Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរាជ​ធានី​ភ្នំ​ពេញ បញ្ជូន​ចោរ​ឆក់ ០១នាក់ ទៅតុលាកា​រ

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិ​យា​ល័យស្រា​វ​ជ្រាវ​ប​ទល្មើ​ស​ព្រ​ហ្ម​ទណ្ឌ កងរាជអាវុធហត្ថរា​ជ​ធា​នីភ្នំ​ពេ​ញ បានបញ្ជូនជ​ន​សង្ស័​យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បា​ប់​ ពាក់ព័ន្ធករណីលួចមាន​​ស្ថានទ​ម្ងន់​ទោស (ឆក់ទូរ​ស័​ព្ទដៃ​)។

ការិ​យា​ល័យស្រា​វ​ជ្រាវ​ប​ទល្មើ​ស​ព្រ​ហ្ម​ទណ្ឌ កងរាជអាវុធហត្ថរា​ជ​ធា​នីភ្នំ​ពេ​ញ បានឲ្យដឹងថា ឈ្មោះ ឡុង រ៉ាវុធ ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូ​លដ្ឋាន​អាវុ​ធហត្ថ​ខ​ណ្ឌ​ដូនពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី១៧​ ឈានចូល១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០​៣​:២០នាទី រំលងអាធ្រាត្រ នៅចំណុច លើចិញ្ចើមផ្លូវលេខ​១​២៨ កែងផ្លូវ​ព្រះ​មុ​ន្នីវង្ស សង្កាត់ផ្សារធំថ្មីទី២ ខណ្ឌដូន​ពេ​ញ​ ​រាជធា​នីភ្នំ​ពេញ ក្នុងពេលដែល​រូ​បគេ រួមនិ​ងបក្ខពួកម្នា​ក់ទៀត ឈ្មោះ ណៃ(គេចខ្លួន) បានធ្វើសកម្មភាពជិះម៉ូ​តូ​ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០​១៧ ឆក់ទូរស័ព្ទដៃពីប្រ​ជា​ពល​រដ្ឋ ម៉ាក Oppo ពណ៌ខ្មៅ បានសម្រេច ភ្លាមនោះ ជនរងគ្រោះ បានដេញ​តា​ម ​ស្របពេលដែល​កម្លាំង​អាវុធ​ហ​ត្ថមូ​លដ្ឋាន​ខណ្ឌ​ដូ​នពេ​ញ កំពុងល្បាតក្នុងភូមិ​សា​ស្រ្តរ​បស់ខ្លួ​នឃើ​ញ បានស្ទាក់ឃាត់ខ្លួនម្នា​ក់​ ​និងបក្ខពួកម្នា​ក់​ទៀត ដែលរត់គេ​ច​ខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រា​វ​តាម​ចាប់ខ្លួ​ន​ប​ន្ត៕ដោយ៖កូឡាប

spot_img
×