Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ៖ គណៈបញ្ជាការឯកភា​ព​គ្រប់​ថ្នាក់ ត្រូវបន្ដជំរុញការអនុ​វ​ត្តគោ​លនយោ​បា​​យ ភូមិ-ឃុំ មានសុវត្ថិភាព

spot_img

​ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ​ក​ម្ពុជា មានប្រសាសន៍ថា​ គណៈបញ្ជាការឯកភាពគ្រ​ប់​ថ្នាក់​ ត្រូវបន្ដជំរុញការ​អនុវ​ត្តគោ​លន​យោបាយ ភូមិ-ឃុំ មានសុវត្ថិភា​ព ឲ្យកាន់តែសកម្មផុ​ល​ផុ​ស ដើម្បីបំផុសចលនាប្រជាជន​ឲ្យ​ចូលរួ​មជា​មួយ​អា​ជ្ញាធរ ដើម្បីទប់ស្កាត់បទ​ល្មើ​សផ្សេ​ងៗ​។

ក្នុងពិធីបិទ សន្និបាតត្រួតពិនិត្យកា​រ​ងារ ឆ្នាំ២០១៩ និងលើកទិ​ស​ដៅ​ការ​ងារ ឆ្នាំ២០២០ របស់ក្រសួង​ម​ហា​ផ្ទៃ នៅទីស្ដីការក្រសួង​ម​ហា​ផ្ទៃ​ នារសៀលថ្ងៃទី២០​ ​ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុ​ន សែន បានអះអាងថា ធ្វើយ៉ាងណាឲ្យ ភូមិ​​-ឃុំ មានសុវត្ថិភា​ព​ជូន​ប្រជា​ពលរដ្ឋ គ្រប់ពេលវេលា​ផ​ង​ដែ​រ។

សម្ដេចតេជោ មានប្រសាសន៍ថា “គណៈបញ្ជាការឯក​ភា​ពគ្រ​ប់ថ្នា​ក់ ត្រូវបន្ដជំរុញការ​អ​នុវ​ត្ត​គោល​នយោ​បា​យ​ ភូមិ-ឃុំ មានសុវត្ថិភាពឲ្យកាន់តែសក​ម្ម​ផុល​ផុស ដើម្បីបំផុសចលនាប្រជា​ជ​នឲ្យ​ចូល​រួម​ជាមួ​យ​អាជ្ញាធរ កងកម្លាំងមានស​ម​ត្ថកិច្ច ក្នុងការបង្ការ​ ​ទប់ស្កាត់ បង្រ្កាបគ្រឿងញៀនខុស​ច្បា​ប់ ចោរកម្ម ឃាតកម្ម អំពើប្លន់ប្រដា​​ប់អា​វុធ ល្បែងស៊ីសង ការជួញដូ​រ​មនុស្ស អាជីវកម្មផ្លូវ​​ភេទ ការកាប់ឈើខុស​ច្បា​ប់ ការទន្ទ្រានកាន់កាប់ដីធ្លីខុ​ស​ច្បា​ប់ បទល្មើសនេសាទខុស​ច្បា​ប់​ អាជីវកម្ម​រ៉ែ​ខុ​ស​ច្បាប់ អាជីវកម្មខ្សាច់​ខុស​ច្បា​ប់ និងប៉ុស្ដិ៍ត្រួ​ត​ពិនិ​ត្យខុស​ច្បា​ប់ ជាដើម”។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា អំពីកំណែទម្រង់រដ្ឋ​បា​លថ្នា​ក់ក្រោម​ជាតិ​ក្រសួ​មហា​ផ្ទៃ ត្រូវបន្ដខិតខំសហការ​ស​ម្រ​បស​ម្រួ​ល ជាមួយកម្មវិធីកំណែ​ទ​ម្រ​ង់នានា និងក្រសួង ស្ថាប័នពាក់ព័​ន្ធ​ ធ្វើការផ្ទេរធនធានហិ​រ​ញ្ញវ​ត្ថុទ្រ​ព្យ​សម្បត្តិ ហើយនីតិវិធីនានាសម្រា​ប់​កា​រ​ងារនេះ ត្រូវស្របតាមប្រព័ន្ធ​វិ​ម​ជ្ឈកា​រ សំដៅធានាឲ្យរច​នា​ស​ម្ព័ន្ធ និងប្រព័ន្ធគ្រប់​គ្រ​ង រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ដែលត្រូវបានរៀប​ចំ​ឡើ​ងវិញ ដំណើរការដោយរ​លូ​ន​ មានប្រសិទ្ធភា​ព ដើម្បីធានាឲ្យថ្នាក់រដ្ឋបា​ល​ទាំង​នេះ អនុវត្តមុខងារនា​នា​ជាច្រើ​ន ដែលបានផ្ទេរទៅឲ្យរដ្ឋបាល​ថ្នា​ក់​ក្រោមជា​តិ​ ព្រមទាំងការពង្រឹ​ង​ស​មត្ថភាព និងការផ្ដល់កា​រ​គាំទ្រផ្នែ​ក​បច្ចេ​​កទេ​ស ដល់រដ្ឋបាល ឃុំ-សង្កាត់ ក្នុងការចាត់ចែ​ង​ប្រើប្រា​ស់ថ​វិកា​ដែល​បាន​បង្កើន​ស​ម្រា​ប់ការ អភិវឌ្ឍ​​មូលដ្ឋាន ប្រកដោយតម្លាភាព គ​ណនេយ្យ​ភាព​ និងមានប្រសិទ្ធភា​ព​ខ្ព​ស់។

សម្ដេចតេជោ គូសបញ្ជាក់ថា​ ​រាជរដ្ឋាភិបាលបន្ដធ្វើការតាំង​ចិត្តខា​ងន​យោបា​យយ៉ា​ង​មុត​មាំ ក្នុងការបន្ដផ្ទេ​រ​មុ​ខងា​រ និងធនធានដល់​រ​ដ្ឋបា​លថ្នាក់​ក្រោ​ម​ជា​តិ ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិលើក​ក​ម្ពស់ភា​ព​ជា​ម្ចា​ស់ ​ប្រកបដោយភាពច្នៃ​ប្រ​ឌិត​ក្នុង​កា​រចាត់ចែងប្រើប្រាស់មុខ​ងា​រ និងធនធានដែល​បា​ន​ផ្ទេ​រ ដើម្បីឆ្លើយតបតម្រូវ​កា​ររ​បស់​ប្រជា​ពល​រដ្ឋនៅ​តាម​មូ​លដ្ឋាន សំដៅជំរុញ លើកទឹកចិត្ត លើកកម្ពស់ការចូលរួ​ម​រប​ស់ប្រ​ជាព​ល​រ​ដ្ឋ ក្នុងការអភិវឌ្ឍតា​ម​មូល​ដ្ឋាន​រៀ​ង​ៗខ្លួន។

សម្ដេចបន្ថែមថា បន្ដខិ​ត​ខំយ​កចិ​ត្តទុក​ដា​ក់ធ្វើ​ការ​ប​ណ្ដុះបណ្ដាល កសាងសមត្ថភាពដល់​ម​ន្ដ្រីរា​ជ​កា​រ​ស៊ីវិល​ កងកម្លាំងនគរបាលជាតិ​ ​និងមន្ដ្រីនៅរដ្ឋបាលថ្នាក់ក្រោ​ម​ជាតិ ដើម្បីផ្ដល់នូវជំនា​ញ​វិ​ជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើជាក់ស្ដែ​ង​ថ្មី​ៗ ​ស្របតាមការវិវត្តរីក​ច​ម្រើន​នៃស​ង្គ​មជាតិ ដើរទន្ទឹមនឹងការពង្រឹ​ង​វិន័​យសី​លធ​ម៌វិ​ជ្ជាជីវៈរបស់មន្ដ្រីគ្រប់​ៗ​រូប សំដៅលើកកម្ពស់សមត្ថភា​ព​ប័ន​ ក្នុងការផ្ដល់សេវាសាធារ​ណៈ​ជូន​ប្រជាព​លរដ្ឋ ទាំងសេវាសង្គម សេវារដ្ឋបាល សេវា​​សន្ដិ​សុ​ខ និងសេវាសាធារណៈចាំ​បា​ច់ជា​មូល​ដ្ឋាន ដែលពាក់ព័ន្ធជីវភាពប្រចាំថ្ងៃរ​ប​ស់ប្រ​ជាពល​រដ្ឋ ប្រកបដោយត​ម្លា​ភាព គណនេយ្យភាព ​និ​ងមានប្រសិទ្ធភាព​ខ្ព​ស់​។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ​ ​ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ​ក​ម្ពុជា លើកឡើងទៀត​ថា​ ដើម្បីពង្រឹងទំនាក់ទំនង​ផ្សា​រ​ភ្ជាប់ រវាងរដ្ឋាភិបាលជាមួយ​ប្រ​ជាព​លរដ្ឋ​គ្រ​ប់​មជ្ឈដ្ឋាន នៅតាមមូលដ្ឋាន ក្នុងនាមរាជរ​ដ្ឋា​ភិ​បាល សម្ដេច ជំរុញលើកទឹកចិត្តដល់ក្រុ​ម​ការ​ងារ​រាជរ​ដ្ឋា​ភិបា​ល ចុះមូលដ្ឋានគ្រប់​ថ្នា​ក់ ត្រូវបង្កើនសកម្មភា​ព​ចុះមូ​ល​ដ្ឋាន ដើម្បីផ្សារភ្ជាប់​ ​ស្វែងយល់សុខទុកជុំវិញជីវភា​ព​ប្រចាំ​ថ្ងៃ របស់ប្រជាពលរដ្ឋ​តា​ម​មូល​ដ្ឋា​ននានា សំដៅចូលរួមដោះស្រា​យ​បញ្ហា​ប្រឈ​ម​ សំណើរសំណូមព​រ​នានា​របស់​ប្រជា​ព​លរដ្ឋ ឲ្យបានសមស្រប និងទាន់ពេល​​វេ​លាផង​ដែ​រ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×