Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​វ័យ​៦៨​ឆ្នាំ​ម្នាក់ សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​លើ​មែក​ស្វាយចន្ទី ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​

spot_img

ខេត្តស្វាយរៀង​៖ ដោយសារ​មាន​ជំងឺ​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ​ហើយ​មើល​មិនជា​នោះ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ដាច់ចិត្ត​ចងក​លើ​មែក​ដើម​ស្វាយចន្ទី​ក្រោយ​ផ្ទះ បន្ទាប់ពី​ប្រពន្ធ​កូន​សាច់ញាតិ​ធ្វើបុណ្យ​សែនព្រេន​សុំ​សេ​ក្តី​សុខ​ឲ្យ​ជនរងគ្រោះ​បានជា​ពី​ជំងឺ​បាន​មួយថ្ងៃ ស្រាប់តែ​ចងក​តែម្តង​។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៧​នេះ ស្ថិត​ក្នុងភូមិ​កណ្តៀង​រាយ ឃុំ​កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង​។​បើតាម​សម្តី​ចៅប្រុស​របស់​ជនរងគ្រោះ​មានឈ្មោះ ប៉ាង មករា បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ម៉ោង​ប្រហែល​៦​ជាង ពេល​ងើប​ពី​ដំណេក​ក៏​បាត់​ជីតា ហើយក៏​នាំគ្នា​ដើររក​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា លុះដល់​ម៉ោង​៧​ព្រឹក រូបគេ​(​ត្រូវជា​ចៅ​ជនរងគ្រោះ​)​ក៏បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ស្រាប់តែ​ឃើញ​ជីតា​ចងក​នៅលើ​មែក​ស្វាយចន្ទី ដោយ​ជើង​នៅ​ត្រាំ​ក្នុង​ទឹក​ត្រឹម​កំភួនជើង​ស្លាប់បាត់​ទៅហើយ​មិនដឹង​តាំងពី​ស្មើ​ណា​នោះទេ រូបគេ​ក៏បាន​រត់​ទៅប្រាប់​យាយ ឪពុកម្តាយ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ពិនិត្យ​សាកសព​។ ជនរងគ្រោះ​ខាងលើ​មានឈ្មោះ កុយ សា​មិត្ត អាយុ ៦៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មានកូន​ចំនួន​៦​នាក់ ប្រុស​៤​នាក់ និង​ស្រី​២​នាក់​។​

​ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​សាកសព​រួចមក​ឃើញថា​ពិតជា​ចងក​ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច​បានប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​វ៉ៃ​កូ​

spot_img
×