Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មន្ត្រី​អង្គការ ការពារ និង​អភិរក្ស​សត្វ ព្រៃឈើ ជលផល​កម្ពុជា ចំនួន​១០​នាក់ នាំយកមក​សាកសួរ ករណី​ប្រើប្រាស់​តួនាទី ធ្វើការ​គំរាមកំហែង​ប្រជាពលរដ្ឋ

spot_img

​ខេត្ត​ព្រះសីហនុ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ហេង ប៊ុន​ទី​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ព្រៃនប់ បាន​ឃាត់ខ្លួន​មន្ត្រី​អង្គការ ការពារ និង​អភិរក្ស​សត្វ ព្រៃឈើ ជលផល​កម្ពុជា ចំនួន​១០​នាក់ នាំយកមក​សាកសួរ ដោយ​ជា​ប់ស​ង្ស​យ័​ថា​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន​ពាក់​ស្លាក​លេខ ខ​.​ម នឹង ប្រើប្រាស់​តួនាទី​អង្គការ​ការពារ​និង អភិរក្ស​សត្វ ព្រៃឈើ ជលផល​កម្ពុជា ធ្វើការ​គំរាមកំហែង​ប្រជាពលរដ្ឋ នៅ​ចំណុច​ភូមិ​ស្មាច់​ដែង​ឃុំ​រាម ស្រុក​ព្រៃនប់​ខេត្ត ព្រះសីហនុ​។​

ជ​នស​ង្ស​យ័​ដែល​ឃាត់ខ្លួន​រួមមាន​÷១-​ឈ្មោះ​ឆុន ឈួន ភេទ ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​មន្ត្រី​អង្គការ​និង​អ្នកសារព័ត៌មាន មាន​ទីលំនៅ ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​២-​ឈ្មោះ​កង សា​រ៉ាវុធ ភេទ ប្រុស​អាយុ ៤៧​ឆ្នាំ មុខរបរ មន្ត្រី​អង្គការ​មាន​ទីលំនៅ ភូមិ​១ សង្កាត់​លេខ​៤ ក្រុង ព្រះសីហនុ ។​៣-​ឈ្មោះ​ម៉ម រតនា ភេទ ប្រុស​អាយុ ២៧​ឆ្នាំ​មុខរបរ មន្ត្រី​អង្គការ មាន​ទីលំនៅ ភូមិ​៣​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​៤-​ឈ្មោះ​សាន់ សុខុម ភេទ ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ មន្ត្រី​អង្គការ​មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​៥-​ឈ្មោះ​អឿន ចាន់ថា ភេទ ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មន្ត្រី​អង្គការ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង ព្រះសីហនុ ។​៦-​ឈ្មោះ​នួន ហេង ភេទ ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ មន្ត្រី​អង្គការ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។​៧-​ឈ្មោះ​ហុ​ឹ​ម សុ​ី​ណាត ភេទ ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​មន្ត្រី​អង្គការ​មាន​ទីលំនៅ​ភូមិ​១​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ ។​៨-​ឈ្មោះ​ឈុន ចាន់​ដា​រ៉ា ភេទ ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ មន្ត្រី​អង្គការ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង ព្រះសីហនុ ។​៩-​ឈ្មោះ​ចាន់ រី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​មន្ត្រី​អង្គការ​មាន​ទីលំនៅ​ភូមិ​១​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ ។​១០-​ឈ្មោះ​ផាន សារ៉ាត់ ភេទ ប្រុស​អាយុ ៣៣​ឆ្នាំ មុខរបរ អ្នក​សារ​ព័​ត៍​មាន មាន​ទីលំនៅ ភូមិ​៥​សង្កាត់​លេខ​៤​ក្រុង ព្រះសីហនុ ។​វត្ថុតាង​ចាប់យក​រួមមាន​៖ រថយន្ត​០១​គ្រឿង​ផ្លាក​លេខខ​.​ម​2- 1973​ម៉ាក ម៉ាស​ស្តារ​ពណ៌​ត្រេ​អុ​ី​។​

លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​បញ្ជាក់ថា បច្ចុប្បន្ន​កម្លាំង​មន្ទីរ​យុត្តិធម៌​កំពុង​សាកសួរ​នៅ​បញ្ជាការដ្ឋាន អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ច្បាប់​។ ទោះជា​យ៉ាងនេះ​ក្តី​ក្រុមការងារ​ព័ត៌មាន​នៅ​មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​ពី​ខាង​អង្គការ​ខាងលើ ជុំវិញ​ការឃាត់ខ្លួន ពី​សំណាក់​សមត្ថកិច្ច​នៅឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×