Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកគ្រប់គ្រង​នាវា Westerdam ថ្លែងអំណរ​គុណ កម្ពុជា ពិសេស សម្តេច ហ៊ុន សែន ​និងត្រៀមចាកចេញពី​កំព​ង់ផែ​ក្រុ​ងព្រះសី​ហ​នុ នៅថ្ងៃទី២៣ ខែកុម្ភៈ

spot_img

ខេ​ត្តព្រះសីហនុ៖ មន្ត្រីកំពង់ផែក្រុងព្រះសីហនុ​ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នាវា Westerdam នឹងរំ​កិល​ខ្លួន ចាកចេញពីចំណតកំព​ង់ផែក្រុ​ងព្រះសី​ហ​នុ ជាបណ្តោះ​អា​សន្ន​ ដោយបណ្តែត​ខ្លួ​ន ទៅឈប់សំច​ត​នៅលើ​លម្ហ​សមុ​ទ្រ​ ខាងក្រៅផែថ្មជំ​នួ​សវិញ ដើម្បីរៀបចំចាក់​ប្រេ​ង សម្រាប់បន្តធ្វើដំ​ណើរ​ចាកចេ​ញពី​ប្រទេស​ក​ម្ពុ​ជា។

មន្ត្រីកំពង់ផែដដែ​ល​បន្តថា តាមការគ្រោ​ង​ទុក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នាវានេះនឹងចូលមក​ច​តចំ​ណត​ផែថ្ម​ម្ត​ង​ទៀ​ត ដើម្បីរៀបចំបែ​ប​បទ មុននឹងចាកចេ​ញ​ពី​ប្រទេ​ស​ក​ម្ពុ​ជា។

បន្ថែមលើនេះ ថ្នាក់ដឹក​នាំ​ក្រុម​ហ៊ុ​ននាវា Westerdam ដែលមានមូលដ្ឋា​ន​នៅស​ហរ​ដ្ឋអា​មេរិក បានគោរព​ថ្លែ​ងអំណ​រ​គុ​ណ​ ដល់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក​ម្ពុជា ក៏ដូចជាអរគុណប្រ​ទេ​ស​ក​ម្ពុជា ដែលអនុគ្រោះ​ឲ្យនា​​វា របស់ខ្លួន បានចូលចត ​បន្ទាប់ពី​ស្ថិត​នៅលើផ្ទៃ​សមុ​ទ្រជា​ង​១០ថ្ងៃ ដោយសារតែមានប្រ​ទេ​ស និងកោះមួ​យ​ចំ​នួន បានបដិសេធ​មិ​នឲ្យចូលចត ក្រោមហេតុផល​ថា “បារម្ភពីមេ​រោ​គ Covid-19″។

ចំពោះបញ្ហានេះ មន្ត្រីកំពង់​ផែក្រុង​ព្រះសី​ហនុ បានដក​ស្រ​ង់​សម្តី អ្នកគ្រប់គ្រងក្រុម​ហ៊ុ​ន​នាវា Westerdam មកបញ្ជាក់ប្រាប់ប្រព័ន្ធផ្ស​ព្វ​ផ្សាយ​ថា ក្រុមហ៊ុននាវា​ Westerdam សូមថ្លែងការអ​រ​គុណ និងអធ្យាស្រ័យ​ ​ដែលការឈប់សំ​ច​តយូ​រថ្ងៃនៅ​ក្នុង​ប្រទេ​ស​កម្ពុជា ដោយមិនមានបង់​ប្រា​ក់​ដល់​កំព​ង់ផែ ស្របពេលកំព​ង់​ផែក្រុ​ងព្រះ​សី​ហនុ​ មាននាវាដឹក​ទំ​និ​ញចេញ ចូល ដ៏មមារញឹ​ក​៕ ដោយ៖ ដែន សីមា

spot_img
×