប្រជាពលរដ្ឋតាម​មូ​ល​ដ្ឋាន​នី​មួយៗ ដោយផ្អែកតាមសារាចរណែនាំ​រ​បស់​រាជរដ្ឋា​ភិបាល ស្តីពីការចាត់វិធានការថែរ​ក្សា​ទឹ​កទុក ដើម្បីត្រៀមលក្ខណៈជួយអន្តរា​គ​ម​ន៍ដោះ​ស្រា​យទឹក ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រ​ជា​ព​លរដ្ឋ នៅមូលដ្ឋានដែលខ្វះខាតទឹក​ប្រើ​ប្រា​ស់ ឱ្យបានទាន់ពេល​វេ​លា និងចូលរួមបង្ការទប់ស្កា​ត់​ភ្លើង​ឆេះ​ព្រៃ ព្រមទាំងការបង្ការជំងឺតម្កា​ត់​​នា​នានៅក្នុងរដូវប្រាំង ​។

៨)ត្រូវបន្តចូលរួមពង្រឹង​ទំ​នាក់​ទំនង, ផ្សារភ្ជាប់រវាងរា​ជ​រ​ដ្ឋាភិបា​លជាមួយប្រជាពលរដ្ឋគ្រ​​ប់ម​ជ្ឈ​ដ្ឋា​ន។ ត្រូវបង្កើនសក​ម្ម​ភាព​ចុះមូ​លដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រ​ឈ​ម ​និងទទួលសំណូមពរទាំងឡាយ​រ​ប​ស់ប្រ​ជាព​ល​រដ្ឋ ឱ្យបានសមស្រប​ និងទាន់ពេល​វេ​លា​។

ទាក់ទងនឹងបញ្ហាជំ​ងឺ​កូវីដ១៩ សម្តេ​ចតេ​ជោ​ ហ៊ុន សែន បានមានប្រសាសន៍ថា ​ពេលនេះមិនទាន់ត្រូវបានបិទ​ប​ញ្ចប់​នោះ​ទេ​។​ សម្តេចតេជោ​ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា គ្មានភាពចាំបាច់អ្វី​ត្រូ​វលា​ក់​បាំ​ង ប្រជាពលរដ្ឋ​ពី​បញ្ហា​ជំងឺកូវីដ១៩នោះឡើ​យ​ ក្នុងពេលដែលរាជរដ្ឋាភិ​បា​ល​មាន​ស្មា​រតីទ​ទួ​លខុ​សត្រូវ គ្រប់គ្រាន់ចំពោះប្រ​ជា​ពល​រ​ដ្ឋ​ខ្មែរ ដែលរហូតមកដល់ពេល​នេះ​គ្មាន​ពល​រដ្ឋ​ខ្មែរ​យើង​ណាម្នា​ក់ កើតជំងឺនេះទេ។ ជាមួយគ្នាដែរ​ ​កម្ពុជាគ្មានទំនាស់ការទូត​ជា​មួ​យប្រ​ទេសម៉ា​ឡេ​ស៊ី​នោះទេ​ ពាក់ព័ន្ធបញ្ហាជំងឺ​កូ​វីដ១៩ ក្រោយពីរដ្ឋាភិ​បា​លម៉ា​ឡេស៊ី​ ប្រកាសថាបានរ​ក​ឃើញ​ស្រ្តីវ័យចំណាស់ជន​ជា​តិអា​មេរិក អាយុ​៨៣ឆ្នាំ​ម្នា​ក់ មានផ្ទុកវីរ៉ុសកូរ៉ូ​ណា​វិជ្ជ​មា​ន បន្ទាប់ពីបានចាក​ចេ​ញពី​កម្ពុជា ហើយបន្ទាប់មកត្រូវបា​ន​ក្រសួ​ងសុខាភិបាលកម្ពុ​ជា​ ទាមទារឲ្យម៉ាឡេ​ស៊ី​ ​ត្រួតពិនិត្យឡើងវិញ​តែ​ប៉ុ​ណ្ណោះ ដូច្នេះកម្ពុជាគ្មានទំនាស់​កា​រទូ​តជា​មួយ​ម៉ាឡេ​ស៊ី​នោះទេ​។​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ធម​ន្រ្តី សង្ឃឹមថាអង្គសន្និបាតទាំ​ង​មូល​ នឹងអនុវត្តប្រក​បដោយ​ភាព​ជោ​គជ័​យនូវទិសដៅការ​ងា​រ​ និងគោលការណ៍សំ​ខា​ន់ៗ ជាច្រើនទៀតរបស់ក្រសួ​ង​ម​ហា​ផ្ទៃ ដើម្បីនាំមកនូវជោគ​ជ័​យថ្មី​ៗប​ន្ថែ​ម​ទៀត ជូនជាតិនិងប្រជាព​ល​រ​ដ្ឋ។ បន្ទាប់មក សម្តេច​អគ្គ​មហាសេ​នា​បតី​តេ​ជោ​ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសបំ​ពា​ក់​គ្រឿង​ឥស្ស​រិយ​យស ដល់មន្ត្រីមានស្នាដៃមួយ​ចំ​នួ​ន នៃក្រសួងមហា​ផ្ទៃ​ និងបានថតរូបអនុ​ស្សា​វ​រីយ៍ ក្នុងបរិយាកាសសប្បាយ​រី​ករា​យក្រៃ​លែ​ង៕ ដោយ៖កូឡាប

spot_img
×