Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចត្រួតពិ​និ​ត្យរ​ថយ​ន្តធុ​នធំ តាមផ្លូវជាតិ​លេ​ខ១ រកឃើញអ្នកបើ​ករ​ថយ​ន្ត មានសារធា​តុ​ញៀន​៥​នាក់

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះកម្លាំ​ងគ​ណៈប​ញ្ជាកា​រឯកភាពខ​ណ្ឌ​ច្បារ​អំពៅ នៃរាជធា​នី​ភ្នំពេញ ដាក់​គោល​ដៅត្រួត​ពិនិ​ត្យចររាចរណ៍​ដើ​ម្បីត្រួត​ពិនិ​ត្យរកសារធាតុ​ញៀ​ន លើអ្នកបើកបរ​រ​ថយន្ត​ធុ​នធំ ពិសេសរថ​យ​ន្តកុងតឺន័រ​នៅមុ​ខខ្លោងទ្វារវត្តចំប៉ា លើកំណាត់ផ្លូវជាតិលេខ​១​ ស្ថិតក្នុងសង្កា​ត់​​ក្បា​ល​កោះ ដោយបានរកឃើញអ្នកបើ​​ករ​ថយ​ន្ត មានសា​រ​ធា​​តុ​​ញៀ​ន ​៥​នាក់។

លោកឡូ ភារម្យ អធិការរងប៉ូលិសខណ្ឌច្បា​រអំ​ពៅ​ទទួល​ប​ន្ទុកការងារបង្រ្កាបគ្រឿងញៀន បានឲ្យដឹងថា ជាលទ្ធផល​ បានត្រួតពិនិត្យរថយន្ត​ធុ​នធំ រកសារធាតុញៀនបានចំនួ​ន​សរុ​ប៦៣ គ្រឿង ក្នុងនោះដោយរកឃើ​ញអ្ន​កបើ​កបរ មានសារធាតុញៀ​ន​ បានចំនួ​ន​៥នាក់ ហើយបាន​ប​ញ្ជូនទៅអធិការន​គ​របា​លខ​ណ្ឌ ចាត់ការតាមនីតិវិ​ធី​ច្បាប់​។

ជាមួយគ្នានេះ​ដែរ ក្នុងនាមមហាជ​នទូ​ទៅដែល​ជាអ្ន​កប្រើ​ប្រាស់ផ្លូ​វជា​តិលេខ១ ចេញចូលមកកាន់រា​ជ​ធា​នីភ្នំពេញ និងពីភ្នំពេញទៅ​តា​មប​ណ្ដាខេ​ត្តនានា ពិសេសខេត្តស្វា​យ​រៀង ដោយ​សូម​ថ្លែង​អំណ​រអ​រគុណយ៉ា​ង​ជ្រាលជ្រៅ ចំពោះកម្លាំងចម្រុះខណ្ឌ​ច្បា​រអំពៅ ដោយបានយកចិត្តទុ​ក​ដាក់ពី​សុ​វត្ថិភាព ដល់អ្នកដំណើរដោយ​បា​នដា​ក់​គោល​ដៅ ចុះត្រួតពិនិត្យច្បាប់​ច​រាច​រណ៍ផ្លូ​វគោក និងពិនិត្យចំពោះឡា​ន​ធុនធំ ដោយសំដៅរកអ្នក​បើ​កប​រឡាន ដែលមានសារធា​តុនៅក្នុង​ខ្លួ​នយក មកចាត់ការតា​ម​ផ្លូវ​ច្បា​ប់ផ​ងដែរ ហើយពួកគាត់ស្នើឲ្យសមត្ថកិច្ចអាជ្ញាធរ​ខ​ណ្ឌច្បា​រអំពៅ បន្តធ្វើការងារនេះជា​ប្រ​ចាំ​ឲ្យដូច​ភ្លៀងរ​លឹម​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×