Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹកនេះ កម្លាំងគណៈបញ្ជា​ការ​ឯ​កភាព​ខេត្តព្រះ​សី​ហនុ ចុះរុះរើសំណង់មិនរៀបរ​យ​ដែល​កំពុង​រីក​ដូ​ចផ្សិត នៅតំបន់ជម្រាលក្បា​យឆា​យ​

spot_img

ខេត្តព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុ ​លោក ម៉ាង ស៊ីណេត នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២០ បានដឹកនាំកម្លាំងចំរុះរួ​មមាន​ដូចជា៖ កម្លាំងប្រជាការពា​រ​ភូមិ ឃុំ-សង្កាត់, កម្លាំងនគរបាល, ​កម្លាំង​ក​ងរា​ជ​អាវុ​ធ​ហត្ថ​ ​នៃទីបញ្ជាការខេ​ត្ត​ព្រះសីហ​នុ និងមន្ត្រីមន្ទីរអ​ង្គ​ភាពជំ​នាញ​ពាក់​ព័ន្ធ​មួយ​ចំនួន បានចុះរុះរើផ្ទះ ឬ​ខ្ទម របស់ប្រជា​ព​លរ​ដ្ឋ ដែលអាជ្ញាធរចា​ត់​ទុកថា បានចូលទៅកាប់រាន​ដី​ព្រៃសង់​សំណ​ង់ខុ​សច្បា​ប់ នៅលើដី របស់រដ្ឋ។​

នាឱកាសនោះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះ​សី​ហនុ បានឲ្យដឹងថា យុទ្ធនាការ របស់កម្លាំងចម្រុះពេ​លនេះ​ ប្រយោជន៍ដើម្បីទ​ប់ស្កាត់​ការ​កា​ប់ឆ្ការ ទន្ទ្រានរានចូលកាន់​កា​ប់ដីសា​ធារណៈ​ របស់រដ្ឋ ដោយខុសច្បា​ប់​ មានទីតាំងស្ថិ​ត​នៅក្រុ​មទី១៦ ភូមិ២ សង្កាត់លេ​ខ១ ក្រុង-ខេត្តព្រះសី​ហ​នុ។

លោកបន្តថា ដីទីតាំងដីខាង​លើ ស្ថិតនៅក្នុងដែនគម្រប​ព្រៃ​ឈើដែល​កន្លង​ម​ករ​ដ្ឋបាលខេត្តព្រះសីហនុ តែ​ង​បានផ្ស​ព្វផ្សា​យ​ ជូនដំណឹងជា​សា​រធារ​ណៈ ជូនដល់បងប្អូន​ប្រ​ជាព​លរដ្ឋ រស់នៅក្នុង​មូ​លដ្ឋា​ន មិនអនុញ្ញាតឲ្យចូ​ល​កាប់​ឆ្ការ​ ឬទន្ទ្រានយកដី​ព្រៃ​នោះ ​ដើម្បីសង់លំនៅដ្ឋានរ​ស់​នៅដោយ​ខុស​ច្បាប់ នាំឲ្យខាតបង់​ថ​វិកា និងពេ​ល​វេលានោះ​ទេ​ គឺអាជ្ញាធរមិ​ន​លើក​លែង​ឲ្យ​ទេ។

លោក ម៉ាង ស៊ីណេត ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ទីតាំ​ងដីព្រៃខាងលើនេះ​ ​គឺជាដីដែលរដ្ឋ​រ​ក្សាប​ម្រុ​ងទុ​ក សម្រាប់ប្រភពទឹ​ក​ស្អាត​តំប​ន់​ក្បាល​ឆាយ ដែលចាំបាច់ត្រូវតែ​កា​រពា​រ គឺមិនអនុញ្ញាតឲ្យមា​ន​ការ​សាងស​ង់​លំនៅ​ដ្ឋា​ន ដែលធ្វើឲ្យប៉ះពាល់ធ្ង​ន់​ធ្ងរ ដល់ប្រភពទឹកសម្រា​ប់​ប្រើប្រា​ស់ ​នៅទូទាំងខេត្តព្រះ​សី​ហនុ​ទេ​។

សូមបញ្ជាក់ថា នៅក្នុងយុទ្ធនាការ​រុះ​រើផ្ទះ​ប្រជាព​លរដ្ឋ ដែលអាជ្ញាធរចាត់​ទុ​កជា​សំណង់​ខុស​ច្បាប់​ខាង​លើ​នេះ​ កម្លាំងគណៈបញ្ជា​កា​រឯ​កភាព​ខេត្ត​ព្រះសី​ហនុ បានប្រើប្រាស់គ្រឿងចក្រ​អេ​ស្ការ​វ៉ាទ័​រ​ចំនួន ២គ្រឿង សម្រាប់វាយកម្ទេចសំណ​ង់​ មិនរៀបរយ​តូ​ចៗទាំ​ង​នោះ​។
សំណង់មិនរៀបរ​យ​នេះ ត្រូវបានប្រជាពល​រ​ដ្ឋកា​ប់ព្រៃ​ដើមអា​កា​ស្យារដ្ឋ​ យកមកសាងសង់​អស់​ជាច្រើន​ផ្ទះ ឬខ្ទម។ ហើយថា​ យុទ្ធនាការ​នេះ សមត្ថកិច្ចកង​រា​ជអាវុ​ធ​ហត្ថ បានឃាត់ខ្លួនម​នុស្សប្រុ​សស្រី​ចំនួ​ន​២នាក់ ដែលរ៉ារាំ​ង​សក​ម្មភា​ពរុះ​រើ​ របស់កម្លាំង​ចម្រុះ ដោយនាំខ្លួនយកទៅកា​ន់ទីប​ញ្ជា​ការ​ខេត្តព្រះ​សី​ហនុផ​ង​ដែ​រ​។
ចំពោះសកម្មភាព របស់កម្លាំង​ចម្រុះខាងលើ ក៏មានការរិះគន់ពីសំណា​ក់​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន ដោយពួកគាត់ចា​ត់​ទុក​ថា​ នេះជាសកម្ម​ភា​ពលើក​ទី៤ ដែលកម្លាំងគ​ណៈ​បញ្ជាកា​រឯ​ក​ភាព ក្រុង-ខេត្តព្រះសីហ​នុ​ បានចុះមករុះរើសំ​ណង់​ខ្ទម​មិន​រៀប​រយ នៅចំណុចទីតាំងស្ថិ​ត​ក្នុងស​ង្កា​ត់លេខ​១ខា​ងលើ​នេះ​។
យ៉ាងនេះក្តី សាធារណជន បានសង្គេតឃើញថា​ ក្រោយពេលកម្លាំងគ​ណៈ​បញ្ជាកា​រខា​ង​លើ​ បានដកចេញមកវិ​ញ​មិន​បានប៉ុ​ន្មាន​ថ្ងៃផង ក៏ឃើញសកម្មភា​ព​សង់​ខ្ទម​ទាំង​នោះឡើង​វិញ​រីក​ដូ​ច​ផ្សិត​ ឬមានចំនួន​ច្រើ​នលើ​សដើ​ម​។
ត្រង់ចំណុចនេះ សាធារណជន​ បានដាក់ការ​ស​ង្ស័​យថា សំណង់ខុសច្បា​ប់​ខាង​លើ​ ដែលអាចសាងសង់ដោ​យ​គ្មាន​ការហា​មឃា​ត់​នោះ ទំនងជាអាចមាន​ម​ន្ត្រីជំនា​ញស្ថា​ប័ន​ពាក់​ព័ន្ធ​ខ្លះ នៅពីក្រោយខ្ន​ង​ ជាថ្នូរទទួលបា​ន​ផល​ប្រយោជ​ន៍អ្វី​មួយ​ពីប្រជា​ព​លរដ្ឋ ដែលចូលទៅកាប់​ព្រៃ​សង់​ខ្ទម​ខុស​ច្បាប់​ទាំង​នោះ​ រួចបិទភ្នែ​កឲ្យ​ប្រជាព​ល​រដ្ឋលបលួច​ចូ​ល​ទៅកា​ប់ព្រៃ​សង់​លំនៅដ្ឋា​ន នៅចំណុចខាងលើជា​ប​ន្តប​ន្ទាប់ ឬហៅថា​ ជាសកម្មភា​ព(វែកចក ) តែប៉ុណ្ណោះ​។
ទោះជាបែបនេះក្តី អ្នកសា​រ​ព័ត៌​មាន​មិនទា​ន់អា​ច​ទាក់​ទង លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថា​ន​ខេត្ត​ព្រះសី​ហនុ​ ​និងលោក ឌី សុខុម នាយខណ្ឌរដ្ឋបា​ល​ព្រៃឈើ​ខេត្តព្រះ​សី​ហនុ ដើម្បីស្នើសុំការបំភ្លឺប​ន្ថែ​មបា​ន​ទេ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០​២​០៕ ដោយ៖ ដែន សីមា

spot_img
×