Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបា​លខេ​ត្តតា​កែ​វ៖ ការគោរពវិន័យរប​ស់​អង្គ​ភាព គឺគុណនៃតម្លៃរ​បស់​មន្ត្រីន​គរ​បាល​ជាតិ

spot_img

តាកែវៈ ជួបសំណេះសំណាលជាមួយនិ​ង​សិក្ខា​កាម ដែលទើបតែប្រឡងជាប់បា​ន​ចូល​ប​ម្រើ ជានគរបាលជាតិថ្មីស្ន​ង​ការ​នគ​របា​លខេ​ត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ​បានក្រើនរំលឹកឲ្យយកចិត្តទុកដាក់​ខ្ពស់ គោរពទៅលើវិន័យរបស់អ​ង្គ​ភាព​ជា​ធំ ព្រោះកងកម្លាំងនគរ​បាលដែលមា​ន​វិន័យ និងគោរពទៅតាមបទប​ញ្ជា​ គឺជានគរបាលយុ​ត្តិ​ធម៌ដែលមានតម្លៃលើការងា​រ​បម្រើ​ដល់​ប្រជា​ព​លរដ្ឋ ការពារព្រះម​ហា​ក្សត្រ ​ការពារថ្នាក់ដឹកនាំដែ​ល​ប្រសូ​ត្រ ចេញពីការបោះឆ្នោតដោយ​ប្រ​ជាព​លរដ្ឋ​ផ្ទា​ល់ ។

មានប្រ​សាស​ន៍លើកឡើងយ៉ាង​ដូច្នេះ គឺក្នុងពេលដែលលោ​ក​ស្នង​ការ បានជូបសំណេះសំណាលជា​មួ​យនិ​ងប្អូន​ៗសិ​ក្ខាកា​ម ដែលទើបតែប្រឡង​ជាប់បា​នចូ​លប​ម្រើ ការងារជានគរ​បា​លជាតិ នៃស្នងការដ្ឋានន​គ​របា​លខេត្ត​តាកែ​វ ចំនួន ៧០រូប នៅសាលប្រជុំរ​បស់ស្ន​ងកា​រដ្ឋាន​ផ្ទាល់ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ២០២០ ។

លោកឧត្តមសេ​នីយ៍ទោ សុខ សំណាង បានលើកឡើងបន្តថា ​នគរ​បាល​ជាតិ គឺមានតួនាទីយ៉ាង​សំខាន់​ទៅលើ​ការចូ​ល​រួម ថែរក្សាសន្តិសុខស​ណ្តា​ប់​ធ្នាប់ នៅក្នុងស​ង្គ​មឲ្យមានស​ណ្តាប់​ធ្នាប់​ល្អ ជាពិសេស រ​ក្សាឲ្យបាននៅសុខ​សុ​វត្ថិភាព​ភូមិ​ឃុំ ដែលប្រជាព​ល​រដ្ឋ​រស់នៅ ដាច់ខាតមិ​នឲ្យមានចោលួច ឆក់ ប្លន់ ក្មេងទំនើង​ និ​ងគ្រឿងញៀន ។ ហើយចំពោះតួនាទីរប​ស់ន​គរ​បា​លជា​តិ ដែលត្រូវធ្វើយ៉ា​ង​ណា​នោះ ​គឺសិក្ខាកាមនិងត្រូវ​បា​នប​ញ្ជូន ទៅហ្វឹកហ្វឺននៅសាលាន​គ​របា​លជា​តិភូមិ​ភាគ​៣ នៅត្រែ​ងត្រ​យឹ​ង ដើម្បីសិក្សាចំណេះជំនា​ញ​រយៈ​ពេល​ ៤ខែ ដើម្បីក្លាយខ្លួនជាន​គ​របា​លជាតិ​យ៉ាង​ពេញ​លេ​ញ នឹងត្រូវបាន​តាំ​ងស៊ុ​បពេ​ញសិ​ទ្ធិ​ជាមន្ត្រី​នគ​របា​លតែ​ម្ត​ង ។

លោកស្នងការបា​នសង្ក​ត់ធ្ង​ន់ថា ក្នុងពេលដែលសិក្ខាកា​ម​កំពុ​ង​សិក្សា ត្រូវក្រេបជញ្ជក់​យ​កវិ​ជ្ជាជីវៈពីគ្រូ​ឧ​ទ្ទេ​ស ដើម្បីទទួលបា​ន​និទ្ទេស​ល្អ​ៗ ត្រឡប់ចូលមកបម្រើរ​កា​រងារ​ដល់​ស្នង​ការ​ដ្ឋា​នវិញ ទាំងមាន​ស្នា​ដៃ និងកិត្តិយ​​ស ក្នុងនោះលោកនិងធ្វើ​ការស្នើ​សុំទៅ​ថ្នា​ក់លើ ដើម្បីធ្វើជាលិខិ​ត​សរសើរ ដើម្បីលើកទឹកចិត្តដ​ល់​ក​ងកម្លាំងនគរបា​លរ​បស់យើ​ង​ ដែលខិតខំបំពេ​ញភារៈ​កិច្ច​បា​នល្អ​ ៕ដោយ៖ តាកែវ

 

spot_img
×