Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​​ខេត្ដ​កណ្ដាល​ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​​​ករ​ណី​គំរាមកំហែង​ហែក​កេ​រ្ដិ៍​ និង​ចែកចាយ​រូប​​​អាក្រា​ត​​កាយ​​សង្សារ ជា​សាធារណៈ​ ក្រោ​យពេល​បែក​គ្នា​

spot_img

​កណ្ដាល​៖​ នគរបាល​ព្រហ្មទណ្ឌ​​ក​ម្រិត​​​ស្រាល​ នៃ​ស្នងការដ្ឋាន​នគ​របាល​​ខេត្ដកណ្ដាល​ ក្រោម​ការ​បញ្ជា​ដោយ​​​ផ្ទាល់​​ពី​​លោក​ឧត្ដមសេនីយ៍ត្រី​ ​ឈឿ​ន​ សុចិត្ដ​ ស្នងការ​នគ​របាល​​ខេត្ដ​ក​ណ្ដាល​ និង​មានការ​សម្របសម្រួល​​នី​តិវិ​ធី​ពី​​ព្រះរា​ជ​អាជ្ញា​​អ​ម​សាលាដំបូង​ខេត្ដ​​ បើក​ប្រតិបត្តិការ​ស៊ើបអង្កេ​ត​ស្រា​វជ្រា​វ​ រហូត​ចាប់ខ្លួន​ជនស​ង្ស័​យ​ម្នា​ក់​ ក្នុង​ករណី​គំរាម​កំហែង​​ហែ​កកេ​រ្ដិ៍​ និង​ចែកចាយ​រូប​អាក្រាត​​កាយ​​ជា​​សាធារណៈ​ ដែល​ការ​ចាប់​ខ្លួ​ន​នេះ​ ធ្វើ​ឡើង​នៅ​ត្រង់​ចំណុ​ច​ក្នុ​ង​​រោងច​ក្រ​​មួ​យ​កន្លែង​ ស្ថិត​ក្នុងភូមិ​ព្រែក​​ជ្រៃ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ កាលពី​រសៀល​​​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២០​។​



​មន្ដ្រី​នគរបាល​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​​​កម្រិ​ត​​ស្រា​ល ​នៃ​ស្នងការដ្ឋាន​នគរ​បា​ល​​ខេ​ត្ដកណ្ដា​ល​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​​ អ៊ឹម​ អូន​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​​ជួល​ ទល់មុខ​រោងចក្រ​ព្រែក​​​ជ្រៃ​ ស្ថិត​នៅ​ភូមិ​​ព្រែ​ក​ជ្រៃ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ ចំណែក​​នារី​​រ​ង​​គ្រោះ​មា​ន​​អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កោះ​​​ខ្នុរ​ ឃុំ​ព្រែក​រកា​ ស្រុក​កណ្តាលស្ទឹង​​ ខេត្តកណ្តាល​​។​

​ប្រភព​ដដែល​បន្ដ​ថា​ កាលពី​អំ​ឡុ​ង​ឆ្នាំ​​២​០១៧​ នារី​រង​គ្រោះ​ បាន​ស្គាល់​និង​ធ្វើការ​​ក្នុង​​រោ​ង​ចក្រ​​ជាមួយ​ជនសង្ស័យ​​ នៅ​ភូមិ​ព្រែក​​ជ្រៃ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​​​

​ក្រោយមក​នារី​​រ​ង​គ្រោះ​ និង​ជនសង្ស័យ​ក៏​មាន​​​ទំនា​ក់ទំ​នង​​ស្នេហា​​ជាមួយ​គ្នា​ រហូត​បាន​រួមរ​ស់​​ជា​មួ​យ​គ្នា​ ហើយ​ជនសង្ស័យ​តែងតែ​​ថ​ត​រូប​អាក្រាត​កាយ​រ​បស់​​នា​រី​​រង​គ្រោះ​ទុក​ក្នុង​ទូរស័ព្ទ​​ដៃ​​រប​ស់​ខ្លួ​ន​​ជា​និច្ច​។​ លុះ​មក​ដល់​ឆ្នាំ​​២​០១៩​ នារី​រង​គ្រោះ​បាន​ដឹ​ង​​ថា​ ជនសង្ស័យ​មាន​ប្រ​ព​ន្ធ​​ និង​មានកូន​ពី​រ​​នាក់​​ទៀត​ ទើប​នាង​​សុំ​​បែ​ក​គ្នា​ ប៉ុន្តែ​ជនសង្ស័យ​មិន​​​ព្រម​​ទេ​ ថែម​ទាំង​និយាយ​គំរា​មកំហែ​ង​ថា​ មិន​រៀប​ការ​ទេ​ បើ​ហ៊ាន​រៀ​ប​​ការ​ ខ្លួន​នឹង​ធ្វើ​ឲ្យ​​ខូ​ច​កេ​រ្តិ៍​ឈ្មោះ​តែ​​ម្ដង​។​ រហូត​មក​ដល់​​​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ នារី​រង​គ្រោះ​បាន​​ភ្ជា​ប់ពា​ក្យ​​ជាមួ​យ​គូ​រ​ដ​ណ្ដឹង​​រប​ស់​​ខ្លួន​ ខណៈ​ភ្ជាប់ពាក្យ​បាន​២​​ថ្ងៃ​​ ជនសង្ស័យ​ក៏​បាន​ឆា​ត​​ប្រា​ប់​​ទៀត​ថា​ មិន​ឲ្យ​រៀ​ប​​កា​រ​ទេ​ បើ​មិន​ដូច្នោះ​ ខ្លួន​នឹង​ធ្វើ​ឲ្យ​​​នាង​ ត្រូវ​សង​បណ្ណា​កា​រ​​គេ​ ​និង​គំរាម​សម្លាប់​ជា​ច្រើន​​លើក​​ច្រើន​​សារ​ បន្ទាប់​មក​ជនសង្ស័យ​បាន​​​ផ្ញើ​រូប​អាក្រាត​កាយ​របស់​នា​រី​​រ​ង​គ្រោះ​ ដែល​ធ្លាប់​ដេក​​ជា​មួយ​​ខ្លួ​ន​ ទៅ​គូរ​ដណ្តឹង​​ ​និង​បងប្អូន​ជា​ច្រើន​​នា​ក់​​ទៀត​ រហូត​ទាល់តែ​ខាង​គូរ​ដ​ណ្តឹ​ង​​របស់​​នា​រី​រង​គ្រោះ​ បាន​សុំ​ផ្តាច់​ពាក្យ​​​នៅ​​ថ្ងៃ​​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ដោយ​មិន​​ព្រ​ម​​រៀប​ការ​ជាមួយ​នារី​រង​​​គ្រោះ​​ឡើយ​​ ទោះបីជា​ជិត​ដល់​​​ថ្ងៃ​​រៀប​ការ​នៅ​ថ្ងៃ​ទី​២​១​ ខែកុម្ភ​:​ ឆ្នាំ​២០២០​នេះ​​​ក៏​ដោ​យ​​។​

​ប្រភព​ដដែល​បន្ដ​​​ទៀត​ថា​ ដោយ​មាន​ភាព​អាម៉ាស់​​​ និង​ត្រូវ​សង​ថ្លៃ​ប​ណ្ដា​​កា​រ​ទៅ​​ខាង​​គូ​រ​ដណ្ដឹង​ ក្រោយ​ពី​គូរ​ដណ្ដឹង​​សុំ​​ផ្ដា​ច់​​ពា​ក្យ​ នារី​រង​គ្រោះ​ក៏​បាន​ដាក់​​​ពាក្យប​ណ្ដឹង​ ប្ដឹង​ការិយាល័យ​​ព្រ​ហ្មទ​ណ្ឌ​ក​ម្រិត​​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបា​ល​​ខេ​ត្ដក​ណ្ដាល​ ដើម្បី​ជួយ​អន្ដ​រា​គ​មន៍​ចាប់ខ្លួន​ជនស​ង្ស័​យ​​ខាង​លើ​យក​មក​ចាត់​កា​រ​តា​ម​ច្បាប់​។​ បន្ទាប់​ពី​នគរបាល​​ជំ​នាញ​​ការិ​យាល័​យ​ព្រ​ហ្មទណ្ឌ​​ក​ម្រិត​ស្រាល​ទទួល​បាន​ពាក្យ​ប​ណ្ដឹង​ពី​នារី​រ​ង​​គ្រោះ​ ភ្លាម​នោះ​ក៏​ស៊ើបអង្កេ​ត​​ និង​ស្រាវជ្រាវ​ ក្រោម​ការ​បញ្ជា​​ដោ​យ​​ផ្ទាល់​​ពី​​លោក​​ឧត្ដម​សេ​នីយ៍​ត្រី​ ឈឿ​ន​ សុចិត្ដ​ ស្នងការ​នគរ​បា​ល​​ខេត្ដ​ មានការ​សម្របសម្រួល​នី​តិ​វិធី​​​ពី​ព្រះ​រាជ​អាជ្ញា​​អ​ម​សា​លាដំបូ​ង​​ខេត្ដ​ បាន​ចាប់ខ្លួន​ជនសង្ស័​យ​​នៅ​​ក្នុង​​រោច​​​ក្រ​នៅ​មួយ​កន្លែង​​នៅ​​រាជ​ធា​នី​​ភ្នំពេញ​ រួច​កសាង​សំ​ណុំ​រឿង​​ចា​ត់ការ​​តា​ម​​នីតិវិ​ធី​​ច្បាប់​ ៕ ដោយ៖កូឡាប

spot_img
×