Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីទើបសម្រាល​កូន នៅមន្ទីរពេទ្យបង្អែក​ខេ​ត្តស្វា​យរៀង ទទួលបានអំណោយរបស់សាខាកាកបាទក្រហមខេ​ត្ត​

spot_img

ស្វាយរៀងៈ ដើម្បីអបអរសាទរទិវាជា​តិសុខ​ភាព​មា​តា ទារក និងកុមារ ដែលមានសម្តេចកិត្តិ​ព្រឹ​ទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រ​ហមក​ម្ពុជា និងជាឥស្សរជនឆ្នើម​ថ្នាក់ជា​តិ នៃផែនការសកម្មភា​ពរួ​មអគ្គ​លេខា​ធិការអង្គការសហ​ប្រ​ជាជា​តិ ដើម្បីសុខភាព​ស្រ្តី និងកុមារ នៅព្រឹកថ្ងៃទី​ ២១ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅមន្ទីរពេទ្យបង្អែក​ខេ​ត្តស្វាយ​រៀ​ង ក្រុមការងារសាខាកា​ក​បាទក្រ​ហម​កម្ពុ​ជាខេត្ត​ស្វាយរៀ​ង ដឹកនាំដោយ​លោ​ក ម៉ែន វិបុល ប្រធានគណៈកម្មាធិ​កា​រសាខា​ សមាជិក សមាជិការគណៈកម្មាធិ​ការសា​ខា ក្រុមប្រតិ​ប​ត្តិសា​ខា បាននាំយកអំណោយមនុ​ស្ស​ធម៌រ​បស់​សាខា​ ចុះសួរសុខទុក្ខស្រ្តី​ទើ​បសម្រា​លកូន​ ចំនួន ៤៣ នាក់ (ក្នុងនោះមានស្ត្រីម្នាក់​ស​ម្រាលបា​នកូ​នភ្លោះ​ពីរ​)​ ។

លោក ម៉ែន វិបុល បានមានប្រសា​ស​ន៍ថាៈ ក្នុងគោលបំណងលើក​កម្ពស់​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះសុខភាព​មាតា​-ទារក-កុមារ ទូទាំងប្រទេស ហើយ​ដែលប្រ​ធានប​ទសម្រា​ប់​ឆ្នាំ ២០២០ នេះផ្តោតលើ(សុខភាពកុមារ​កម្ពុ​ជានាពេលអ​នា​គ​ត) និងដើម្បីដា​ស់​តឿន​ លើកទឹកចិ​ត្តឲ្យស្ត្រី​មកស​ម្រា​លកូន នៅមន្ទីរពេទ្យឬ​មណ្ឌ​លសុខ​ភាព​ ។

លោកប្រធានគណៈកម្មាធិការសាខា​ ក៏បាននាំមកនូវប្រ​សា​សន៍ផ្តាំ​ផ្ញើសួ​រសុខ​ទុក្ខ និងក្តីនឹ​ក​រលឹក​ពីសំណា​ក់ស​ម្តេច​កិត្តិព្រឹ​ទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកា​កបា​ទក្រហ​មកម្ពុ​ជា ដែលជានិច្ចកាល​សម្តេ​ច តែតែងគិតគូរពីសុ​ខ​ទុក្ខរ​បស់​បងប្អូន​ប្រជា​ពលរ​ដ្ឋ ងាយរ​ងគ្រោះ​ ​និងរងគ្រោះដោយសារគ្រោះ​មហន្ត​រាយផ្សេ​ងៗ ពិសេសស្រ្តី និងកុមារ ដោយមិនប្រកាន់វ​ណ្ណៈ​ ពូជសាសន៍ ​ពណ៌សម្បុរ​ឬនិ​ន្នាការ​នយោបា​យអ្វី​ឡើយ​ ។

លោកប្រធានគណៈ​ក​ម្មាធិកា​រ​សាខា បានផ្តាំផ្ញើរដល់ស្ត្រីក្រោយស​ម្រា​លកូ​នទាំ​ងអស់ ត្រូវតែបោះបង់ចោលទ​ម្លា​ប់ខ្មា​សអៀន ​ធ្វើការពិគ្រោះយោបល់​ជា​មួយ​គ្រូពេ​ទ្យជំនា​ញ នៅមណ្ឌលសុខភាពឬ​ម​ន្ទីរ​ពេទ្យ ដែលនៅជិត​បំផុត កុំជក់បារីឬប្រើ​ប្រា​ស់ថ្នាំជ​ក់​ ព្រមទាំងកុំ​ពិសា​ស្រាឬ ជាតិស្រវឹងក្នុងពេលមា​នគភ៌ ហើយជាពិសេស​ត្រូវ​ទៅស​ម្រាល​កូន​នៅមន្ទី​រពេទ្យឬមណ្ឌល​សុខភាព ដោយឆ្មបជំនាញ​ដែលបា​នទ​ទួលកា​របណ្តុះ​បណ្តា​លត្រឹម​ត្រូវ ។ អំណោយដែលបានផ្តល់​ស​ម្រាប់ម្តា​យ ៤៣ នាក់ក្នុងម្នាក់​ទ​ទួល​បាន​ ៖ សារុង ១ ភួយ ១ ​ក្រមា ១ទឹកដោះ​គោ​ខាប់ ៥ កំប៉ុង ស្ករស ២ គ.ក្រ ថវិកា ៥០,០០០ រៀល សម្រាប់ទារក ទទួលបាន មួក ១ អាវ ១ ស្រោមដៃ ស្រោមជើង ១ កំប្លេ ក្រណាត់ត្រីកោណ ១ ដុំ កន្សែងធំ ១ កន្សែងតូច ១ មុងទារក ១ សាប៊ូកូនក្មេង ១ ដប ម្សៅកូនក្មេង ១ ដប ៕ដោយ៖ វ៉ៃកូ

spot_img
×