Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យសរសើ​រ! ពេទ្យម្នាក់នៅចិ​ន​ សុខចិត្តពន្យារពេលរៀ​បការ ដើម្បីប្រយុទ្ធប្រឆាំង​នឹ​ងវីរុ​សកូ​រ៉ូ​ណា តែចុងក្រោយបា​នស្លាប់​ដោយ​សារ​វីរុស

spot_img

វេជ្ជបណ្ឌិ​តម្នាក់​នៅក្នុ​ងប្រទេស ដែលបានពន្យារពេលរៀ​ប​​អាពាហ៍​ពិពា​ហ៍ ដើម្បីធ្វើកិច្ចការនៅជួរ​មុ​ខប្រយុ​ទ្ធប្រ​ឆាំងនឹ​ងវីរុ​ស​កូរ៉ូ​ណា ឬ COVID-19 បានស្លាប់ ក្រោយពេលឆ្លងវីរុ​សដ៏កាច​សាហា​វនោះ​។

លោក​វេជ្ជបណ្ឌិត Peng Yinhua វ័យ ២៩ឆ្នាំ បានព្រមព្រៀងពន្យារពេ​លរៀបការជាមួ​យនឹង​អនា​គតប្រ​ព​ន្ធគាត់ រហូតដល់កា​រប្រយុ​ទ្ធប្រឆាំ​ងនឹ​ងវីរុ​ស​កូរ៉ូណា ទទួលបានជោគ​ជ័យ ប៉ុន្តែគាត់បានស្លាប់មុន​ពេលទទួលបា​នជោ​គជ័​យលើវា។

បើតាមការចុះផ្សាយរបស់​កាសែ​ត​រដ្ឋចិន People’s Daily នៅថ្ងៃព្រហ​ស្ប​តិ៍ម្សិល​មិញ​នេះ បានឲ្យដឹងថា លោកគឺជាវេជ្ជបណ្ឌិតផ្នែ​កផ្លូវ​ដង្ហើ​មនៅម​ន្ទី​រពេទ្យ First People’s Hospital ដែលស្ថិត​នៅក្នុ​ង​ស្រុក Jiangxia នៃទីក្រុងវូ​ហា​ន។​

លោក Peng Y​inhua ត្រូវបានគេបញ្ជូនទៅកាន់ម​ន្ទី​រពេទ្យ​ខាង​លើ នៅថ្ងៃទី ២៥ មករា ប៉ុន្តែស្ថានភាពរបស់គាត់​បា​នធ្ងន់​ធ្ង​រខ្លាំង​នៅថ្ងៃ​ទី ៣០ ខែមករា ហើយបន្ទាប់មកគាត់ត្រូ​វ​បាន​គេបញ្ជូ​នប​ន្តទៅ​កាន់ម​ន្ទី​រពេទ្យ Jinyintan ក្នុងទីក្រុងវូ​ហា​ន​។​

ជាអកុសល ស្ថានភាពរបស់​គា​ត់មិន​ធូ​រស្រា​លឡើ​យ​ ហើយគាត់បានស្លាប់នៅ​ម៉ោ​ង ជិត ១០យប់ ថ្ងៃព្រហ​ស្ប​តិ៍ ទី ២០ កុម្ភៈ។

បើតាមសេចក្តីប្រកាស លោ​កវេជ្ជបណ្ឌិតខាង​លើ គ្រោងរៀប​កា​រនៅ​ថ្ងៃទី ១ ខែកុម្ភៈ ចំណែកធៀបការ​ដែ​លគា​ត់គ្រោ​ងចែ​កជូ​នភ្ញៀ​វ គឺនៅក្នុងថតតុ​រ​បស់​គាត់​ដដែ​ល។​​

លោក និងអនាគតភ​រិយា បានព្រមព្រៀ​ង​គ្នា ពន្យារពេល​រៀប​ការ រហូតដល់កា​រ​ផ្ទុះវីរុ​ស​នោះ ត្រូវបានគ្រប់គ្រងបា​ន​។

នៅតាមលើប​ណ្តា​ញទំនា​ក់ទំ​នង​ចិន មានការជួយរំលែកទុក្ខយ៉ា​ង​ក្រៀម​ក្រំដ៏​ច្រើនចំ​ពោះឪ​ពុ​កម្តាយ​រប​ស់លោ​កវេ​ជ្ជប​ណ្ឌិ​ត និងអនាគតប្រ​ព​ន្ធគាត់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Mothership

spot_img
×