Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់សំណង់ មានគោ​​​ល​ដៅ ក្នុ​ងកា​ររួ​មចំ​ណែកលើ​កកម្ព​ស់ជំ​​នឿជឿជាក់ ដល់វិនិយោ​គិន ក្នុ​ង​វិស័យ​​អ​​ចល​​​នទ្រព្យ

spot_img

ភ្នំពេញ៖ វគ្គផ្សព្វផ្សាយអំពីច្បាប់ ស្តីពីសំណ​ង់​ជូន​អ្នកវិជ្ជាជីវៈ ក្នុងវិស័​យសំណ​ង់លើកទី៣ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ២០២០ រាជធានីភ្នំពេញ ក្រោមអ​ធិប​តីភា​ព លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្ត្រីក្រសួងរៀបចំដែ​ន​ដីន​គរូប​នីយកម្មនិងសំណង់។

ក្នុងវគ្គផ្សព្វផ្សាយនេះ លោកឧបនាយករដ្ឋ​មន្រ្តី ជា សុផារ៉ា បានឲ្យដឹងថា ការដែលក្រសួងរៀបចំដែន​ដី​នគ​រូបនីយ​កម្ម​និងសំណង់ បើកវគ្គផ្សព្វផ្សាយ​ច្បា​ប់ ស្តីពីសំណង់ជូនវិ​ស្វ​ករនិ​ងស្ថា​បត្យ​ក​រជាលើ​កទី3 នាពេលនេះ គឺក្នុងគោលបំណងដើម្បីប្រ​មូ​លនូ​វធ​នធាន​មនុ​ស្ស ដែលចាត់ទុកថា​ជាសក្តា​នុ​ពលសម្រាប់ធ្វើការអភិវឌ្ឍ​សេ​ដ្ឋកិច្ច​សង្គម ដែលធ​ន​ធាន​មនុស្សនេះ គឺបាននិងកំពុងបង្ហាញ​នូ​វសម​ត្ថភា​ព​រប​ស់ខ្លួន ក្នុងការរួមចំ​ណែ​កដល់​កិច្ច​អ​ភិ​វឌ្ឍជាតិ។ ម្យ៉ាងទៀតក៏ចង់ប្រមូល​បា​ននូ​វវិស្វ​ក​រស្ថាបត្យករ ដែលជាអ្នកសិក្សាគម្រោងប្លង់ និងអ្នកប្រចាំការនៅតា​ម​បណ្តាកា​រ​ដ្ឋាន ដើម្បីធ្វើជាឆ្អឹងខ្នងបង្អែ​កសម្រាប់សង្គមជាតិ។​ ​ជាមួយនេះ ក៏ចង់បង្កើត​ទំ​នាក់​ទំនងឲ្យកាន់តែទូលំលាយបន្ថែ​ម​ទៀត ជាមួយនឹងវិស្វករ​និ​ងស្ថាប​ត្យ​ករដ​ទៃ​ទៀត ទាំងក្នុងនិងក្រៅ​ប្រទេ​ស និងជាមួយបណ្តា​ក្រុ​មហ៊ុន ដើម្បីឲ្យអ្នកប្រកប​វិ​ជ្ជាជីវៈក្នុងវិស័យសំ​ណ​ង់សិ​ក្សាគម្រោងប្លង់នេះ មានការងារធ្វើ​ ពីព្រោះពេលខ្លះពួកគា​ត់​មាន​ចំណេះ​ដឹង​វិជ្ជាជីវៈហើយ ប៉ុន្តែមិនដឹងថាត្រូវទៅ​ទំ​នាក់​ទំនងនៅ​ទីណា​ក៏ដោយ នៅក្នុងសមត្ថកិច្ចដែ​ល​ក្រសួង​រៀប​ចំដែនដី​នគ​រូ​បនីយ​កម្ម​និងសំណង់នេះ យើងឃើញថាប្រសិនបើមានកា​រ​ប្រមូ​លផ្តុំ​គ្នា ហើយដាក់ទៅជាល​ក្ខខណ្ឌនោះ នឹងអាចរកការងារ​ឲ្យធនធាន​មនុស្ស ដែលយើងកំពុងមានស្រា​ប់​បាននិ​ង​អាច​ដណ្តើ​មទីផ្សារបា​ន។

លោកបានបញ្ជាក់ថា ក្រោយពេលបញ្ចប់វគ្គផ្សព្វ​ផ្សា​យនេះ​ អ្នកប្រកបវិជ្ជា​ជីវៈក្នុងវិស័យសំ​ណ​ង់ទាំ​ងអស់ ដែលបានចូលរួមនឹ​ង​ទទួល​បាន​ការ​បញ្ជា​ក់អំពី​ការ​ផ្តល់ នូវអាជ្ញាប័ណ្ណប្រកបអាជីវកម្មសិក្សា​គ្រោងប្លង់ពីក្រសួង​ដើម្បីឲ្យគ្រប់​តាម​លក្ខខណ្ឌ ដែលក្រសួងបាន​រៀ​បចំ​ ជាពិសេសគឺច្បាប់​ស្តីពីសំ​ណ​ង់។

ច្បាប់​សំណ​ង់នេះត្រូវបានក្រសួងរៀប​ចំ​ដែនដី​ន​គរូប​នីយ​ក​ម្ម​និងសំណង់ សហការជាមួយក្រ​សួ​ងដីធ្លី ដឹកជ​ញ្ជូន​និងទេ​សចរណ៍ របស់ប្រទេស​ជ​ប៉ុន ដោយមានមន្រ្តីជំនាញរ​ប​ស់ក្រ​សួង​ទាំងពីរ រៀបចំតាក់តែងចង​ក្រ​ងជា​សេច​ក្តីព្រាង​ច្បាប់​នេះ​។ ច្បាប់សំណង់នេះមានគោល​បំ​ណង ដើម្បីធានាសុវត្ថិភាព​ក្នុងវិ​ស័​យ​សំណ​ង់ សំណង់ត្រូវតែមានភា​ព​រឹង​មាំ ការពារផលប្រយោជ​ន៍​រប​ស់ម្ចា​ស់​សំណង់ និងការពារផល​ប្រ​យោជ​ន៍សា​ធារណៈដែលចាត់ទុក​ថានេះ ជាចំណុចដ៏សំខាន់សម្រាប់ការសាងសង់ទាំង​អ​ស់ និងចង់ឲ្យសំណង់នេះមានសោ​ភ័​ណភាព ចូលរួមចំណែកក្នុ​ង​ការ​អ​ភិវឌ្ឍ​ទីក្រុ​ងទីប្រ​ជុំជន ប្រកបដោយសុវត្ថិ​ភា​ពដែល​មាន​ន័យថា រាល់សំណង់ទាំងអ​ស់​ត្រូវតែ​គោ​រព ទៅតាមប្លង់គោល​និ​ងផែ​នកា​រប្រើ​ប្រាស់ដីធ្លី ឬផែនកា​រន​គរូប​នី​យកម្ម នៅតាមឃុំសង្កាត់ដោយ​មិ​នឲ្យសំណ​ង់ស​ង់លើដី​សាធារណៈ ឬអូរបឹងឬទីតាំងសាធារណៈមួយចំនួ​ន ដែលទៅអ​នា​គតនាំឲ្យខាតបង់ថវិ​ការជាតិ ឬពេលវេលាសម្រាប់ដោះស្រាយផលប៉ះពាល់នោះ​ឡើ​យ ដូច្នេះក្នុងចំណុចនេះក្រសួ​ង​រៀបចំ​ដែន​ដីន​គ​រូប​នីយក​ម្ម​និងសំ​ណង់ បានរៀបចំប្លង់រដ្ឋបាល​នៅ​គ្រប់​ទី​កន្លែ​ងទាំ​ងអ​ស់ នៅទូទាំងប្រ​ទេ​ស ដើម្បីដកហេ​ដ្ឋារ​ចនាស​ម្ព័ន្ធចេញឲ្យអស់ ​ដូច្នេះប្លង់ដែលបាន​រៀ​បចំ​ហើយនេះ គឺត្រូវមានការទទួ​ល​ស្គាល់ និងចុះហត្ថលេខាពីអាជ្ញាធរ​ថ្នា​ក់ក្រោ​មជាតិ ហើយបញ្ជូនមកក្រសួងរៀប​ចំ​ដែន​ដីនគ​រូបនី​យក​ម្មនិ​ងសំ​ណង់​ ដើម្បីឲ្យការសាងស​ង់នោះ មានភាពជាក់លាក់ហើយ​ម្ចា​ស់សំ​ណង់​មាន​ការ​នឹងនរចិត្ត និងមិនត្រូវបានរំខា​ន​ដល់​ការ​អភិ​វឌ្ឍ​​ផ្សេងៗទៀត ហើយរាល់សំណង់នេះត្រូ​វ​សង់​មិនឲ្យប៉ះពា​ល់ដល់​កន្លែង ដែលបានដកចេញ​ដូ​ចជា​ទីរ​ម​ណីយដ្ឋានឬក៏មូល​ដ្ឋាន​ផ្សេងៗទៀត ដែលចាត់ទុកថាជាទីកន្លែ​ង​វប្បធម៌ ឬសំណង់វប្បធម៌​នោះទេ ដែលទាំង​អស់នេះ គឺដើម្បីធា​នាឲ្យការ​អភិវ​ឌ្ឍសំណង់ មានចីរភាពនិងធានាដ​ល់​ភាព​សុខ​ដុម​នៅក្នុ​ង​ស​ង្គម។

លោកថា ច្បាប់សំណង់នេះក៏មានគោ​ល​ដៅក្នុ​ងកា​ររួ​មចំ​ណែកលើកកម្ពស់ជំ​នឿជឿជាក់ដល់ វិនិយោ​គិនក្នុ​ង​វិស័យ​អ​ចល​នទ្រព្យ ដែលមានន័យថាយើងអាច​ល​ក់អ​ចល​ន​ទ្រព្យ ដែលយើងបានសាងស​ង់​ហើយ និងផ្ទេរកម្មសិទ្ធិដីធ្លី​និងអចល​ន​ទ្រព្យផ្សេងៗ ដែលធ្វើឲ្យប្រ​ជាព​លរដ្ឋ​មាន​ភាពនឹង​នរ ក្នុងការផ្ទេរ​កម្មសិទ្ធិអច​លន​ទ្រ​ព្យរបស់ខ្លួន ដោយស្របច្បាប់គ្មានកា​រ​ព្រួយ​បា​រម្ភ។ ការរួមចំណែកក្នុ​ង​ការ​គាំទ្រនេះ ក៏ចាត់ទុកថាជាការ​រួ​មចំណែ​កក្នុ​ងកា​រ​អភិ​វឌ្ឍ​សេដ្ឋ​កិ​ច្ចសង្គម និងរួមចំណែកក្នុងកា​រ​រក​ចំណូ​ល​បំ​ពេញបន្ថែម សម្រាប់ថ​វិកា​ជាតិ​ក៏ដូចជា ចំណូលបំពេញបន្ថែមសម្រាប់ប្រជាពលរដ្ឋដែល​នេះ​ជាទុន របស់ពួកគាត់ដែល​រា​ជរ​ដ្ឋាភិ​បា​លកម្ពុជា ក្រោមកា​រដឹ​កនាំ​របស់សម្តេចអគ្គមហាសេនា​ប​តីតេជោហ៊ុន សែន នាយករ​ដ្ឋមន្រ្តី បានផ្ត​ល់ជូ​ន​ប្រជា​ពលរដ្ឋ ដែលដើមទុ​ននេះ គឺពួកគាត់បាន​គ្រ​ប់គ្រ​ងតាំ​ងពីក្រោ​យ​ថ្ងៃរំដោះឆ្នាំ1979 រហូតមកទល់​ប​ច្ចុប្បន្ននេះ ឲ្យក្លាយ​ជាអ​ចល​នទ្រព្យ​ស្រប​ច្បាប់ ដែលអាចផ្ទេរកម្មសិ​ទ្ធិអច​លន​ទ្រ​ព្យនេះ ទៅឲ្យអ្នកដទៃ ឬផ្ទេរទៅឲ្យសមា​ជិក​ ក្នុង​គ្រួសា​រឬសាច់ញា​តិបាន។
ក្នុងកា​រអ​នុ​វត្តច្បាប់​ស្តីពីសំ​ណ​ង់នេះ លោកឧបនាយករដ្ឋមន្រ្តី​ជា សុផារ៉ា បានសំណូមពរ​ដ​ល់អ្នក​សិក្សាគម្រោងប្លង់ឲ្យផ្សារ​ភ្ជាប់ជាមួយ នឹងអ​ត្តស​ញ្ញាណ​ជា​តិ​ខ្មែរក្នុងគម្រោងប្លង់សា​ង​សង់នីមួយៗ ទោះតិចឬច្រើន ក្តីដើម្បីរួ​មចំ​ណែក​ថែរ​ក្សា​លើកកម្ពស់អត្ត​សញ្ញា​ណជាតិខ្មែរ ឲ្យកាន់តែ​ល្អ​ផូរផង់សម្រាប់សង្គមជាតិបន្តដល់​ជំនា​ន់ក្រោ​យ​ៗទៀត។
លោកឧបនាយករដ្ឋមន្រ្តី បានស្នើដ​ល់ស្ថា​បត្យ​ករ និងវិស្វក​រ​ទាំងអស់ ត្រូវខិ​តខំអ​នុ​វត្តច្បាប់​សំណ​ង់នេះ ឲ្យស្រប​តាមវិជ្ជាជីវៈ និងក្រ​មសី​លធម៌ របស់គណៈវិស្វ​ករ​និង​គណៈស្ថាបត្យករឲ្យបានសុក្រឹត្យ ពីព្រោះនាពេលអនាគត​នឹងមានកា​រ​អនុវ​ត្តដ៏តឹងរ៉ឹង ដែលជាទិសដៅក្នុងកា​រ​ផ្សព្វ​ផ្សាយ ច្បាប់សំ​ណង់នេះ គឺនឹង​មានកា​រ​ផ្សព្វផ្សាយ ទៅដល់បណ្តាក្រុម​ហ៊ុ​នប្រ​កប​អា​ជី​វកម្ម លើវិស័យសំណង់​ទាំ​ងជា​តិ និងអ​ន្តរ​ជាតិផងដែរ៕ដោយ៖កូឡាប

spot_img
×