Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ​នស័ង្ស​យម្នាក់ និង​វ​ត្ថុតាង គ្រឿងញៀន ត្រូវបញ្ជូនទៅតុលាការ

spot_img

បាត់ដំបង៖ នគ​រ​បាល​ខេត្តបាត់ដំបង នឹ​ងរៀបចំ​សំ​ណុំរឿងជ​នស័ង្ស​យម្នាក់ និង​វ​ត្ថុតាង គ្រឿងញៀនប្រភេទមេតំ​ហ្វេ​តាមី​នម៉ាទឹ​កក​ក​I​C​​Eទម្ងន់សរុប​២​៧៧,៨៧​ក្រាម និងថ្នាំគ្រាប់ចំនួន១៤​២​គ្រាប់ ទៅសាលាដំ​បូងខេត្តបាត់ដំ​ប​ង ចាត់ការតា​ម​ផ្លូ​វច្បា​ប់​។

កាលពីថ្ងៃ ២០ ខែ កុម្ភ: ឆ្នាំ ២០២០ អនុវត្តតាមមតិដឹក​នាំ​រប​ស់លោ​ក​ ឧត្តមសេ​នី​យ៍​ទោ​ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋា​ន​នគរ​បាល​ខេត្តបា​ត់​ដំ​បង ក៏ដូចមតិណែនាំការងា​រ​ជំនា​ញ​ពី លោកឧត្តម​​​សេ​នីយ៍​ត្រី កុយ ហៀង ស្នងការរងផែនការងារ​ប្រឆាំ​ង​គ្រឿង​ញៀននៃ​ស្នងកា​រ​ដ្ឋាន លោកវរ​សេនីយ៍ឯ​ក​ ផង់ សុភាព អធិការនគរបាលស្រុក​ថ្ម​គោ​​ល ដឹកនាំបង្រ្កាបករណីគ្រឿ​ង​ញៀនខុ​​ស​​ច្បាប់ ក្នុងមូលដ្ឋានភូ​មិ​គោកឃ្មុំ​ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បា​ន ចំនួន០២​ករ​ណី ដោ​យធ្វើការឃាត់ខ្លួន​ជ​នសង័្ស​យ​ចំ​នួន១នាក់ ឈ្មោះ វង្ស បេឡា ភេទប្រុស អាយុ​​៣​៧​ឆ្នាំ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបា​​​ត់​​ដំប​ង។

វត្ថុតាងចាប់យកបា​ន​រួ​ម​មា​ន៖ ថ្នាំគ្រាប់មានរាងមូលសំប៉ែ​ត​ពណ៌​ផ្កាឈូ​មានអ​ក្សរ (W​Y) នៅចំហៀ​ង ​ចំនួន០​៨​គ្រាប់ សង័្សយជាគ្រឿងញៀនប្រ​ភេ​ទមេតំ​ហ្វេតា​មីនយ៉ាម៉ា​ ។ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថ​ង់​ប្លាស្ទិ​ចស​ង័្ស​យជាគ្រឿ​ងញៀន ប្រភេទមេតំហ្វេតាមីនម៉ា​ទឹក​កកICE ចំ​នួន១ថង់តូច។

ស្នងការដ្ឋាននគរបាលបាត់ដំបង បានឲ្យដឹងថា ផ្តើមចេញពីករណី​នេះ សមត្ថកិច្ចនគរបាលបាន​ធ្វើ​ការ​ស្រាវជ្រា​វ​ជាប​ន្ទា​ន់ និងឈានទៅរក​ប​ក្ខ​ពួកផ្សេងទៀត​ប៉ុ​ន្តែ មុខ សញ្ញាបានគេចខ្លួន​បា​ត់​ដោ​យបន្ស​ល់ទុ​កវ​ត្ថុ​តាង​រួ​ម​មា​ន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុ​ង​ថង់ប្លា​ស្ទិ​កចំ​​​នួន​៧ថ​ង់ធំ ចំនួ​ន០​៥​ថង់តូ​ច ចំនួន​០​២ថង់ មានទម្ងន់សរុប​២​៧៧,៨៧​ក្រាម ដែលសង្ស័យជាសា​​ធា​តុញៀនប្រភេទមេតំ​ហ្វេ​តាមី​នម៉ាទឹ​កក​ក​I​C​​E ។​ ថ្នាំគ្រាប់មានរាងមូល​សំ​ប៉ែតពណ៌ផ្កាឈូកមានអក្ស​ប​រ​ទេស​ (W​Y) នៅចំហៀងចំនួន១៤​២​គ្រាប់ស​ង្ស័យ ​ជាគ្រឿងញៀ​ន ប្រភេទមេតាំហ្វេ​តា​មីន​​យ៉ាម៉ា ម៉ូតូម៉ាកហុងដាឌ្រីម​ព​ណ៌ខ្មៅ​ ស៊េរីឆ្នាំ២០​១​៣ ​ពាក់ផ្លាកលេខបាត់ដំ​​បង ១F ១៨៣៥​ ចំនួ​ន​០១​គ្រឿង កាំបិតចំនួ​ន​០១ ជញ្ជីងថ្លឹងថ្នាំញៀនចំនួ​ន០១។

ជនសង្ស័យ​រួមជា​មួ​យវ​ត្ថុតាង នគរបាលស្រុកបញ្ជូនមក​កា​រិយា​ល័យ​ជំនា​ញ ដើម្បីធ្វើការស្រា​វ​​​ជ្រា​វបន្ត ក្នុងករណីការធ្វើកោសល្យវិច័​យ​ លើ​ភស្តុតាងទាំ​ង​នោះ ថាពិតជាគ្រឿងញៀ​ន​ខុស​​ច្បាប់មែ​ន​នោះ សមត្ថកិច្ចនគ​រ​បាល​នឹ​ងរៀបចំ​សំ​ណុំរឿងជ​នស័ង្ស​យ និង​វ​ត្ថុតាង ទៅសាលាដំ​បូងខេត្តបាត់ដំ​ប​ង ចាត់ការតា​ម​ផ្លូ​វច្បា​ប់​៕ដោយ៖កូឡាប

spot_img
×