Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺ​វីរុស​កូ​រ៉ូ​ណា វាយប្រហារ​ភ្លាមៗ​ទៅលើ​ប្រជាជន​ចិន ហើយ​សន្ទុះ​នៃ​ការឆ្លង​ក៏មាន​លក្ខណៈ​លឿន​

spot_img

​ភ្នំពេញ​៖​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានប្រកាស​ព័ត៌មាន​ថា នា​ថ្ងៃទី​១៩ ខែកុម្ភៈ លោក​Wang Yi ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន អញ្ជើញ​ចូលរួម​ពិធីជប់លៀង​រាត្រី​នៃ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​ចិន​-​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ឡាន​ឆាង​-​មេគង្គ លើក​ទី​៥ ដែល​បាន​រៀបចំឡើង​ក្នុងប្រទេស​ឡាវ លោក​មានប្រសាសន៍ថា ក្នុងអំឡុង​ពេលនេះ ប្រជាជន​ចិន​កំពុងតែ​រួម​ស្មារតី​គ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។

​ជំងឺ​វីរុស​មួយ​នេះ គឺជា​ការវាយប្រហារ​ភ្លាមៗ​ទៅលើ​ប្រជាជន​ចិន ហើយ​សំទុះ​នៃ​ការឆ្លង​ក៏មាន​លក្ខណៈ​លឿន​ផងដែរ ប៉ុន្តែ​យើង​មិនមាន​ភាព​រួញរា​ទេ ហើយ​រឹតតែ​មិន​ដួល​ដោយ​ងាយ​ផងដែរ​។ ប្រឈមមុខ​ជាមួយនឹង​ជម្ងឺ​នេះ ប្រទេស​ចិន​មិនបាន​ប្រយុទ្ធប្រឆាំង​តែម្នាក់ឯង​នោះទេ ពោលគឺ​ទទួលបាន​ការយល់​គ្នា និង​គាំទ្រ​គ្នា​ពី​បណ្តា​ប្រទេស​លើ​ពិភពលោក​។ មិត្ត​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ទាំងអស់គ្នា​បាន​ឈរ​យ៉ាង​មុះ​មុត ជាមួយនឹង​ប្រទេស​ចិន​តាំងពី​ដំបូង​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច ដោយ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​ចិន​ដោយផ្ទាល់ សកម្មភាព​នេះ​បានបញ្ជាក់​ឲ្យ​ឃើញ​ពី​សុភាសិត​មួយ​ដែល​បាន​លើកឡើងថា “​មានតែ​ក្នុង​កាលៈទេសៈ​នៃ​ការលំបាក​ទើប​ស្គា​ល់ពី​មិត្តភក្តិ​ពិតប្រាកដ​”​។

​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​បង្កើត​វីដេអូ​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​មិត្តភាព​គ្រួសារ​តែមួយ​រវាង​ចិន និង​ថៃ​។ យើង​ក៏បាន​ឃើញថា មន្ត្រីនគរបាល​ប្រចាំ​តំបន់​នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​តារាចម្រៀង​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី សុទ្ធតែ​បានផ្តល់​កម្លាំងចិត្ត​ដល់​ប្រជាពលរដ្ឋ​ចិន​តាម​គ្រប់​ទម្រង់​រូបភាព​។ ប្រទេស​វៀតណាម​ដែលជា​ប្រធាន​ប្តូរ​វេន​នៃ​អាស៊ាន​បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​គាំទ្រ​ពេញទំហឹង​ជាមួយនឹង​ការប្រយុទ្ធប្រឆាំង​វីរុស​មួយ​នេះ​នៅក្នុង​ប្រទេស​ចិន នេះ​បានបង្ហាញ​ពី​ពាក្យពេចន៍​ក្នុង​ចិត្ត​រួមគ្នា​របស់​បណ្តា​ប្រទេស​នៅក្នុង​អាស៊ាន​។

​ចំណែកឯ​លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត (Saleumxay KOMMASITH) រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឡាវ បានរៀបចំ​កិច្ចប្រជុំ​សំខាន់​ចំនួន​ពីរ​សម្រាប់​ថ្ងៃស្អែក​ក្នុង​រយៈពេល​ដ៏​ខ្លី​។ ប្រទេស​ហ្វីលីពីន​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ចិន និង​អាស៊ាន បាន​ទំនាក់ទំនង​កិច្ចសម្របសម្រួល​យ៉ាងច្រើន​ក្នុង​អាស៊ាន​។ មនោសញ្ចេតនា​មិត្តភាព​នៃ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន និង​សង្គម​អន្តរជាតិ បាន​បង្កើន​ជំនឿ​ចិត្ត​ក្នុងការ​ជម្នះ​លើ​បញ្ហា​វីរុស​មួយ​នេះ​សម្រាប់​យើងទាំងអស់គ្នា ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា មាន​ភាពកក់ក្តៅ​ក្នុង​រដូវរងា និង​រដូវ​ផ្កា​រីក​នឹង​ចូលមក​ដល់​។ យើង​ជឿជាក់ថា ឆ្លងកាត់​ករណី​វីរុស​មួយ​នេះ ទំនាក់ទំនង​រវាង​ចិន និង​អាស៊ាន និង​ព្រមទាំង​ទំនាក់ទំនង​រវាង​ចិន និង​បណ្តា​ប្រទេស​ក្នុង​អាស៊ាន នឹង​កាន់តែ​ស៊ីជម្រៅ និង​បាន​លើកកម្ពស់​កាន់តែ​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×